ក្នុងឱកាសទិវាសុភមង្គលអន្តរជាតិ យើងខ្ញុំសូមណែនាំអ្នកនូវគំនិតនៃការស្លៀកពាក់ដែលផ្តោតលើសុភមង្គល គឺការស្លៀកពាក់ Dopamine។
Dopamine Dressing ជាពាក្យដែលបង្កើតដំបូងដោយអ្នកចិត្តសាស្រ្តម៉ូដ Dwann Karen នៅក្នុងសៀវភៅរបស់នាង Dress Your Best Life គឺបានមកពី dopamine ដែលជាសារធាតុបញ្ជូនសរសៃប្រសាទគីមីដែលបញ្ជូនសញ្ញានៅក្នុងខួរក្បាល និងផ្នែកផ្សេងទៀតនៃរាងកាយ។ វាជាអាថ៌កំបាំង នៃការធ្វើអ្វីមួយបានសម្រេចតាមនូវគោលដៅរបស់យើង ហើយយើងពេញចិត្តវា។
View this post on Instagram
គំនិតនៃការស្លៀកពាក់ Dopamine គឺជាប្រធានបទដ៏ក្តៅគគុកនៃការពិភាក្សា នៅពេលដែលយើងប្រឈមមុខនឹងជំងឺរាតត្បាត។ ហើយមុននោះ ក្នុងឆ្នាំ 2012 មានការសិក្សាមួយរបស់ Karen Pine មកពីសាកលវិទ្យាល័យ Hertfordshire ថា ការស្លៀកពាក់ដែលមានអត្ថន័យ ឬដែលយើងចូលចិត្ត អាចជួយបង្កើនទំនុកចិត្តយើងបាន។ Carolyn Mair អ្នកនិពន្ធ សៀវភៅ The Psychology of Fashion និយាយថា “ពេលដែលអ្នកមានអារម្មណ៍ល្អ គឺពេលអ្នកកំពុងពាក់អ្វីមួយ ហើយអ្នកមានអារម្មណ៍ល្អចំពោះវា” ។ នេះជាឥទ្ធិពលនៃការស្លៀកពាក់មកលើផ្លូវចិត្តរបស់យើង។
ពេលយើងមានទំនុកចិត្ត យើងអាចយកភាពជឿជាក់នោះទៅប្រើក្នុងគោលបំណងផ្សេងៗប្រកបដោយប្រសិទ្ធភាព។ ពេលយើងមានអារម្មណ៍ល្អ អ្នកផ្សេង ក៏មានទំនោរគិតថាយើងល្អដែរ ព្រោះវាបង្ហាញពីឥរិយាបថ ទឹកដម និងកាយវិការរបស់យើង ដែលជារឿងវិជ្ជមាន»។
វិលមកការការស្លៀកពាក់ Dopamine អាស្រ័យលើបុគ្គលវិញ គឺវាមិនមានគោលការណ៍រួមមួយថា វាត្រូវតែជាប្រភេទពណ៌អ្វីឲ្យពិតប្រាកដនោះទេ។ តែអាចនិយាយបានថា វាអាចជាវត្ថុមួយដែលធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្អាតតាមរបៀបរបស់អ្នក។
ជាឧទារហណ៍ មនុស្សមួយចំនួនអាចមានអារម្មណ៍ថាការស្លៀកពាក់ចម្រុះពណ៌ជួយឱ្យអារម្មណ៍របស់ពួកគេប្រសើរឡើង។
ដូចតួឯកស្រីក្នុងរឿង “Emily In Paris” ដែលច្រើនតែមកក្នុងពណ៌ភ្លឺៗ ឬតួអង្គក្នុងរឿង “Sex and The City” ដែលតែងតែពាក់សត្វស្លាប ឬផ្កានៅលើក្បាល ហើយដើរជុំវិញទីក្រុងញូវយ៉កនោះឯង។ ជានេះ គឺជាការស្លៀកពាក់ ជារបៀបបង្កើតអារម្មណ៍ល្អចំពោះខ្លួនឯង ពេញចិត្តបែបណា ស្រឡាញ់យ៉ាងម៉េច គឺធ្វើបែបនោះ៕