Jisoo សមាជិកក្រុមចម្រៀងនារីកូរ៉េ BLACKPINK បានក្លាយជាទូតសុឆន្ទៈ Self-Portrait ដែលប្រ៊េនហ្វេហ្សិនដ៏ល្បីល្បាញមួយនៅលើពិភពលោក។ តារា K-Pop រូបនេះជាអ្នកចម្រៀងដំបូងគេ ក្នុងនាមជា BA របស់ប្រ៊េន Self-Portrait។
ក្រោយបានចុះកិច្ចសន្យាជាមួយគ្នា Jisoo បានធ្វើជាម៉ូដែលថតរូបយ៉ាងទាក់ទាញសម្រាប់ Spring/Summer 2024 collection។ ធ្លាប់តែឃើញឡើងច្រៀងនៅលើឆាក ប៉ុន្តែនៅពេលថតរូបធ្វើជាម៉ូដែល សមាជិកក្រុម BLACKPINK រូបនេះ នៅតែធ្វើបានល្អ បង្ហាញសម្រស់មិនចាញ់តារាម៉ូដែលអាជីព។
រូប ៣ សន្លឹករបស់ Jisoo x Self-Portrait បានឆក់យកបេះដួងអ្នកគាំទ្រមិនតិចនាក់ទេ។ រូបទី១ នាងស្លៀករ៉ូបពណ៌ផ្កាឈូក ចំណែករូបទី ២ រ៉ូបពណ៌ខៀវ រីឯរូបទី ៣ រ៉ូបពណ៌ឈាមជ្រូកលាយផ្កាឈូក។ Collection ទាំង៣ នេះត្រូវបានអ្នកស្នេហាវិស័យ K-Pop កំពុងកត់ដាក់ក្នុងតារាងម៉ូតសម្លៀកបំពាក់ពេញនិយមសម្រាប់រដូវក្តៅ៕