ជាមួយនឹងការរួមបញ្ចូលគ្នារវាងវិស័យហ្វេសសិន សិល្បៈ និងវប្បធម៌ Miami Fashion Week® នៅតែបានបន្តប្រពៃណីរបស់ខ្លួនក្នុងការប្រែក្លាយទីក្រុងរបស់ខ្លួនទៅជាមជ្ឈមណ្ឌលម៉ូតដ៏មានភាពល្បីល្បាញនៅក្នុងពិភពលោក ។
ចាប់ផ្តើមជាមួយការដើរម៉ូតដ៏អស្ចារ្យ MIAFW 2024 “Godfather of Streetwear” Karl Kani បានបង្ហាញការតាំងបង្ហាញសំលៀកបំពាក់តាមដងផ្លូវជាលើកដំបូងមិនធ្លាប់មានរបស់ MIAFW នៅសណ្ឋាគារ Elser ។
លោក Gabriella Smith បានលើកឡើងថា “សិល្បៈនៃម៉ូតប្រកបដោយនិរន្តរភាព ៖ គឺការរួមបញ្ចូលគ្នារវាងការច្នៃប្រឌិតជាមួយនឹងការយល់ដឹង”។
អស់រយៈពេល 26 ឆ្នាំមកហើយ MIAFW បានបម្រើការជាវេទិកាដ៏រស់រវើកទៅលើការដើរម៉ូតហ្វេសិន សិល្បៈ និងវប្បធម៌។ សកម្មភាពនៅឆ្នាំនេះបានទាក់ទាញអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។