• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

មកស្វែងយល់ពី អត្ថប្រយោជន៍របស់ “ប្រេងដូង” ចំពោះសុខភាពស្បែករបស់​យើង

by Pisey Dim
Tuesday March 5th, 2024
in Lifestyle, Health & Beauty
325
SHARES
Share on FacebookShare on Twitter

តើប្រេងដូងជាអ្វី?

ប្រេងដូង គឺជាប្រេងដែលចម្រាញ់ចេញពីសាច់ដូង ឬខឺណែលនៃដូង។ វា​មាន​សារធាតុ​ខ្លាញ់​​ខ្ពស់ ហើយ​គេបានយកប្រេងដូងទៅប្រើប្រាស់​ជាធាតុផ្សំរួមមាន​៖ ការចម្អិន​អាហារ គ្រឿងសំអាងស្រ្តីនិង​ផលិតផលឧស្សាហកម្មជាច្រើនមុខទៀត។

ប្រេងដូង ជា​សារធាតុរាវម្យ៉ាងដែលត្រូវបានគេប្រើជាញឹកញាប់នៅក្នុង​ផលិតផល​ថែរក្សា​ស្បែក  ហើយទទួលបានប្រសិទ្ធភាពខ្ពស់ជាទីគាប់ចិត្ត

ប្រេងដូងត្រូវបានគេប្រើជាញឹកញាប់នៅក្នុង​ផលិតផល​ថែរក្សា​ស្បែក។ ខ្លាញ់នៃប្រេងដូង និងអាស៊ីតអាមីណូសំខាន់ៗនៅក្នុងប្រេងដូង បានជួយឱ្យរបាំងការពារស្បែករបស់យើងនៅតែរឹងមាំ ធ្វើឲ្យស្បែកមានសំណើម និងព្យាបាលនូវបញ្ហាស្បែកផ្សេងៗទៀត រួមមាន “ព្យាបាលស្លាកស្នាម ព្យាបាលមុន បញ្ហារលាកស្បែក និងស្បែកស្ងួតខ្លាំង”។

សូមអានអត្ថបទខាងក្រោម ដើម្បីទទួលបានចំណេះបន្ថែមអំពីគុណប្រយោជន៍នៃប្រេងដូងចំពោះសុខភាពស្បែករបស់អ្នក ៖

១.   ប្រឆាំងការឆ្លងមេរោគលើស្បែក ៖

អាស៊ីតខ្លាញ់ដែលប្រេងដូងមានគឺ ជាប្រភេទអាស៊ីត Lauric និង Capric សារធាតុទាំងពីរនេះ មានសារៈសំខាន់ណាស់ក្នុងការរក្សាស្បែកឱ្យមានសុខភាពល្អ ព្រោះវាមានផ្ទុកនូវលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ ក៍ដូចជាសម្លាប់មីក្រូសរីរាង្គដែលបង្កគ្រោះថ្នាក់លើស្បែក។

២.   ល្អសម្រាប់ស្បែកស្ងួត និងផ្តល់សំណើមខ្ពស់ ៖

ប្រេងដូងត្រូវបានគេរកឃើញថា ជាសារធាតុផ្តល់សំណើមជាតិទឹកដ៏មានប្រសិទ្ធភាពខ្ពស់សម្រាប់ស្បែកស្ងួត។ អ្នកអាចប្រើប្រាស់វាដោយ ការលាបផ្ទាល់នៅលើស្បែកដើម្បីទទួលបានប្រសិទ្ធភាពទ្វេដង។

៣.   ជំនួយការព្យាបាលស្បែកមុន ៖

លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកពីកម្តៅថ្ងៃ ឬការប្រតិកម្មជាមួយផលិតផលផ្សេងៗ ទាំងនោះ គឺជាកត្តាធ្វើឱ្យស្បែកមុខ និងស្បែកដងខ្លួនមានការឡើងមុន រោលរមាស់ និងក្រហាយ ប៉ុន្តែសូមកុំបារម្ភ ប្រេងដូងមានសមត្ថភាពជួយព្យាបាលបញ្ហាទាំងនោះបានល្អបំផុត។ មិនត្រឹមតែប៉ុណ្ណឹងទេ ទាំងអាស៊ីត Lauric និង Capric ដែលមាននៅក្នុងប្រេងដូង ត្រូវបានគេបង្ហាញថា មានសមត្ថភាពសម្លាប់បាក់តេរីមុននៅលើស្បែកថែម​ទៀត។

