• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ស្អាតណាស់! Cherry Blossoms រដូវផ្កាសាគូរ៉ា រីកបង្ហាញសម្រស់យ៉ាងស្រស់បំព្រងនៃធម្មជាតិ

by Sothearith
Thursday May 9th, 2024
in Travel
325
SHARES
Share on FacebookShare on Twitter

ប្រទេសជប៉ុន គឺជា​ប្រទេស​កោះមួយស្ថិតនៅតំបន់អាស៊ីបូព៌ា។ ប្រទេសនេះមានទីតាំងភូមិសាស្ត្រនៅប៉ែកពាយព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិចសមុទ្រជប៉ុន សមុទ្រអុកហុតស្គ៍ នៅភាគខាងជើង និងសមុទ្រចិនខាងត្បូងនៅភាគខាងត្បូង។ ​ជប៉ុន​ជាកម្រងកោះ​ផ្សំឡើងពីកោះចំនួន ៦,៨៥២ ដែលស្មើនឹងផ្ទៃដីសរុប ៣៧៧,៩៧៥ គីឡូម៉ែត្រការ៉េ និងមានកោះធំៗចំនួនប្រាំ​គឺ ហុងស្ស៊ូ ហុកកៃដូ ឃ្យូស្ស៊ូ ស្ស៊ីកុគឹ និងអូគីណាវ៉ា។ ទីក្រុងតូក្យូ គឺជារាជធានីជាតិ និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស។ ចំណែកឯទីក្រុងធំៗបន្ទាប់រួមមានយ៉ូកូហាម៉ា អូសាកា ណាហ្គោយ៉ា សាប់ប៉ូរ៉ូ ហ្វុគូអូកា កូបេ និងក្យូតុ ជាដើម។

លក្ខណៈចំបងនៃអាកាសធាតុនៅ ប្រទេសជប៉ុនគឺភាពខុសគ្នានៃសីតុណ្ហភាពរបស់រដូវទាំង៤។​ នៅរដូវរងារ វាទទួលឥទ្ធិពលពីខ្យល់រដូវដែលបក់ពីស៊ីបិរី ហើយនៅរដូវក្ដៅ វា​ទទួល​ឥទ្ធិពល​ពី​ខ្យល់​​រដូវ​ដែលបក់ពីមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសជប៉ុនលាតសន្ធឹងពីជើងទៅត្បូង គ្របដណ្តប់លើរយៈទទឹងចំនួន២៥ដឺក្រេ ជាហេតុធ្វើអោយ​មាន​ភាព​ខុសគ្នា​ខ្លាំង​នៃ​សីតុណ្ហភាព​ទៅ​តាម​តំបន់នីមួយៗ​។ ជប៉ុន ជាប្រទេស ដែលមាន បួន រដូវ គឺ រដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និង រដូវរងារ។ រដូវនីមួយៗ ដើរតួនាទី សំខាន់ណាស់ នៅក្នុង ជីវភាពរស់នៅ របស់ប្រជាជន ជប៉ុន។

នៅពេលដែលរំលឹកដល់​ប្រទេសជប៉ុន គេតែងតែនឹកឃើញនិយាយមុនគេនោះគឺ ផ្កាសាគូរ៉ា ដែលជាប្រភេទផ្ការីកដ៏ស្រស់ស្អាតបំផុត នៅទិទាឃរដូវ។ មិនត្រឹមតែប្រជាជនជប៉ុន សូម្បីតែជនបរទេសដែលទៅលេងនៅជប៉ុន សុទ្ធតែចូលចិត្តគយគន់សម្រស់ផ្កាសាគូរ៉ា គ្រប់ៗគ្នា។

ឆ្នាំថ្មីបានចូលមកដល់ ជាពេលវេលាដែលត្រូវចាប់ផ្តើមនិទាឃរដូវនៅ ប្រទេសជប៉ុន អ្វីដែលគេរង់ចាំយ៉ាងអន្ទះសារបំផុតនោះ គឺរដូវផ្កា សាគូរ៉ា រីក។ ទោះជាយ៉ាងណាផ្កាសាគូរ៉ា មិនមែនរីក នៅក្នុងកាលបរិច្ឆេទដូចគ្នា រាល់ឆ្នាំ នោះទេ ពោលគឺតែងតែមានការផ្លាស់ប្តូរ ពេលវេលារីក ជារៀងរាល់ឆ្នាំ។

ហេតុនេះ អ្នកដែលមិនចង់ខកខានពេលវេលាដ៏ពិសេស ទស្សនាផ្កាសាគូរ៉ា រីក អ្នកត្រូវប្រាកដថា អ្នកបានដឹងព័ត៌មានច្បាស់លាស់ ដែលអាចរកបានពីខាងផ្នែកឧតុនិយមជប៉ុន ដើម្បីអាចមើលនូវទេសភាព ផ្កាសាគូរ៉ា រីកយ៉ាងស្រស់បំព្រង ពាសពេញផ្ទៃប្រទេស ជប៉ុន។

