ខ្សែចង្កេះ បានក្លាយជា trend តែងកាយសម្រាប់លម្អខ្លួនរបស់នារី យ៉ាងពេញនិយមនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាពិសេស នៅពេលទៅលេងសមុទ្រ ឫ ចុះមុជទឹកក្នុង private pool មិនមានគ្រឿងលម្អខ្លួនណាផ្សេងសម្រាប់នារី ដែលអាចវ៉ាជែង ខ្សែចង្កេះបានឡើយ។
ក្រៅពីពាក់ជាមួយនឹងឈុតប៊ីគីនី ខ្សែចង្កេះ ជាហ្វេស្សិនដែលអាចពាក់ជាមួយនឹងខោ Jean ឫ អាវខើចខ្លី ដែលជាផ្នែកមួយជួយបង្កើនភាពសិចស៊ី។ Trend នេះកំពុងទទួលបានការពេញនិយមជាខ្លាំងនៅតាមបណ្តាប្រទេសលោកខាងលិច និងនៅតាមបណ្តាប្រទេសអឺរ៉ុប។
ចង្កេះ ជាចំណុចមួយទាក់ទាញខ្លាំងសម្រាប់នារី ដូចនេះការបន្ថែមគ្រឿងលម្អបន្ថែម គឺពិតជាមិនខាតនោះទេ ផ្ទុយទៅវិញ នេះជាស្តាយនៃការលេងខ្លួនទៅតាមចំណង់ចំណូលចិត្តមនុស្សម្នាក់ៗ។ ខ្សែ ចង្កេះ មានច្រើនប្រភេទ ច្រើនស្តាយ ផ្តល់ជាជម្រើសសម្បូរបែប មិនងាយសាំភ្នែកឡើយ។
Missoma belly chains
ខ្សែចង្កេះ ប្រ៊េន Missoma ជាគ្រឿងលម្អកាយដែលមានតម្លៃសមរម្យ ប៉ុន្តែវាពេញនិយមយ៉ាងខ្លាំងសម្រាប់តារាបង្ហាញម៉ូតល្បីៗនៅលើពិភពលោក ដូចជា Bella Hadid, Sienna Miller និង Iris Law។ ប្រ៊េននេះ មើលមកសាមញ្ញ ប៉ុន្តែបើយើងសម្លឹងឱ្យយូរទៅ គឺវាមានភាពស្រស់ស្អាត មិនចាញ់ ខ្សែចង្កេះដែលមានតម្លៃថ្លៃៗ ផ្សេងទៀតប៉ុន្មានទេ។
The Best gold belly chains
ខ្សែចង្កេះពណ៌មាស ជា Trend ដែលល្អឥតខ្ចោះសម្រាប់ការពាក់នៅក្នុងរដូវ summer។ វានឹងជួយលើកស្បែករបស់យើងឱ្យមើលមកភ្លឺជាងមុន។ ពេលត្រូវពន្លឺថ្ងៃ ខ្សែចង្កេះប្រភេទនេះ នឹងកាន់តែចែងចាំង ដែលវាស័ក្តិសមសម្រាប់ការពាក់នៅពេលទៅលេងសមុទ្រ។
The best silver belly chains
ខ្សែចង្កេះប្រភេទនេះ ត្រូវម៉ាច់ជាមួយអ្នកចូលចិត្តពណ៌ទឹកប្រាក់។ Rihanna ដែលជាតារាចម្រៀងល្បីនៅលើពិភពលោក ក៏ត្រូវបានគេសង្កេតឃើញ ពាក់ខ្សែចង្កេះប្រភេទនេះដែរ។
The best beaded belly chains
ខ្សែចង្កេះប្រភេទនេះ ជា Trend ពេញនិយមសម្រាប់ការទៅកម្សន្តនៅតំបន់សមុទ្រ ឫ គេងសំដិលខ្លួននៅលើឆ្នេរ។ វានឹងធ្វើឱ្យអ្នកមានអារម្មណ៌មិនស្រណុកនៅពេលពាក់វាឡើយ ផ្ទុយទៅវិញ វានឹងផ្តល់អារម្មណ៍ជឿជាក់ទ្វេដង។
The best plus-size belly chains
ខ្សែចង្កេះប្រភេទនេះ សមឥតខ្ចោះជាមួយនឹងអ្នកដែលមានចង្កេះទ្រលុកទ្រលន់។ វាត្រូវបានគេផលិតមកដើម្បីតម្រូវតាមទំហំចង្កេះ និងអាចធ្វើការបន្ថែមខ្សែឱ្យវែងបានផងដែរ។ អញ្ចឹងឈប់បារម្ភទៅថា អ្នកមានចង្កេះធំ មិនអាចពាក់ខ្សែចង្កេះបាន។ អ្នកនៅតែអាចពាក់គ្រឿងលម្កកាយនេះ បានដោយភាពជឿជាក់ និង ស្រស់ស្អាត។