ទោះបីជារបាយការណ៍ដំបូងរបស់ Page Six ថា Gigi Hadid និង Bradley Cooper នឹងបង្ហាញខ្លួនលើកម្រាលព្រំក្រហមរបស់ពួកគេនៅរាត្រី Oscars ក៏ដោយ ក៏តារាម៉ូដែលរូបនេះនឹងមិនចូលរួមជាមួយគាត់នៅ Los Angeles នោះទេ។ ប្រភពមួយបានពន្យល់ទៅ Entertainment Tonight ថាហេតុអ្វីបានជានាងរំលង។
ប្រភពមួយចំនួនបាននិយាយឡើងថា "Gigi មិនចូលរួមកម្មវិធី Oscar ជាមួយ Bradley ទេ នាងនៅមើលថែកូនស្រីរបស់នាងជាមួយអតីតមិត្តប្រុស “Zayn Malik” ឈ្មោះ Khai ដែលមានអាយុ ៣ ឆ្នាំ។
ប្រភពផ្សេងទៀតបានចូលរួមចែករំលែកថា Gigi Hadid និង Bradley Cooper មានទំនាក់ទំនងជាមួយយ៉ាងស្អិតរមួតខ្លាំង។ ពួកគេទាំងពីរនាក់បានចំណាយពេលវេលាដ៏មានតម្លៃឱ្យគ្នា និងរស់នៅដោយមានសេចក្តីសុខ ព្រមទាំងមានការព្រមព្រៀងពីឪពុកម្តាយទាំងសងខាង។
ពួកគេបានបន្តថា៖ បើទោះបីជា Gigi Hadid និង Bradley Cooper កំពុងមានទំនាក់ទំនងស្នេហាល្អូកល្អើនពិតមែន ប៉ុន្តែ “Zayn ក៏នៅតែបន្តដើរតួនាទីក្នុងនាមជាឪពុកដ៏ល្អម្នាក់”។