ក្រវិល ជាគ្រឿងលម្អខ្លួនរបស់ស្រ្តី ដែលមិនអាចខ្វះបាន នៅក្នុងចំណោមគ្រឿងអលង្ការ ទាំងអស់ដែលពាក់នៅលើខ្លួន។ ក្រវិល បានចេញម៉ូតជាច្រើនប្រភេទ មានទាំងប្រភេទមាស ពេជ្រ ផ្លាទីន និង គុជ ជាដើម។ យ៉ាងណាមិញ ប្រភេទក្រវិលដែលកំពុងទទួលបានការពេញនិយម ស្ថិតនៅក្នុង Trending មានមិនច្រើននោះទេ។
ខាងក្រោមនេះជាប្រភេទក្រវិល ដែលកំពុងពេញនិយម ៖
Gemstone Earrings
ក្រវិលត្បូង Gemstone ជាជម្រើសមិនសូវឆើតឆាយពេក ប៉ុន្តែស្រស់ស្អាត។ ក្រវិលប្រភេទនេះត្រូវបានគេរចនាមកជាមួយនឹងពណ៌ រូបរាង មានភាពទាក់ទាញ។ ចំណែកប្រភេទត្បូងសម្រាប់ក៏មានច្រើនប្រភេទដែរ ដូចជា ត្បូងគ្រីស្តាល់ ត្បូងទទឹម និង ត្បូងកណ្តៀង។ បន្ថែមពណ៌ចម្រុះ ដើម្បីជួយលើកសម្រស់សម្លៀកបំពាក់របស់អ្នក ជាមួយក្រវិល Gemstone។
Threader Earrings
ក្រវិលម៉ូតនេះ មានការពេញនិយមខ្លាំងណាស់ព្រោះវាមានលក្ខណៈប្លែកស្អាត ហើយអាចពាក់លេងស្តាយបានច្រើនទម្រង់។ ម៉ូតក្រវិលនេះស័ក្តិសមសម្រាប់អ្នកចូលចិត្តលេងខ្លួនបែបហ្វេស្សិន។ អ្នកក៏អាចពាក់វាគេងបានដែរ ដោយមិនមានផលរំខាន និងមិនចាំបាច់ដោះចេញនោះទេ។
Pearl Earrings
ក្រវិលគុជខ្យង ត្រលប់មកវិញហើយ ជាមួយនឹងការរចនាម៉ូតបែបបុរាណ ប៉ុន្តែមិនសុាំភ្នែកនោះទេ។ គុជខ្យង ថ្វីត្បិតតែជាគ្រឿងអលង្ការបែបបុរាណ ប៉ុន្តែវាត្រូវបានគេយកមកច្នៃជាក្រវិល ដ៏ទាន់សម័យ និងផ្តល់នូវភាពថ្លៃថ្នូរដល់អ្នកពាក់ថែមទៀតផង។ ចំណែកគុជក៏មានច្រើនពណ៌ដូចជា ស ផ្កាឈូក និងខ្មៅ សម្រាប់លោកអ្នកជ្រើសរើស។
Huggies
ក្រវិល Huggie គឺជាក្រវិលមួយប្រភេទទៀត ដែលស្ថិតនៅក្នុងបញ្ជីក្រវិលបែបប្រពៃណី។ ក្រវិលទាំងនេះត្រូវបានគេរចនាមក ធ្វើឱ្យអ្នកពាក់មានអារម្មណ៍ស្រួលត្រចៀក និង មិនឈឺនៅពេលពាក់វាយូរ។
Oversized Yellow Gold Hoops
ក្រវិលមាសពណ៌លឿងគឺជាគ្រឿងលម្អខ្លួនដ៏សំខាន់មួយ ដែលត្រូវតែមាននៅក្នុងទូរគ្រឿងអលង្ការរបស់ស្រ្តី។ បុរាណមិនចេះចប់ដែលបច្ចុប្បន្នកំពុងមានប្រជាប្រិយភាពខ្លាំង។ ក្រវិលមាសនេះ ត្រូវបានគេរចនាវាឱ្យមានទំហំធំជាងមុន ប៉ុន្តែវានៅតែរក្សាបាននូវភាពស្រស់ស្អាត។
Chain Link Earrings
ក្រវិលនេះ ជាប្រភេទខ្សែច្រវ៉ាក់ ដែលមានភាពទាន់សម័យ។ ក្រវិលទាំងនេះមានតំណភ្ជាប់វែងៗដែលមានរូបរាងឆើតឆាយ។ វាស័ក្តិសមសម្រាប់ការពាក់ជាមួយនឹងស្តាយលេងខ្លួនបែបយុវវ័យ ពិសេសសម្រាប់ការចូលរួមពិធីជួបលៀង ឫ ពេលដើរលេងកម្សាន្តជាដើម។
Colorful Statement Earrings
ក្រវិលប្រភេទនេះ ត្រូវបានគេរចនាមកមានលក្ខណៈទំនើប និងទាន់សម័យ។ ម៉ូតនេះ ស័ក្តិសមសម្រាប់អ្នកចូលចិត្តបន្ថែមត្បូងចម្រុះពណ៌ ដើម្បីជួយលើកសម្រស់សម្លៀកបំពាក់។ ការបន្ថែមពណ៌បែបឆើតឆាយ ក៏ជាវិធីងាយស្រួលក្នុងការបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក។
Traditional Diamond Studs
ក្រវិលប្រភេទនេះ ជាប្រភេទ ពេជ្រ ចរណៃ និងជាក្រវិលដែលមនុស្សស្រីស្រឡាញ់បំផុត។ ក្រវិលពេជ្រមួយឈុតនេះ នឹងក្លាយជា Trend ដែលមានការពេញនិយម មិនជិនណាយ ហើយតែងតែមានការរចនាម៉ូតថ្មីជានិច្ច។ ជាការពិត អ្នកនឹងមិនអាចមើលរំលងពីពន្លឺនៃត្បូងពេជ្រដ៏ស្រស់ស្អាតមួយនេះបាននោះទេ។ មិនថាអ្នកពាក់វាទៅការិយាល័យ ឬចេញទៅដើរលេងកម្សាន្ត ក្រវិលពេជ្រមួយគូគឺល្អឥតខ្ចោះ៕