ទីក្រុងប៉េកាំង គឺជាទីក្រុងដ៏ប្រណិតរបស់ប្រទេសចិន ដែលមានការច្របាច់បញ្ចូលគ្នារវាងសំណង់ស្ថាបត្យកម្មបុរាណបន្សល់ទុកពីសម័យកាលនៃស្តេចអធិរាជជំនាន់មុន និងការអភិវឌ្ឍន៍បន្ថែមយ៉ាងខ្លាំងនៅក្នុងទីក្រុង។ ទីក្រុងប៉េកាំង ជាតំបន់ដែលបង្កភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាលំដាប់ពិភពលោក មិនថាទីកន្លែងប្រវត្តិសាស្ត្រ សួនច្បារដំណាក់រាជវង្សដ៏ស្រស់ស្អាត ប្រាសាទបុរាណ ទីផ្សារដ៏មមាញឹក និងរង្វង់សិល្បៈទំនើប។
ក្នុងនាមជារដ្ឋធានីនៃប្រទេសចិន ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវប្បធម៌ ទីក្រុងប៉េកាំង តែងតែជាគោលដៅទេសចរណ៍ឆ្ពោះមុខ ដែលមិនអាចបំភ្លេចបាននៅក្នុងចំណោមគោលដៅទេសចរណ៍ – ប្រទេសចិន។
តើមានអ្វីទាកទាញខ្លះនៅក្នុងទីក្រុងប៉េកាំង?
- Forbidden City : នៅទីនោះ សម្បូរទៅដោយព្រះរាជវាំង ប្រាសាទ និងសារមន្ទីរបុរាណតាមបែបប្រពៃណីដ៏អស្ចារ្យជាច្រើនបន្សល់ទុកមកពីសម័យអតីតកាល ហើយប្រសិនបើអ្នកមានបំណងទស្សកិច្ចសំណង់ស្ថាបត្យកម្មបុរាណ សូមជ្រើសរើសព្រះរាជវាំង Forbidden City នៅក្នុងស្រុក Dongcheng ។
- Tiananmen Square : មានទីតាំងនៅក្នុងស្រុក Dongcheng គឺជាទីលានមានទម្រង់ជារូបរាងការ៉េដ៏ធំបំផុតនៅលើពិភពលោក។ ទីលាននេះ គឺជាទីធ្លាដ៏ធំមួយដែលហ៊ុំព័ទ្ធដោយអគាររដ្ឋាភិបាល រួមមានវិមានអនុស្សាវរីយ៍ប្រធានម៉ៅ សារមន្ទីរបដិវត្តន៍ចិន និងសាលមហោស្រពប្រជាជន។
- Temple of Heaven : គឺជានិមិត្តរូបនៃទីក្រុងប៉េកាំង មានទីតាំងស្ថិតនៅក្នុងស្រុក Chongwen ។ ក្នុងអំឡុងសម័យកាលរាជវង្សអធិរាជចិន ស្តេចតែងតែធ្វើការអធិស្ឋាននៅទីនេះជារៀងរាល់ឆ្នាំ ដើម្បីបួងសួងដល់ការប្រមូលផល និងអាកាសធាតុអំណោយផលល្អ។ នៅជុំវិញប្រាសាទ មានសួនសាធារណៈដ៏ធំមួយដែលផ្តល់ជាកន្លែងសម្រាប់សម្រាកលំហែកាយអមដោយដើមឈើពីបុរាណ។
- Great Wall of China : ប្រសិនបើអ្នកទៅដល់ទីក្រុងប៉េកាំងហើយ អ្វីដែលមិនអាចបំភ្លេចបាននោះគឺ មហាកំផែងចិន។ មហាកំផែង មានទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងអតីតកាលរបស់ប្រទេសចិន ដោយវាភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដែមមានប្រវែង 21,196 ម៉ែត្រ ព្រោះទីនោះបានឆ្លុះបង្ហាញអំពីភាពប៉ិនប្រសប់ផ្នែកស្ថាបត្យកម្ម។
ការស្រស់ស្រូបអាហារពេលយប់ និងការកម្សាន្តពេលរាត្រីនៅទីក្រុងប៉េកាំង
ទីក្រុងប៉េកាំង គឺជាតំបន់ប្រមូលផ្តុំនូវអាហារឆ្ងាញ់ៗ និងមានតម្លៃសមរម្យ រួមមានទាំងតូបអាហារតាមចិញ្ចើមផ្លូវ បាររាត្រី និងភោជនីយដ្ឋានលំដាប់កំពូល។ អ្នកអាចសាកភ្លក់រសជាតិអាហារក្នុងស្រុករបស់ប្រជាជនប៉េកាំងដ៏ឆ្ងាញ់ពិសារ ប៉ុន្តែម្ហូបប្រចាំតំបន់នោះគឺ ទារអាំងប៉េកាំង បន្ថែមជាមួយ ទឹកស៊ីអ៊ីវ ចំណិតត្រសក់ ស្លឹកខ្ទឹម។