• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

4 កន្លែងស្អាតៗ… នៅក្នុងទីក្រុងភ្នំពេញដែលចូលកំសាន្តដោយឥតគិតប្រាក់

by Pisey Dim
Monday April 29th, 2024
in Travel
325
SHARES
Share on FacebookShare on Twitter

ទីក្រុងភ្នំពេញនាពេលបច្ចុប្បន្នមានអភិវឌ្ឍន៍កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានការរចនាឡើងនូវអាគារទំនើបៗ ទីកន្លែងកំសាន្តស្អាតៗ ជាពិសេសបង្កប់ដោយទិដ្ឋភាពស្រស់ស្រាយ ត្រជាក់ភ្នែក និងសម្បូរបែបជូនប្រជាជនក្នុងការដើរលំហែអារម្មណ៍។ ទីកន្លែងកំសាន្តជាច្រើនបានលេចរូបរាងឡើងបន្តបណ្តាក់គ្នា ហាក់ដូចជាអន្ទងចិត្តប្រជាជនរស់នៅទីក្រុងភ្នំពេញទាំងអស់ ងាកមកចាប់អារម្មណ៍ចង់ចូលទស្សនាយ៉ាងខ្លាំង។

 

បើទោះបីជាពួកគេពុំមានពេលវេលាគ្រប់គ្រាន់សម្រាកលំហែនៅតាមរមណីយដ្ឋានតំបន់ខេត្តក៏ដោយ ទីកន្លែងកំសាន្តអារម្មណ៍ខាងក្រោមនេះអាចជាជម្រើសដ៏ល្អក្នុងការលំហែរចិត្ត ទទួលបានបរិយាកាសថ្មីៗ ព្រមទាំងទេសភាពទទួលបានអារម្មណ៍ពេញចិត្តជាទីបំផុតដែលទីក្រុងនៃព្រះរាជាណាចក្រកម្ពុជាមានការអភិឌ្ឍន៍ដោយមិននឹកស្មាន។

សួនច្បារកោះនរា – Norea Garden
សួនច្បារកោះនរា គឺជាទីកន្លែងលំហែថ្មីមួយដែលទើបលិចរូបរាងឡើងរយៈពេលក្រោយនេះ ប៉ុន្តែមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់ប្រជាជនកម្ពុជា ដើម្បីទស្សនាខ្សែទឹកមាត់ទន្លេ អមជាមួយថ្ងៃលិចដ៏ស្រស់ស្អាត (រសៀលម៉ោង ៥)។ លើសពីនេះ នៅតំបន់កោះនរាក៍មានទីធ្លាធំ ដើម្បីឱ្យលោកអ្នកថ្មើរជើងដោយរីករាយផងដែរ។

 

សួនច្បារ Coconut Park
Coconut Park មានទីតាំងស្ថិតនៅក្នុងដែនដីកោះពេជ្រ។ ទីកន្លែងមួយនេះពោរពេញទៅដោយវាលស្មៅបៃតង អមដោយដើមឈើជាម្លប់ដ៏ត្រជាក់ល្ហឹម។ អ្នកអាចកំសាន្តជាពិចនិច ជួបជុំមិត្តនិយាយគ្នាបានដោយសប្បាយរីករាយ។ លើសពីនេះ នៅ Coconut Park តែងតែមានការតាំងពិពណ៌ជាប្រភេទផ្សាររាត្រីដូចគ្នា។

 

ផ្លូវបាសាក់ – Bassac Lane
បាសាក់ គឺជាតំបន់ផ្លូវលំតូចមួយដែលរុំព័ទ្ធទៅដោយភោជនីយដ្ឋានបរិយាកាសបែបអ៊ឺរ៉ុប អមដោយការតុបតែងតាមដងផ្លូវមើលទៅគួរឱ្យចាប់អារម្មណ៍ជាទីបំផុត។ ហាងនីមួយៗមានបរិវេណតូចល្មម និងការរៀបចំយ៉ាងស្រស់ស្អាតទាក់ចិត្តភ្ញៀវជាតិ និងអន្តជាតិឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

 

PH Euro Park – ភីអេច យូរ៉ូផាក
សួនកំសាន្តនេះមានទីតាំងស្ថិតនៅក្នុងបុរីប៉េងហួត បឹងស្នោ នាឯខណ្ឌច្បារអំពៅ។ សួន ភីអេច យូរ៉ូផាក មានរចនាបទ និងបរិយាកាសទំនោរទៅប៉ែកខាងអ៊ឺរ៉ុប ដើម្បីផ្តល់ឱ្យប្រជាជនខ្មែរនូវអារម្មណ៍ប្លែកមួយជាមួយនឹងវប្បធម៌ប៉ែកខាងលិចខ្លះៗ ដើម្បីផ្លាស់ប្តូរចំណីចក្ខុ។ ជាពិសេសនៅទីនោះ មានការសាងសង់អាគាររូបតំណាងនៃប្រទេសផ្សេងៗនៅក្នុងសួន ទុកជាទស្សនីយ៍ភាពកំសាន្តដ៏អស្ចារ្យ។

Previous Post

ប្រសិនបើអ្នកមានអាជីពការងារធ្វើនៅកណ្តាលកម្តៅថ្ងៃ ចាំបាច់ណាស់ គួរដឹងអំពីតិចនិកនៅក្នុងការការពារខ្លួននារដូវក្តៅនេះ

Next Post

រ៉ូបអាពាហ៍ពិពាហ៍ឆ្នេរខ្សាច់ចំនួន 10 ដែលអ្នកអាចទិញនារដូវក្ដៅនេះបាន

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

(Khmer) ការតាំងពិព័រណ៍ប្រកួតស្នាដៃពហុសិល្បៈឯករាជ្យលើកទី២ លើប្រធានបទ “ទឹក” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ
Entertainment

Art and Water Converge: Sofitel Phnom Penh’s 2nd Ekarieach Multi-Arts Competition

by Pisey Dim
Monday January 6th, 2025
(Khmer) Agoda ចាត់ចំណាត់ថ្នាក់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា ជាទីក្រុងដែលអ្នកទេសចរអាចចំណាយថវិកាសមរម្យបំផុតក្នុងតំបន់អាស៊ី!
Entertainment

Cambodia’s Phnom Penh emerged as the most affordable capital city

by Pisey Dim
Saturday January 4th, 2025
Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia
Travel

Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia

by Ken My
Wednesday September 11th, 2024
Ministry of Cat : A Paradise for Cat Lover in Phnom Penh
Entertainment

Ministry of Cat : A Paradise for Cat Lover in Phnom Penh

by Sothearith
Tuesday July 30th, 2024
Load More
Next Post
រ៉ូបអាពាហ៍ពិពាហ៍ឆ្នេរខ្សាច់ចំនួន 10 ដែលអ្នកអាចទិញនារដូវក្ដៅនេះបាន

រ៉ូបអាពាហ៍ពិពាហ៍ឆ្នេរខ្សាច់ចំនួន 10 ដែលអ្នកអាចទិញនារដូវក្ដៅនេះបាន

ADVERTISEMENT

Recent.

Givenchy’s New Gentlemen

Givenchy’s New Gentlemen

Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team

IVE’s An Yujin Joins Lacoste Team

Friday April 11th, 2025
IVE Star Becomes Dyson Ambassador

IVE Star Becomes Dyson Ambassador

Friday April 11th, 2025

ALL CATEGORIES

  • Entertainment (355)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (207)
  • Technology and Innovations (33)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (104)
  • Recipes (26)
  • Socialize (99)
  • Entrepreneurship (16)
  • Health & Beauty (268)
  • Economic & Development (132)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.