សូកូឡា ជាបង្អែមដ៏ពេញនិយមបំផុត គេអាចទទួលទានដោយទទេ ឬយកទៅធ្វើជាគ្រឿងបន្ថែម ប៉ុន្តែមុនពេលអ្នកទទួលទានសូកូឡា ឬ Snickers bar តើអ្នកបានដឹងច្បាស់ពីអត្ថប្រយោជន៍នៃសូកូឡាចំពោះសុខភាពបែបណាខ្លះទេ?
ខណៈពេលដែលសូកូឡាខ្មៅ បានជាប់ឈ្មោះជាសូកូឡាសុខភាពល្អ ហើយវាមានអត្ថប្រយោជន៍ខុសប្លែកៗគ្នាច្រើន រាប់បញ្ចូលតាំងពីសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចបង្កើនសុខភាពស្បែកប្រសើរឡើង រហូតដល់លក្ខណៈសម្បត្តិចូលរួមប្រឆាំងនឹងប្រព័ន្ធចុះខ្សោយរបស់រាងកាយមនុស្ស។
សូកូឡាល្អសម្រាប់បេះដូង
ការសិក្សាវិទ្យាសាស្រ្តទាក់តងនឹងសុខភាពបានបង្ហាញថា ការទទួលទានសូកូឡាមានប្រយោជន៍សម្រាប់ចង្វាក់បេះដូង ព្រោះវាការពារការកើតជំងឺបេះដូង ជំងឺថប់ដង្ហើម និងជួយដល់ចង្វាក់បេះដូងលោតបានត្រឹមត្រូវកាត់បន្ថយហានិភ័យជំងឺ Atrial Fibrillation។
ការរកឃើញនេះត្រូវបានបោះពុម្ពនៅក្នុងទិនានុប្បវត្តិបេះដូងដោយផ្អែកលើការស្រាវជ្រាវរbsអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Beth Israel Deaconess (BIDMC) ដោយសហការជាមួយអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសុខភាពសាធារណៈ Harvard TH Chan។ សូកូឡាខ្មៅត្រូវបានគេពេញនិយមទទួលទានខ្លាំង ព្រោះវាមានជាតិកាកាវខ្ពស់ជាងសូកូឡាទឹកដោះគោធម្មតា ព្រោះជាតិកាកាវមានផ្ទុក Flavanols មានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការឆ្លងបាក់តេរី ប្រឆាំងមេរោគផ្សេងៗ និងប្រឆាំងការកើតផ្សិត។
សូកូឡាអាចជួយកាត់បន្ថយភាពតានតឹង
ជាតិកាកាវ អាចមានឥទ្ធិពលទៅលើអារម្មណ៍របស់អ្នក វាអាចធ្វើឱ្តអារម្មណ៍អ្នកប្រសើរោឡើង ព្រោះសារធាតុ Polyphenols ដែលមាននៅក្នុងសូកូឡា បានដើរតួនាទីជាអ្នកជំរុញអារម្មណ៍។ សូកូឡាអាចជួយរំងាប់នូវភាពតានតឹង អារម្មណ៍មិនល្អ ឬស្មុគស្មាញជាដើម។ កាលពីឆ្នាំមុន សាកលវិទ្យាល័យសេអ៊ូលក្នុងប្រទេសកូរ៉េខាងត្បូងបានផ្តល់អនុសាសន៍ឱ្យទទួលទានសូកូឡាប្រចាំថ្ងៃដែលមានផ្ទុកជាតិកាកាវ 85% ដើម្បីជួយរក្សាស្មារតីរបស់យើង។
សូកូឡាអាចជួយការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ
សមាសធាតុជីវសាស្ត្រនៅក្នុងសូកូឡាគឺល្អសម្រាប់សុខភាពស្បែក ព្រោះនៅក្នុងសូកូឡាមានផ្ទុកចជាតិ Flavanols អាចការពារស្បែកពីការដុតបំផ្លាញដោយពន្លឺព្រះអាទិត្យ និងធ្វើឱ្យមានចលនាលំហូរឈាមទៅកាន់ស្បែកប្រសើរឡើង បន្ថែមពីនោះ វាបានជួយបង្កើនដង់ស៊ីតេស្បែក និងរក្សាជាតិទឹក ។
យោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រនៅវិទ្យស្ថានវិទ្យាសាស្រ្តចំណីអាហារបានឱ្យដឹងថា ការទទួលទានសូកូឡាអាចជួយយើងបំពេញនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានសមត្ថភាពបង្កើនលំហូរឈាមនៅក្នុងរាងកាយ និងស្បែករបស់អ្នកបានយ៉ាងល្អ។