Jisoo សមាជិកក្រុមចម្រៀងនារី BLACKPINK ថ្មីៗនេះ បានបញ្ចេញរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គម Instagram ដែលធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រនាង ភ្ញាក់ផ្អើលដោយសារតែរាងដ៏ស្រឡូន និង ចង្កេះមួយក្តាប់របស់នាង។
នៅក្នុងរូបភាពដែលបានបង្ហោះ Jisoo បានបង្ហាញអំពីសកម្មភាពទម្លាប់ហាត់ប្រាណរបស់នាង ជាប្រចាំដែលវាជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាព ជួយឱ្យនាងថែរក្សារូបរាងបានស្អាត។ ជារឿយៗ សមាជិកក្រុម BLACKPINK រូបនេះបានឡើងសម្តែងជាមួយក្បាច់រាំ ពត់ពែន ដែលតម្រូវឱ្យនាងមានកាយសម្បទារឹងមាំជានិច្ច។ ដូចនេះការហាត់ប្រាណ បានក្លាយទៅជាទម្លាប់មួយដែលមិនអាចខ្វះបានរបស់ Jisoo ក្នុងនាមជាតារា K-Pop ល្បីឈ្មោះ។
Jisoo ជាប់ចំណាត់ថ្នាក់ទី១០ ក្នុងនាមជា K-Pop idol ដែលមានប្រជាប្រិយភាពបំផុតនៅក្នុងចំណោមតារាកូរ៉េផ្សេងទៀត។ នាងបានចេញបទចម្រៀងជាថ្មីជាមួយក្រុមចម្រៀង BLACKPINK ហើយបទរបស់ពួកគេទទួលបានការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់ ដែលមានដូចជាបទ Kill This Love, Forever Young, BOOMBAYAH និង Pink Venom ជាដើម៕