កោះបាលី គឺជាខេត្តមួយរបស់ ប្រទេសឥណ្ឌូនេស៊ី និងនៅភាគខាងលិចបំផុតនៃ កោះតូចសាន់ដា ភាគខាងកើតនៃ កោះជ្វា និងភាគខាងលិចនៃ ណមបុក។ ខេត្តនេះរួមមានកោះបាលី និងកោះជិតខាងតូចៗមួយចំនួន ជាពិសេសគឺ ណូសា ពេនីដា , Nusa Lembongan និង Nusa Ceningan ។
ទីប្រជុំជន Ubud ក្នុង Greater Denpasar ត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលវប្បធម៌របស់កោះបាលី។ ខេត្តនេះជាគោលដៅទេសចរណ៍សំខាន់របស់ប្រទេសឥណ្ឌូណេស៊ី ដោយមានការកើនឡើងយ៉ាងខ្លាំងនៃវិស័យទេសចរណ៍ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មក។ អាជីវកម្មដែលទាក់ទងនឹងទេសចរណ៍បង្កើតបាន ៨០ភាគរយ នៃចំណូលសេដ្ឋកិច្ចរបស់បាលី។
បាលី មានភាពល្បីល្បាញសម្រាប់សិល្បៈដែលមានការអភិវឌ្ឍន៍ខ្ពស់ រួមទាំងរបាំប្រពៃណី និងសម័យទំនើប ចម្លាក់ គំនូរស្បែក និងតន្ត្រី។ មហោស្រពភាពយន្តអន្តរជាតិឥណ្ឌូនេស៊ី ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅកោះបាលី។ ព្រឹត្តិការណ៍អន្តរជាតិផ្សេងទៀតដែលធ្វើឡើងនៅកោះបាលីរួមមាន ការប្រជុំប្រចាំឆ្នាំ និង បវរកញ្ញាពិភពលោក។
កោះបាលី គឺជាផ្នែកមួយនៃ ត្រីកោណផ្កាថ្ម ដែលជាតំបន់ដែលមានជីវចម្រុះច្រើនប្រភេទ នៃសត្វសមុទ្រ ជាពិសេសត្រី និងអណ្តើក។ នៅឆ្នាំ ២០១៧ TripAdvisor បានដាក់ឈ្មោះកោះបាលី ជាទិសដៅទេសចរណ៍កំពូលរបស់ពិភពលោកនៅក្នុងពានរង្វាន់ Traveller’s Choice របស់ខ្លួន និងត្រូវបានចាត់ថ្នាក់ជាតំបន់ទេសចរណ៍កំពូលម្តងទៀតនៅក្នុងឆ្នាំ ២០២១។
តំបន់ទេសចរណ៍សំខាន់ៗ នៅបាលី ៖
Waterbom Bali
Sacred Monkey Forest Sanctuary
Tegalalang Rice Terrace
Bali Zoo
Zahra Spa