ជាការពិតណាស់ វាមិនមែនជារឿងអាថ៌កំបាំងទេដែលការរួមភេទគឺជាប្រភពនៃសេចក្តីរីករាយ ថែមទាំងផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពជាច្រើនដែលមនុស្សគ្រប់គ្នាពុំបានដឹង។
ការរួមភេទ មិនត្រឹមតែផ្តល់សេចក្តីសុខផ្នែកផ្លូវចិត្ត និងផ្លូវកាយ ឬជាអារម្មណ៍ស្នេហាដ៏ពុះកញ្ជ្រលនៃគូស្នេហ៍ដែលផ្តល់ឱ្យគ្នាទៅវិញទៅមកនោះទេ… ការរួមភេទក៏បានចូលរួមផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពយ៉ាងច្រើនផងដែរ។
តើការប្រព្រឹត្តសិចបានផ្តល់អត្ថប្រយោជន៍ដល់សុខភាពសារពាង្គកាយដូចម្តេចខ្លះ?
អ័រម៉ូនដែលជួយសម្រួលដល់សុខភាព
ការរួមភេទទៀងទាត់មានលទ្ធភាពក្នុងការបង្ការជម្ងឺផ្តាសាយ និងអាការឈឺចាប់ផ្សេងៗ។ អ័រម៉ូនប្រូឡាក់ទីនជួយបញ្ចេញឱ្យធូរស្បើយ និងពង្រឹងប្រព័ន្ធភាពស៊ាំការពាររោគផ្សេងៗទៅតាមការផលិតនៃកោសិកាឈាមសនៅក្នុងឆ្អឹងខ្នង B និង T ត្រូវបានគេស្គាល់ផងដែរថាជាកោសិកាដែលមានប្រព័ន្ធការពារ។
បន្ធូរបន្ថយភាពតានតឹង
ការងារ គ្រួសារ និងមិត្តភក្តិ ៖ រឿងរ៉ាវទាំងអស់នេះមានលទ្ធភាពក្នុងការបន្ថែមភាពតានតឹងនៅក្នុងជីវិតអ្នក។ នៅពេលដែលយើងមានភាពតានតឹងខ្លាំង វាអាចធ្វើឱ្យឡើងកម្រិតជាតិស្ករក្នុងឈាមខ្ពស់ និងមានការឡើងទម្ងន់ខ្លាំង។ នៅពេលដែលអ្នកមានអារម្មណ៍ថាចង់រួមភេទ រូបរាងកាយរបស់អ្នកនឹងប្រឆាំងទៅនឹងភាពតានតឹង ហើយជួយឱ្យអ្នកសម្រាកស្រួលខ្លួន។ ប្រសិនបើអ្នកទទួលយកការរួមភេទឱ្យបានទៀងទាត់ វានឹងឆ្លើយតបយ៉ាងប្រសើរទៅនឹងភាពតានតឹងទាំងឡាយដែលអ្នកកំពុងជួបប្រទះ។
សុខភាពបេះដូង
អ័រម៉ូនផលិតដោយពងស្វាស មិនត្រឹមត្រៀមទុកសម្រាប់តែបុរសទាំងឡាយនោះទេ រូបរាងកាយរបស់ស្រ្តីក៏បង្កើតអ័រម៉ូនសំខាន់ផងដែរ។ វាពង្រឹងកម្រិតថាមពល និងបន្ថែមកម្លាំងខ្លាំងក្លានូវផ្នែកសំខាន់នៃសរីរាង្គរូបកាយ ដូចជា បេះដូង និង គ្រោងឆ្អឹង។
ងាយស្រួលក្នុងការដកដង្ហើមចេញ-ចូល
សិចគឺជាឳសថដែលជួយទប់ស្កាត់រូបរាងកាយរបស់យើងពីអ័រម៉ុនអ៊ីស្តាមីន ជួយប្រយុទ្ធប្រឆាំងនឹងអាការអាលាក់ហ្ស៊ី និងរោគសញ្ញានៃជម្ងឺហឺត។
មានការបត់បែនតាមកាលៈទេសៈ
បណ្តុំនៃកម្លាំងសាច់ដុំជាធម្មតាមិនមានចលនាជារៀងរាល់ពេលទេ នេះហើយជាហេតុផលដែលសិចគឺសំខាន់ ព្រោះក្នុងអំឡុងពេលអ្នកទាំងពីររួមរ័កគឺមានការប្រើប្រាស់កម្លាំងរោលរាលដុតគ្នាទៅវិញទៅមក។ ការរួមភេទមានការរីករាយជាង ការធ្វើលំហាត់ប្រាណនៅក្លឹបហាត់ប្រាណទៅទៀត។
ការដុតកម្ទេចការឡូរី
រួមភេទក្នុងរយៈពេល ៣០នាទី អាចជួយអ្នកដុតកម្ទេចចោល ១៥០កាឡូរីនៅក្នុងរាងកាយរបស់អ្នក។ ចូរល្បួងចិត្តមិត្តប្រុសរបស់អ្នកដើម្បីជួយអ្នកឱ្យមានការហាត់ប្រាណដុតកាឡូរីបង្កប់ដោយមានភាពរីករាយបំផុត។
គេងលក់សុបិន្តល្អ
អុកស៊ីតុកស៊ីន គឺជាអ័រម៉ូនដែលបង្កឱ្យមានភាពងងុយគេង ហើយវាត្រូវបានបញ្ចេញក្នុងអំឡុងពេលរួមភេទ ឬ រួមភេទរួច។ សូមគេងឱ្យបានលក់ស្រួល បន្ទាប់ពីអ្នកទទួលបានរាត្រីដ៏សុខដុមរបស់អ្នក។