ខ្លាឃ្មុំផេនដាក្រហម គឺជាថនិកសត្វប្រភេទតូចមានដើមកំណើតនៅភ្នំហិម៉ាឡៃភាគខាងកើត និងនៅភាគនិរតីនៃប្រទេសចិន។
វាមានរោមពណ៌ត្នោតក្រហមក្រាស់ រោមនៅតំបន់ពោះ និងជើងមានពណ៌ខ្មៅ រោមផ្នែកត្រចៀកមានពណ៌ស កន្ទុយរាងជារង្វង់វែង ហើយមានដំណើរលោតៗព្រោះជើងផ្នែកខាងមុខខ្លីជាជើងក្រោយ។ អាហារប្រចាំថ្ងៃរបស់ពួកវា គឺដើមឫស្សី និងថនិកសត្វតូចៗដូចជា បក្សី ស៊ុត ផ្កា ផ្លែប៊ឺរី…។
ខ្លាឃ្មុំផេនដាក្រហម អាចរស់នៅបានប្រហែល 8-10 ឆ្នាំ ពួកវាមិនមានមាឌធំជាងសត្វឆ្មាពេកទេ ប៉ុន្តែពួកវាមានជំនាញក្នុងការហក់ឡើងតោងដើមឈើខ្ពស់ៗ។
ជាការពិតណាស់ ជាង 80% នៃខ្លាឃ្មុំផេនដាក្រហមដែលនៅសេសសល់ក្នុងលើពិភពលោក រស់នៅឯខេត្តស៊ីឈួននៃប្រទេសចិន។ ដូច្នេះហើយ ទើបនៅទីក្រុង Chengdu គេបានបង្កើតឱ្យមានមជ្ឈមណ្ឌលខ្លាឃ្មុំផេនដា ដើម្បីមើលថែទាំគាំពារ និងធ្វើការបង្កាត់ពូជខ្លាឃ្មុំផេនដា និងខ្លាឃ្មុំផេនដាក្រហម ដើម្បីឱ្យមានកំណើនជីវិតនៃថនិកសត្វនេះកើនឡើងវិញ។
ខេត្តស៊ីឈួនត្រូវបានគេស្គាល់ថាជាជម្រករបស់ខ្លាឃ្មុំផេនដា អ្នកអាចទទួលយកបទពិសោធន៍វិស័យចក្ខុថ្មី ជាមួយការទស្សនាថនិកសត្វផេនដាក្រហមដ៏គួរឱ្យស្រឡាញ់ ស្វែងយល់អំពីការរស់នៅរបស់ពួកវា ក៏ដូចជាសិក្សាស្រាវជ្រាវទៅលើការបង្កាត់ពូជថនិកសត្វផេនដានៅមជ្ឈមណ្ឌលបង្កាត់ពូជផេនដា Chengdu។
បន្ថែមពីនេះ អ្នកអាចស្វែងយល់អំពីវប្បធម៌ និងប្រវត្តសាស្រ្តនៃទីក្រុង Chengdu នៅក្នុងដំណើរទេសចរណ៍ពេញមួយថ្ងៃដ៏សម្បូរបែបរបស់អ្នក។ ក្រៅពីធ្វើទស្សនកិច្ច ផ្សងព្រេងទៅកាន់មូលដ្ឋានស្រាវជ្រាវនៃការបង្កាត់ពូជខ្លាឃ្មុំ អ្នកអាចស្រូបយកបរិយាកាសដ៏ពិសិដ្ឋនៃវត្តព្រះពុទ្ធសាសនា Zen។
ទទួលទានតែក្តៅៗឆ្ងាញ់ពិសានៅហាងទឹកតែបែបប្រពៃណីក្នុងឧទ្យានដ៏ស្រស់ស្អាត ហើយបន្ទាប់មកដើរកាត់ផ្លូវតូចចង្អៀតនៃ Kuan និង Zhai Lane ទស្សនាទិដ្ឋភាពក្នុងតំបន់ដ៏ទាក់ទាញ។