តស់ និយាយអំពីស្បែកជើង! បើយើងនិយាយាអំពីស្បែកជើង ច្បាស់ណាស់មិត្តនារីមិនអាចបំភ្លេចចោលនូវស្បែកជើងកែង ឬ Heels បានទេ សម្រាប់ចូលរួមកម្មវិធីពិសេសផ្សេងៗ។
ស្បែកជើងកែង គឺស្បែកជើងមួយប្រភេទដែលមានកែងជើងខ្ពស់សម្រាប់បន្ថែមកម្ពស់ដល់ស្រ្តី ប្រកបដោយភាពថ្លៃថ្នូរសម្រាប់ចូលរួមកម្មវិធីផ្សេងៗ ផ្គួបផ្សំជាមួយការលេងស្ទីលសម្លៀកបំពាក់តាមចំណង់ចំណូលចិត្តរបស់ស្រ្តី។ ស្បែកជើងកែងជើងខ្ពស់ ធ្វើឱ្យស្រ្តីពាក់មើលទៅខ្ពស់ បម្រើឱ្យសាច់ដុំជើងរឹងមាំ ក៏ដូចជាធ្វើឱ្យជើងរបស់អ្នកពាក់កាន់តែវែង។
នៅតំបន់លោកខាងលិច (ប៉ែកអឺរ៉ុប) បានឱ្យនិយមន័យថា ស្បែកជើងកែងខ្ពស់ប្រៀបដូចជា និមិត្តសញ្ញាខ្ពស់បំផុតនៃភាពជាស្ត្រី។ ស្បែកជើងកែងដែលមានភាពទំនើប ស៊ីវីល័យ គឺអាំស្រ័យទៅលើរចនាប័ទ្មនៃម៉ូតនីមួយៗ ហើយស្រ្តីមានភាពប៊ិនប្រសប់ក្នុងការលេងស្ទីលសម្លៀកបំពាក់របស់ខ្លួន ឱ្យស៊ីមេទ្រីគ្នាជាមួយម៉ូតស្បែកជើងកែងដែលជ្រើសយកមកពាក់។
ខាងក្រោមនេះ ជា Collection ស្បែកជើងកែងថ្មី ដែលទើបនឹងលេចរូបរាងឡើងជាមួយការរចនាប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ឆ្លុះបញ្ចាំងពីភាពថ្នៃថ្នូររបស់ស្រ្តី មានអំណាច ព្រមទាំងមានតម្លៃសមរម្យ។
The Block Heel
The Kitten Heel
The Ankle Strap
The Mule