៤.   មានប្រសិទ្ធភាពទៅលើបញ្ហារលាក ៖

អត្ថប្រយោជន៍មួយទៀតនៃប្រេងដូងសម្រាប់ស្បែកគឺថា វាអាចជួយបន្ថយការរលាកតាមរយៈការប្រឆាំងអុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីដកម្មបានជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី (អាតូមមិនស្ថិតស្ថេរដែលភ្ជាប់នឹងស្បែករបស់យើង) បានបង្កឲ្យមានការរលាកកើតឡើង។

៥.   រួមចំណែកធ្វើឱ្យស្បែកភ្លឺម៉ត់ស្មើ ៖

អត្ថប្រយោជន៍បន្ថែមនៅក្នុងប្រេងដូង​ចំពោះ​ស្បែក​ ត្រូវ​បាន​គេទទួលស្គាល់​ថា ​អាច​ជួយ​កាត់​បន្ថយ​ស្នាម​អុជ​ខ្មៅ បំបាត់​ស្បែក​ក្រហម និង​ជួយ​ជួសជុល​ស្បែក​ឲ្យមានសភាពភ្លឺម៉ត់ស្មើគ្នា។

៦.   ជួយកាត់បន្ថយសញ្ញានៃភាពចាស់នៃស្បែក ៖

អត្ថប្រយោជន៍មួយនៃប្រេងដូងសម្រាប់ស្បែកគឺថា វាជួយបង្កើនការផលិតកូឡាជែនធម្មជាតិ។ ប្រេងដូងធម្មជាតិជាប្រភពនៃវីតាមីន E និងសមាសធាតុ Polyphenolic ដែលដើរតួនាទីសំខាន់ប្រឆាំងអុកស៊ីតកម្មក្នុងការទប់ស្កាត់ផលប៉ះពាល់នៃរ៉ាឌីកាល់សេរី ដែលធ្វើឲ្យស្បែកឆាប់ចាស់ មានស្នាមជ្រួញ ឬស្នាមជាំ។

 

Previous Post

ថែរក្សាសុខភាពកែវភ្នែកទាំងគូរបស់អ្នកដោយការញុំាទឹកការ៉ុតជាប្រចាំ

Next Post

ភាពហត់នឿយនៃការធ្វើទំនាក់ទំនងក្នុងសង្គម

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Wonyoungism: lifestyle inspired by Jang Wonyoung of IVE
Entertainment

Wonyoungism: lifestyle inspired by Jang Wonyoung of IVE

by ChiChi
Friday March 28th, 2025
From Mercedes to Ferrari: Lewis Hamilton’s New Era Begins
Entertainment

From Mercedes to Ferrari: Lewis Hamilton’s New Era Begins

by ChiChi
Monday February 3rd, 2025
(Khmer) ការសង្រ្គោះបឋមនៅផ្ទះ
Health & Beauty

Over-the-Counter Treatment for Minor Injuries at Home: A Quick Practical Guide

by Pisey Dim
Friday January 10th, 2025
(Khmer) បច្ចឹមវ័យ និងការសម្រាន្តមិនលក់
Health & Beauty

Age-Related Sleep Changes and Strategies for Improvement

by Pisey Dim
Friday January 10th, 2025
Load More
Next Post
ភាពហត់នឿយនៃការធ្វើទំនាក់ទំនងក្នុងសង្គម

ភាពហត់នឿយនៃការធ្វើទំនាក់ទំនងក្នុងសង្គម

ADVERTISEMENT

Recent.

Givenchy’s New Gentlemen

Givenchy’s New Gentlemen

Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team

IVE’s An Yujin Joins Lacoste Team

Friday April 11th, 2025
IVE Star Becomes Dyson Ambassador

IVE Star Becomes Dyson Ambassador

Friday April 11th, 2025

ALL CATEGORIES

  • Entertainment (357)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (209)
  • Technology and Innovations (33)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (105)
  • Recipes (26)
  • Socialize (99)
  • Entrepreneurship (16)
  • Health & Beauty (270)
  • Economic & Development (132)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.