ចំណែករដូវផ្កាសាគូរ៉ា រីក នៅក្នុងឆ្នាំ ២០២៤នេះ ត្រូវបាននាយកដ្ឋានឧតុនិយមជប៉ុន ចេញផ្សាយថា បានចាប់ផ្តើមនៅដើមខែមេសា នៅក្នុងតំបន់ទីក្រុងតូក្យូ ក្យូតូ និង អូសាកា។ ជាធម្មតា ផ្កាសាគូរ៉ា រីក មានរយៈពេល ២ សប្តាហ៍ រាប់ចាប់ពីថ្ងៃដែលបានចាប់ផ្តើមរីកដំបូង។

ខាងក្រោមនេះជាការបរិច្ឆេទ ផ្កាសាគូរ៉ា រីក នៅក្នុងឆ្នាំ ២០២៤ នៅប្រទេសជប៉ុន ចេញផ្សាយដោយនាយកដ្ឋានឧតុនិយម ៖

Tokyo

Flowered: March 29 / Full bloom: April 4

Sapporo

Flowered: April 18 / Full bloom: April 24

Sendai

Flowered: April 2 / Full bloom: April 9

Kanazawa

Flowered: April 1 / Full bloom: April 8

Nagoya

Flowered: March 28 / Full bloom: April 7

Kyoto

Flowered: March 29 / Full bloom: April 5

Osaka

Flowered: March 30 / Full bloom: April 6

Hiroshima

Flowered: March 25 / Full bloom: April 5

Fukuoka

Flowered: March 27 / Full bloom: April 2

Cherry Blossoms in Japan

Tags: ជប៉ុនតំបន់ទេសចរណ៍អន្តរជាតិ
Previous Post

បបូរមាត់ក្រហម មិនត្រឹមបង្ហាញពីភាពសិចស៊ីប៉ុណ្ណោះទេ តែឆ្លុះបញ្ចាំងពីភាពជឿជាក់ អង់អាចក្លាហានរបស់ស្រ្តី

Next Post

កំពង់ផែទេសចរណ៍ខេត្តកំពត តម្លៃជាង ៩លានដុល្លារ នឹងចាប់ផ្តើមដំណើរការនៅត្រីមាសទី៣ ឆ្នាំនេះ

Sothearith

Sothearith

Related Posts

(Khmer) ការតាំងពិព័រណ៍ប្រកួតស្នាដៃពហុសិល្បៈឯករាជ្យលើកទី២ លើប្រធានបទ “ទឹក” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ
Entertainment

Art and Water Converge: Sofitel Phnom Penh’s 2nd Ekarieach Multi-Arts Competition

by Pisey Dim
Monday January 6th, 2025
(Khmer) Agoda ចាត់ចំណាត់ថ្នាក់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា ជាទីក្រុងដែលអ្នកទេសចរអាចចំណាយថវិកាសមរម្យបំផុតក្នុងតំបន់អាស៊ី!
Entertainment

Cambodia’s Phnom Penh emerged as the most affordable capital city

by Pisey Dim
Saturday January 4th, 2025
Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia
Travel

Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia

by Ken My
Wednesday September 11th, 2024
Ministry of Cat : A Paradise for Cat Lover in Phnom Penh
Entertainment

Ministry of Cat : A Paradise for Cat Lover in Phnom Penh

by Sothearith
Tuesday July 30th, 2024
Load More
Next Post
កំពង់ផែទេសចរណ៍ខេត្តកំពត តម្លៃជាង ៩លានដុល្លារ នឹងចាប់ផ្តើមដំណើរការនៅត្រីមាសទី៣ ឆ្នាំនេះ

កំពង់ផែទេសចរណ៍ខេត្តកំពត តម្លៃជាង ៩លានដុល្លារ នឹងចាប់ផ្តើមដំណើរការនៅត្រីមាសទី៣ ឆ្នាំនេះ

ADVERTISEMENT

Recent.

Givenchy’s New Gentlemen

Givenchy’s New Gentlemen

Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team

IVE’s An Yujin Joins Lacoste Team

Friday April 11th, 2025
IVE Star Becomes Dyson Ambassador

IVE Star Becomes Dyson Ambassador

Friday April 11th, 2025

ALL CATEGORIES

  • Entertainment (355)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (207)
  • Technology and Innovations (33)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (104)
  • Recipes (26)
  • Socialize (99)
  • Entrepreneurship (16)
  • Health & Beauty (268)
  • Economic & Development (132)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.