ស្រ្តីគ្រប់រូបតែងប្រាថ្នានូវរូបរាងស្រឡូន ស្រស់ស្អាត ជាពិសេសរាងរូវដូចសត្វអង្ក្រង ដៃជើងតូចៗ ចង្កេះរួមប៉ុន្តែគូទមូលក្លំ។ រាងបែបនេះ ស្លៀកពាក់ម៉ូតសម្លៀកបំពាក់ស្ទីលបែបណាក៏សាកសមឥតខ្ចោះ គូទមូលក្លំមិនត្រឹមតែបង្ហាញនូវភាពស្រស់ស្អាតនោះទេ ថែមទាំងជាកត្តាបញ្ជាក់អំពីសុខភាពរបស់ស្រ្តីផងដែរ។
យោងតាមការសិក្សាដោយ សាកលវិទ្យាល័យ University of Oxford បានបង្ហាញឱ្យដឹងថា ស្រ្តីដែលមានគូទនិងភ្លៅធំលើសទម្ងន់ស្តង់ដានៃរាងកាយរបស់ខ្លួន មានកម្រិតកូឡេស្តេរ៉ូខ្ពស់ ងាយប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមនិងបញ្ហាជំងឺបេះដូងជាជាងស្រ្តីទូទៅ។ ថែរក្សាបរិវេណគូទឱ្យបានល្អ ដោយសាកល្បងនូវលំហាត់ប្រាណទាំអង ៥ ខាងក្រោមនេះ ៖
លំហាត់ប្រាណចលនា Fire Hydrants
ចាប់ផ្តើមលុតជង្គង់ រួចច្រត់ទាំងពីរទៅលើកម្រាល ដោយលើត្រគាកឡើងឱ្យខ្ពស់ និងបើកស្មាឱ្យស្មើនឹងចន្លោះកដៃ។ លើជង្គង់ខាងឆ្វេងឡើង បន្ទាប់មកលាជើងឱ្យត្រង់ទៅខាងក្រៅ។ ឈប់បន្តិច រួចបត់ជង្គងចូល និងទាញជើងចូលវិញទៅទីតាំងដើម។ ធ្វើសារឡើងវិញចំនួន ២០ដង។
លំហាត់ប្រាណចលនា Basic Bridge
តម្រេកខ្នង អង្កុញជង្គង់ រួចដាក់បាតជើងលើកម្រាល និងលើកចង្កេះឱ្យផុតពីកម្រាល លាដៃដោយដាក់បាតដៃរៀបជាប់នឹងកម្រាល។ ពើងត្រគាកឡើងមកលើ ដោយសង្កត់កែងជើង (កុំប្រឹងលើត្រង់សាច់ដុំត្រគាក) ដកដង្ហើមវែងៗចំនួន១០ដង ដាក់ត្រគាកចុះវិញថ្នមៗ អនុវត្តឱ្យបាន ៥ដង។
លំហាត់ប្រាណចលនា អង្គុយច្រហោង
ចាប់ផ្តើមដោយឈរជើងទាំងពីរឃ្លាតពីគ្នា និងទប់លំនឹងដោយសង្កត់ម្រាមជើងទៅមុខ។ រក្សាទីតាំងជង្គង់ឱ្យចំពីលើជើង ហើយចាប់ផ្តើមអង្គុយច្រហោង។ សង្កត់ត្រង់កែងជើង ហើយឈប់ទ្រឹង បែរជើងទាំងពីរចេញ ឱ្យបាន ៤៥ដឺក្រេ រួចបែរត្រឡប់មកវិញថ្នមៗ អនុវត្តឱ្យបាន ៣០វិនាទី
លំហាត់ប្រាណចលនា កន្ធែកជើង រួចអង្គុយច្រហោង
ចាប់ផ្តើមដោយឈរជាមួយជើងទាំងពីរ ឃ្លាតពីគ្នាប្រវែងពីរដងនៃចង្កេះរបស់អ្នក បែរម្រាមជើងរបស់អ្នកទៅក្រៅបន្តិច។ លាជង្គង់ឱ្យត្រង់ រួចបន្ទាបខ្លួនចុះ និងបន្ទន់ជង្គង់ចុះតាមដែលអ្នកអាចធ្វើបាននិងបន្ទាបត្រគាកទៅក្រោម។ លើកកែងជើងទាំងពីរឱ្យផុតពីកម្រាលយឺតៗដោយរក្សាលំនឹង។ ឈប់មួយសន្ទុះ ហើយដាក់កែងជើងចុះវិញថ្នមៗ បន្ទាប់មកងើបមកទីតាំងដើមវិញ។ អនុវត្តឱ្យបាន ១០ដង។