Cardamom Tented Camp ជាកន្លែងបោះតង់ នៅក្នុងជួរភ្នំក្រវ៉ាញ ស្ថិតនៅក្នុងឧទ្យានជាតិបទុមសាគរ នៃខេត្តកោះកុង។ វាត្រូវបានគេសាងសង់ឡើងធ្វើជា រីសត និង មានផ្ទះតង់ ចំនួន 9 សម្រាប់ទទួលភ្ញៀវទៅស្នាក់នៅ និង ប្រើជីវិតផ្សងព្រេងនៅក្នុងព្រៃដ៏មនោរម្យ របស់កម្ពុជាយើង។
ផ្ទះតង់ចំនួន 9 បំពាក់ទៅដោយគ្រឿងបរិក្ខាគ្រប់សព្វដូចបន្ទប់សណ្ឋាគារ ប៉ុន្តែជា Safari-style។ Cardamom Tented Camp បង្កើតឡើងមកដើម្បីធ្វើការផ្សព្វផ្សាយ អេកូទេសចរណ៍កម្ពុជា ឱ្យកាន់តែមានភាពល្បីល្បាញ ទាំងក្នុងស្រុក និង ទៅកាន់ពិភពលោក។ គ្របដណ្តប់នៅលើផ្ទៃដីព្រៃចំនួន 180 គីឡូម៉ែត្រការ៉េ រីសតមួយនេះ ផ្តល់ជូននូវបទពិសោធន៍ដំណើរកម្សាន្តផ្សងព្រេងនៅតាមតំបន់ព្រៃភ្នំ យ៉ាងរំភើបរីករាយទៅដល់ភ្ញៀវ។
កញ្ចប់តម្លៃ Tour Package នៅ Cardamom Tented Camp ចាប់ពី 259ដុល្លារឡើងទៅក្នុងការស្នាក់នៅមួយយប់។ តម្លៃនេះបានបូកបញ្ចូលនូវ ផ្ទះតង់ សកម្មភាពរុកព្រៃមើលធម្មជាតិ និង ម្ហូបអាហារ។ ភ្ញៀវអាចមានជម្រើសច្រើននៅរីសត ក្នុងឧទ្យានបទុមសាគរ មួយនេះ មានដូចជា ៖
Trekker Package : 3 ថ្ងៃ / 2 យប់
Explorer Package : 4 ថ្ងៃ / 3 យប់
Jungle Camp Package : 4 ថ្ងៃ / 3 យប់
ប្រសិនបើលោកអ្នក មានបំណងចង់ទៅកម្សាន្តនៅតំបន់ព្រៃភ្នំក្នុងប្រទេសកម្ពុជា Cardamon Tented Camp រីសតបែបអេកូទេសចរណ៍ ស័ក្តិសមសម្រាប់កញ្ចប់តម្លៃសមរម្យ រួមជាមួយនឹងសេវាកម្មល្អៗថែមទៀតផង៕