រួចជីវិតពីជំងឺមហារីក អេង វ៉ាណង ចែករំលែកគន្លឹះដល់ស្ត្រីទាំងឡាយ ដើម្បីយកឈ្នះជំងឺសាហាវនេះ
មិនមែនគ្រប់អ្នកកើតជំងឺមហារីកសុទ្ធតែសល់ជីវិតនោះទេ ប៉ុន្តែអ្នកនាង អេង វ៉ាណង គឺជាអ្នកជំងឺម្នាក់ ដែលអាចដណ្ដើមជីវិតពីយមរាជបាន។ ដូច្នេះហើយ អ្នកនាងរីករាយក្នុងការចែករំលែកចំណេះដឹងអំពីជំងឺនេះដល់ស្ត្រីគ្រប់រូប។ នៅសប្ដាហ៍មុន វ៉ាណង បានបង្ហាញខ្លួនគួរឲ្យភ្ញាក់ផ្អើលក្នុងសភាពធម្មតានៅក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦។ ការភ្ញាក់ផ្អើល ព្រោះកន្លងមកគេដឹងថា តារាសម្ដែងរូបនេះ បានជួបការយាយីអាយុជីវិត ដោយជំងឺមហារីកសុដន់យ៉ាងធ្ងន់ធ្ងរ ធ្វើអោយជ្រុះសក់អស់ រាងកាយស្គមស្លេកស្លាំង មើលពុំចង់ស្គាល់។ ប៉ុន្តែបង្ហាញខ្លួនជាសាធារណៈក្នុងកម្មវិធីសិល្បៈលើកដំបូង ...
ខ្មែរ
English













