អ្វីទៅជាការរួមរ័កប្រកបដោយសុវត្ថិភាព?
ពិតណាស់ ការរួមរ័កធ្វើឱ្យអ្នកទទួលបានអារម្មណ៍ស្រណុកសុខស្រួល ក៏ប៉ុន្តែវាក៏អាចផ្តល់ផលអវិជ្ជមានដល់អ្នកដូចគ្នា ប្រសិនបើមានការធ្វេសប្រហែសតែបន្តិច។ ការប្រព្រឹត្តសិចប្រកបដោយសុវត្ថិភាព គឺធ្វើយ៉ាងណាកុំឱ្យមានផ្ទៃពោះដែលមិនបានគ្រោងទុកមុន ឬជាការឆ្លងនូវប្រភេទជំងឺកាមរោគផ្សេងៗ ដូចជា ជំងឺអេដស៍ ជំងឺប្រមេះទឹកបាយ ជំងឺរើម និងវីរុស HIV ជាដើម។
ដូច្នេះ ការរៀបចំផែនការពន្យាកំណើតទុកមុន និងវិធីក្នុងការពារកុំឱ្យឆ្លងជំងឺកាមរោគ គឺជាកត្តាសំខាន់ដែលអ្នកគួរតែចងចាំទុកជានិច្ចមុនពេលប្រព្រឹត្តសិច។
ជាដំបូង តើត្រូវធ្វើដូចម្តេច?
អ្នកមិនអាចរំពឹងថា ដៃគូរបស់អ្នកដឹងនូវអ្វីដែលធ្វើឱ្យអ្នកមានក្តីសុខបំផុតនោះទេ។ ជាការចាប់ផ្តើមដំបូង អ្នកគួរតែប្រាប់ ឬបង្ហាញ ដោយយកដៃរបស់គេដាក់ចំបរិវេណរាងកាយកន្លែងណាដែលធ្វើឱ្យអ្នកទទួលអារម្មណ៍រំភើបរោលរាលខ្លាំង។ សូមកុំខ្លាចក្នុងការនិយាយអំពីចំណង់ចំណូលចិត្តរបស់អ្នក និងអ្វីដែលអ្នកចង់បានទាក់ទងនឹងរឿងគ្រែខ្នើយឱ្យសោះ។ ចាប់ផ្តើមដោយថ្នមៗ កុំរួសរាន់ពេក ព្រោះនេះជាដំណាក់កាលដំបូង ហើយដៃគូម្ខាងទៀតអាចនឹងមានអារម្មណ៍មិននឹងនរអំពីអ្វីដែលអ្នកបម្រុងធ្វើទៅលើគេ ហើយលិង្គរបស់គេប្រហែលជាមិនអាចឆ្លើយតបឱ្យបានគ្រប់ជ្រុងជ្រោយនៅពេលលើកដំបូងឡើយ។ ការអត់ធ្មត់ និងការប្រព្រឹត្តសិចថ្នមៗ ឬការយោគយល់ជារឿងសំខាន់។
តើឈឺដែរទេ?
អ្នកពិតជាធ្លាប់បានឮហើយថា ការបាត់បង់ភាពបរិសុទ្ធនៅពេលរួមរ័កដំបូង ធ្វើឱ្យអ្នកមានអារម្មណ៍ថាឈឺផ្សា។ ក៏ប៉ុន្តែប្រសិនបើការរួមរ័កប្រព្រឹត្តទៅដោយមួយៗ ថ្នមៗ គឺគ្មានផលប៉ះទង្គិចកើតឡើងឡើយ។
តើអ្នកគួរត្រៀមសម្ភារៈអ្វីខ្លះ?
សម្ភារៈដែលអ្នកគួរត្រៀមមានដូចជា ៖ ស្រោមអនាម័យ ថ្នាំពន្យារកំណើត ឬជាសម្លៀកបំពាក់សិចស៊ីដើម្បីដុតឱ្យមានអារម្មណ៍រោលរាល៕