ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅពេលជួបជាមួយកសិកររុស្ស៊ីថា ឥឡូវនេះប្រទេសរុស្ស៊ី គឺជាប្រទេសនាំចេញកសិផលដ៏សំខាន់មួយនៅក្នុងពិភពលោក។
កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីបានមកដល់តំបន់ Stavropol ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ជាកន្លែងដែលលោកបានជួបជាមួយបុគ្គលិកនៃអគារផ្ទះកញ្ចក់ Solnechny Dar នៃក្រុមហ៊ុន Eco-Culture កសិ-ឧស្សាហកម្ម។
លោកពូទីនបាននិយាយថា “យើងបានក្លាយជាប្រទេសទី៤នៅក្នុងពិភពលោកទាក់ទងនឹងការនាំចេញផលិតផលកសិកម្ម ហើយជាប្រទេសដំបូងគេក្នុងពិភពលោកទាក់ទងនឹងការនាំចេញស្រូវសាលី”។
លោកបន្ថែមថា ដោយកត់សម្គាល់លើប្រាក់ចំណូលពីការនាំចេញបែបនេះនៅលើទីផ្សារពិភពលោកមានចំនួន $43.5 ពាន់លានដុល្លារ នាំឲ្យ រុស្សីក៏ជាប្រទេសមួយក្នុងចំណោមអ្នកដឹកនាំផ្នែកផលិតសាច់ផងដែរ។
យោងតាមលោក ពូទីន នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់រុស្សី ដែលវិស័យកសិកម្មសម្រេចបានលទ្ធផលបែបនេះ។ ជាមួយគ្នានេះ លោកប្រធានាធិបតីបានកត់សម្គាល់ពីតម្រូវការក្នុងការជំរុញការផលិតប៉េងប៉ោះ និងប្រភេទផលិតផលមួយចំនួនទៀតផងដែរ ដើម្បីកុំឱ្យពឹងផ្អែកលើការនាំចូល៕ ប្រភព៖ RT