សម្រាប់តម្រូវការរឿងនៅលើគ្រែ គូស្នេហ៌គ្រប់ៗរូបរមែងមានពេលស្រណុកសុខស្រួល ក៏មានពេកលខ្លះទៀតជួបប្រទះនូវភាពខ្វះខាតចន្លោះដែលបណ្តាលមកពីអារម្មណ៍តានតឹងដូចជា សម្ពាធការងារ ការប៉ះពាល់ផ្លូវចិត្តបណ្តាលពីកត្តាផ្សេងៗ កម្លាំងថាមពលថមថយ និងបរិយាកាសជុំវិញខ្លួនជាដើម។
ដូច្នេះ ដើម្បីជម្រុញឱ្យការប្រព្រឹត្តសមត្ថភាពសិចប្រសើរឡើង ឡេឌីស៍បានពាំនាំនូវគន្លឺះសំខាន់ចំនួន ៣ ដែលមានប្រសិទ្ធិភាពបង្កើនជិវិតសិចរបស់អ្នកមានសេចក្តីសុខជាងមុន ៖
១. របបអាហារប្រចាំថ្ងៃ
មនុស្សជាច្រើនតែងតែមើលរំលង ឬមិនបានខ្វល់ខ្វាយចំពោះបញ្ហារបបអាហារទទួលប្រចាំជារឿយៗអាចជះឥទ្ធិពលដល់ជិវិតសិចនោះទេ។ កង្វះជីវជាតិ ឬការបរិភោគអាហារមិនត្រឹមត្រូវអាចធ្វើឱ្យអ្នកចុះខ្សោយនូវថាមពលរាងកាយ ដែលឈានទៅរកការបញ្ចេញសមត្ថភាពនៅលើគ្រែជាមួយដៃគូមិនបានពេញលេញ។ ដូច្នេះដើម្បីកែប្រែនូវចំនុចអវិជ្ជមាននេះ អ្នកត្រូវគិតដល់ការទទួលទានអាហារឱ្យបានសមស្របជារៀងរាល់ថ្ងៃ។ នៅកន្លែងនេះគឺចង់សំដៅដល់បរិមាណអាហារល្មម និងមានតុល្យភាព ដែលអ្នកត្រូវទទួលទានឱ្តបានទៀងទាត់ក្នុងមួយថ្ងៃ ដើម្បីបង្ការការហត់នឿយ អស់កម្លាំងជាដើម។ វីតាមីន កាបូនអ៊ីត្រាតគឺជាប្រភពនៃថាមពលដែលវីតាមីននេះមានផ្ទុកនៅក្នុង ផ្លែឈើស្រស់ៗ និង បន្លែពណ៌បៃតង។ បន្ថែមពីនេះ “គ្រាប់ធញ្ញជាតិ ខ្លាញ់ត្រី ប្រេងអូលីវ ប្រេងដូង និងផ្លែប៊័រ” ក៏ជាប្រភពអាហារដ៏ល្អក្នុងការផ្តល់ថាមពលកម្លាំងសិចដល់រាងកាយផងដែរ។
២. គ្រប់គ្រងស្រ្តេស និងធ្វើចិត្តឱ្យស្ងប់
ស្ត្រេសជារបាំងធំបំផុតក្នុងបញ្ហាលើគ្រែ។ កាលណាអ្នកមានអាម្មណ៍តានតឹងខ្លាំងពីការងារ នោះអ្នកប្រាកដជាមិននឹកនាដល់សិចឡើយ។ ដូច្នេះ ការកាត់បន្ថយស្រ្តេស និងធ្វើឱ្យចិត្តស្ងប់ជាការល្អក្នុងការកែខៃជីវិតសិចរបស់អ្នក។
តើគួរធ្វើបែបណា? ដំណោះស្រាយដ៏ល្អគឺ អ្នកធ្វើការបែងចែកពេលវេលាឱ្យបានច្បាស់លាស់។ ចាត់ទុកការងារជារឿងមួយ និងសុភមង្គលក្រុមគ្រួសារជារឿងដោយឡែកផ្សេងគ្នា។ ដូច្នេះមិនថាអ្នកមានបញ្ហាពីកន្លែងការងារ អ្នកនឹងមិនដាក់អារម្មណ៍សម្ពាធខ្លាំងឱ្យមានការប៉ះពាល់នៅពេលកំពុងប្រព្រឹត្តសិចជាមួយដៃគូស្នេហា។ ចូរគិតអំពីភាពសុខស្រួលរបស់ដៃគូ រួចបំភ្លេចចោលបញ្ហាការងារមួយឡែកសិន។
៣. ធ្វើលំហាត់ប្រាណជាមួយដៃគូ
ការធ្វើលំហាត់ប្រាណតាមរយៈសកម្មភាពផ្សេងៗដូជជាំ ការរត់ ការជិះកង់ ឬការហាត់កាយសម្ព័ន្ធរួមគ្នា វាអាចជួយជំរុញឱ្យរូវរាងកាយមាំមួន និងពង្រឹងចំណង់ផ្លូវភេទបាន។ តាមរយៈការធ្វើលំហាត់ប្រាណទាំងនេះ អ្នកនឹងកើតមានចំណង់ផ្លូវភេទទ្វេដង ហើយអ្នកអាចបញ្ចេញសមត្ថភាពដ៏ខ្លាំងក្លានៅក្នុងសមរភូមិក្តៅសាច់ជាមួយដៃគូ ព្រោះថាការធ្វើលំហាត់ប្រាណទាំងនោះ បានជួយបញ្ចេញសារធាតុគីមី និងអ័រម៉ូនមិនល្អចេញពីរូបរាងកាយមកខាងក្រៅ។