ផ្លែឈើសម្ងួត គឺជាអាហារសម្រន់ដ៏មានឱជារសឆ្ងាញ់ ងាយស្រួលធ្វើ និងមានជីវជាតិបំប៉នច្រើន។ រយៈពេលក្រោយៗនេះ យើងឃើញថាប្រជាជនកម្ពុជាជាច្រើនផ្ទុះការចាប់អារម្មណ៍ទៅលើប្រភេទផ្លែឈើសម្ងួត និងមានសរសើរមិនដាច់ពីមាត់ថាអាហារសម្រន់ពិតជាមានរសជាតិឆ្ងាញ់ពិសា។ ផ្លែឈើសម្ងួតដែលអ្នកអាចបរិភោគបាន មានដូចជា ផ្លែប៉ោម ផ្លែស្វាយ ផ្លែទំពាំងបាយជូរ ផ្លែសារី ផ្លែចេក ផ្លែឈើរី ផ្លែដូង ផ្លែ Apricots ផ្លែ Cranberries ផ្លែ Prunes។ ប៉ុន្តែ នៅពេលដែលអ្នកទិញផ្លែឈើក្រៀមទាំងនោះ សូមជ្រើសរើសផ្លែឈើណាដែលមានការកែច្នៃតិចបំផុត និងមិនមានការប្រប្រាស់ជាតិគីមីក្នុងការសម្ងួត ឬដាក់ថ្នាំរក្សាទុកបានរយៈពេលយូរ ព្រោះសារធាតុទាំងនោះមានការគំរាមកំហែងខ្លាំងទៅលើស្ថានភាពសុខភាពរបស់មនុស្ស។
បន្ថែមពីនេះ អ្នកក៏អាចធ្វើផ្លែឈើសម្ងួតនៅផ្ទះដោយខ្លួនឯងផងដែរ ដោយគ្រាន់តែស្វែងយល់អំពីវិធីសាស្រ្តឱ្យបានច្បាស់ អ្នកប្រាកដជាទទួលបានផ្លែឈើស្ងួតដែលមានគុណភាពល្អ និងមិនបារម្ភអំពីការប្រើប្រាស់ជាតិគីមីផ្សេងៗដើម្បីរក្សាទុក ដូចទំនិញដែលបានទិញពីហាង។
វិធីសម្ងួតផ្លែឈើនៅផ្ទះដោយខ្លួនឯង
ការសម្ងួតផ្លែឈើដោយខ្លួនឯងនៅផ្ទះអាចជាវិធីសាមញ្ញ ប៉ុន្តែមានអត្ថប្រយោជន៍ជាច្រើន។ ការខ្សោះជាតិទឹកផ្លែឈើនៅផ្ទះផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងលើគ្រឿងផ្សំ និងគុណភាពរបស់វា។ វាធានាបាននូវភាពស្រស់ និងជួយលុបបំបាត់ជាតិស្ករបន្ថែម និងសារធាតុរក្សាទុក។ លើសពីនេះ វាអនុញ្ញាតឱ្យមានឱកាសពិសោធន៍រសជាតិ ដើម្បីបំពេញតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។
ការធ្វើផ្លែឈើសម្ងួតនៅផ្ទះដោយខ្លួនឯងមានការប្រើប្រាស់ឧបករណ៍តិចតួចបំផុត។ អ្នកគ្រាន់តែមានម៉ាស៊ីនដុត (Oven) គឺអ្នកអាចធ្វើការសម្ងួតផ្លែឈើស្រស់ទាំងនោះបានហើយ។ ដំបូង សូមកាត់ផ្លែឈើស្រស់ដែលបានត្រៀមទុកជាចំណិតស្មើៗគ្នា សូមធានាចំណិតផ្លែឈើមិនមានជាតិសើមនឹងទឹក រួចរៀបចំណិតផ្លែឈើទាំងនោះដាក់នៅក្នុងថាសម៉ាស៊ីន Oven ឱ្យបានស្មើៗគ្នា (កុំតម្រួតពីលើគ្នា)។ កំណត់សីតុណ្ណភាពត្រឹម 140-160 ° F ដើម្បីធានាថាផ្លែឈើរបស់អ្នកសម្ងួតបានល្អ និងមនបាត់បង់រសជាតិដើម។ របស់អ្នកឱ្យស្មើៗគ្នា ដើម្បីធានាថាស្ងួត។
គន្លឹះក្នុងការទទួលទានផ្លែឈើសម្ងួតដ៏ឆ្ងាញ់ពិសា
ផ្លែឈើស្ងួតមានទំនោរជាប្រភពប្រមូលផ្តុំនៃជាតិស្ករធម្មជាតិ ដូច្នេះអ្នកអាចបន្ថែមវាទៅក្នុងប្រភេទអាហារមួយចំនួនដើម្បីទទួលបានរសជាតិផ្អែមដោយមិនបង្កហានិភ័យចំពោះសុខភាពខ្លាំង។
• ផ្សំចំណិតផ្លែឈើស្ងួតជាមួយគ្រឿងអាហារផ្សេងទៀតដូចជា គ្រាប់ធុញ្ញជាតិ និងសូកូឡាខ្មៅ សម្រាប់ធ្វើជាអាហារសម្រន់ដែលបង្កើនថាមពល
• រោយចំណិតផ្លែឈើស្ងួតនៅលើ oatmeal ឬទឹកដោះគោយ៉ាអួ ដើម្បីបន្ថែមរសជាតិក្នុងការទទួលទាន ហើយបង្កប់នូវសារធាតុចិញ្ចឹមច្រើនប្រភេទ
• ផ្សំចំណិតផ្លែឈើសម្ងួតទៅក្នុងម្សៅនំផ្សេងៗដូចជា នំ Cookie នំ Muffins នំ Granola និងប្រភេទនំបុ័ង ដើម្បីបន្ថែមរសជាតិផ្អែមពីធម្មេជាតិ
• បន្ថែមចំណិតផ្លែឈើស្ងួតទៅក្នុងសាឡាដ ដើម្បីបន្ថែមរសជាតិផ្អែមដល់ការលាយបន្លែស្រស់ៗក្នុងការទទួលទាន
• ផ្លែឈើស្ងួតអាចបន្ថែមរសជាតិដល់មុខម្ហូបជាច្រើន ប៉ុន្តែវាចាំបាច់ណាស់ក្នុងការត្រួតពិនិត្យទំហំក្នុងការលាយផ្សំ ដើម្បីចៀសវាងការកើនឡើងកាឡូរី និងជាតិស្ករច្រើនពេក។