• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ និងលោកជំទាវ Anne-Marie Trevelyan ពិភាក្សាពីការរៀបចំអភិវឌ្ឍគម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) នៅកម្ពុជា

by Ken My
Friday March 8th, 2024
in Economic & Development
325
SHARES
Share on FacebookShare on Twitter

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលពិភាក្សាការងារជាមួយនឹង លោកជំទាវ Anne-Marie Trevelyan រដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេស និងអភិវឌ្ឍន៍ចក្រភពអង់គ្លេស, កាលពីរសៀលថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៤, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីរបៀបវារៈសំខាន់ៗ រួមមាន៖

– ការរៀបចំអភិវឌ្ឍគម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) នៅកម្ពុជា

– ការវិនិយោគរបស់ចក្រភពអង់គ្លេស និង

– ការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះការនាំចេញរបស់កម្ពុជា

នៅក្នុងការពិភាក្សានោះផងដែរ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកជំទាវ Anne-Marie Trevelyan នៅកម្ពុជា និងបានថ្លែងអំណរគុនយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក ជាពិសេស ការគាំទ្ររបស់ចក្រភពអង់គ្លេសលើការនាំចេញរបស់កម្ពុជា និងការផ្តួចផ្តើមលើការរៀបចំគម្រោង Green SEZ នៅកម្ពុជា ជាដើម ដែលកិច្ចការទាំងនេះបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។

រួមជាមួយនោះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី ក៏បានបង្ហាញពីស្ថានភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា ការបន្តស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ស្របតាមការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាយុទ្ធសាស្រ្ត និងវិធានការក្នុងកំណែទម្រង់ថ្មីៗជាបន្តបន្ទាប់ ក្នុងដើមអាណត្តិថ្មីនៃរាជរដ្ឋាភិបាល ដើម្បីកម្ពុជាអាចឈានឆ្ពោះដល់គោលដៅឆ្នាំ ២០៥០ ដែលជាប្រទេសដែលមានចំណូលកម្រិតខ្ពស់។

ជាបន្ទាប់ក្នុងកិច្ចពិភាក្សា លោកជំទាវរដ្ឋលេខាធិការ បានវាយតំលៃខ្ពស់ចំពោះវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៃកិច្ចសហការរវាងភាគីទាំងពីរ កម្ពុជា-អង់គ្លេស ព្រមទាំង បង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងបន្តជំរុញការវិនិយោគរបស់ចក្រភពអង់គ្លេសនៅកម្ពុជា ជាពិសេស ការជំរុញការរៀបចំអភិវឌ្ឍគម្រោងតំបន់សេដ្ឋកិច្ចបៃតង (Green SEZ) និងការខិតខំទាក់ទាញនូវវិនិយោគិនថ្មីៗរបស់អង់គ្លេសស្របតាមស្ថានភាពសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា។

ជាទីបញ្ចប់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រកន្លងមករបស់ចក្រភពអង់គ្លេសដល់កម្ពុជា និងបានជូនពរដល់ លោកជំទាវ Anne-Marie Trevelyan ឲ្យទទួលបានភាពជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា៕

Tags: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
Previous Post

ក្រឡេកមើលរូបថតតាមផ្លូវ​ក្នុងកម្មវិធី Paris Fashion Weeks

Next Post

គ្រឿងអលង្ការទាំង 5 ម៉ូតនេះ កំពុងពេញនិយមបំផុតសម្រាប់និទាឃរដូវ (Spring Season)

Ken My

Ken My

kenmy@ladies.com.kh

Related Posts

Cambodia v-Pass Soft-Launched to Streamline Entry for International Travellers
Socialize

Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

by Choraney Duong
Thursday July 3rd, 2025
CamTech Summit 2024: Celebrating Five Years of Fintech Innovation and Sustainability
Economic & Development

CamTech Summit 2024: Celebrating Five Years of Fintech Innovation and Sustainability

by Ken My
Saturday September 28th, 2024
Economic & Development

Huawei and CAFT Sign MoU to Strengthen Cambodia’s Fintech Industry through Cybersecurity, Resilient Banking, and Personal Data Protection

by Ken My
Tuesday September 17th, 2024
Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia
Travel

Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia

by Ken My
Wednesday September 11th, 2024
Load More
Next Post
គ្រឿងអលង្ការទាំង 5 ម៉ូតនេះ កំពុងពេញនិយមបំផុតសម្រាប់និទាឃរដូវ  (Spring Season)

គ្រឿងអលង្ការទាំង 5 ម៉ូតនេះ កំពុងពេញនិយមបំផុតសម្រាប់និទាឃរដូវ (Spring Season)

ADVERTISEMENT

Recent.

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL

Monday July 7th, 2025
Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

Thursday July 3rd, 2025
Visa expands card acceptance at Makro stores in Cambodia

Visa expands card acceptance at Makro stores in Cambodia

Wednesday July 2nd, 2025

ALL CATEGORIES

  • Entertainment (357)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (210)
  • Technology and Innovations (34)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (106)
  • Recipes (26)
  • Socialize (102)
  • Entrepreneurship (16)
  • Health & Beauty (274)
  • Economic & Development (133)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.