ការណាត់ជួបដំបូង ឫ First Date ពិតជាសំខាន់សម្រាប់នារីគ្រប់រូប ព្រោះនេះជាវេលា ដែលដៃគូម្ខាងទៀត រង់ចាំមើលអំពី First Impression ដូចគ្នា។ នារីភាគច្រើនតែងមានចម្ងល់មួយ គឺ តើគួរតែពាក់អ្វីទើបសម នៅថ្ងៃណាត់ជួបដំបូង? ឥឡូវមិនបាច់ស្មុគស្មាញទៀតទេ ឡេឌីស៍ សូមណែនាំ ឈុតសម្លៀកបំពាក់មួយចំនួន ដែលអ្នកអាចពិចារណា សម្រាប់ទុកពាក់ទៅ First Date។
Crop Top and Jean
ខោខូវប៊យ និង អាវ Crop Top ជាឈុតមួយដែលមានភាពទាន់សម័យ និង ស៊ីវិល័យ។ ឈុតនេះអាចអាចពាក់ដើម្បីបង្កើនភាពទាក់ទាញ ឃើញរាងកាន់តែសិចស៊ី។ កុំភ្លេចបន្ថែមខ្សែក ដើម្បីកុំឱ្យមើលទៅស្រឡះពេក ហើយពិសេសជាងនេះទៀតនោះ ឈុតនេះសមឥតខ្ចោះជាមួយស្បែកជើងកែង។
Tank Top and Skirt
ឈុតនេះ ពេញនិយមបំផុត ដែលស្រ្តីភាគច្រើនបានជ្រើសរើសស្លៀក សម្រាប់ First Date។ អាវ Tank Top បានបង្ហាញអំពីភាពជឿជាក់របស់អ្នក ដែលធ្វើឱ្យអ្នកកាន់តែមានភាពទាក់ទាញ។ សំពត់ ជាប្រភេទសំពត់វែង មិនខើចពេក។ ចំណែកស្បែកជើងដែលស៊ីគ្នាជាមួយនឹងឈុតនេះបំផុតនោះ គឺ ស្បែកជើងក្រវ៉ាត់កែង។
Jumpsuits
ប្រសិនបើអ្នកចង់ពាក់ឈុតបែប ការិយាល័យ ទៅណាត់ជួប First Date ប៉ុន្តែចង់ឱ្យមើលមកមានភាពទាក់ទាញដូចគ្នានោះឈុត Jumpsuits អាចជួយអ្នកបាន។ ឈុតនេះ ស្ថិតនៅតារាង Top តែម្តង ដោយសារតែវាស្អាត ថ្លៃថ្នូរ និង ស៊ីវិល័យ និយាយទៅ គឺបានទាំងព្រមតែម្តង។ កុំភ្លេចបន្ថែមខ្សែក្រវ៉ាត់ និង ក្រវិលផងដែរ។ ស្បែកជើងដែលស័ក្តិសមសម្រាប់ឈុតនេះ គឺ ស្បែកជើងកែងស្រួច។
Floral Dress
ឈុតរ៉ូប ជាអ្វីដែលអ្នកអាចពាក់បាន នៅពេលដែលអ្នកចង់ឱ្យខ្លួនឯងមានភាពសិចស៊ី នៅក្នុងការណាត់ជួបដំបូង។ ក្នុងករណី អ្នកចង់បន្ថែមភាពសិចស៊ីឱ្យកាន់តែខ្លាំងថែមមួយកម្រិតទៀត រ៉ូបឆែកជើង ជាជម្រើសទីមួយ ដែលអ្នកគួរពិចារណា។
Bodycon Dress
រ៉ូបរឹបរាង ជាឈុតដែលស័ក្តិសមបំផុត សម្រាប់អ្នកមានរាងស្អាត។ វានឹងជួយឱ្យអ្នក បញ្ចេញទម្រង់រាង ចង្កេះដ៏មូលក្លំ យ៉ាងទាក់ទាញបំផុត។ យ៉ាងណាមិញ កុំភ្លេចបន្ថែមខ្សែក និង ខ្សែដៃមួយខ្សែផងដែរ ដើម្បីបន្ថែមមន្តស្នេហ៍ ដល់ការណាត់ជួបដំបូងរបស់អ្នក។ ឈុតនេះ ស៊ីគ្នាជាមួយនឹងស្បែកជើង កែងចោត។