ស្រ្តេសអាចជាអារម្មណ៍ដែលកើតមានរយៈពេលខ្លី ដើម្បីបញ្ជាក់អំពីស្ថានភាពធ្លាក់ចុះនៃផ្លូវអារម្មណ៍របស់អ្នកកំពុង ប៉ុន្តែប្រសិនបើអ្នកបណ្តោយឲ្យកើតឡើងក្នុងរយៈពេលយូរ វាអាចក្លាយជាទៅភាពតានតឹងរ៉ាំរ៉ៃ ដែលជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សុខភាព និងសុខុមាលភាព។
ការរៀនពីរបៀបដើម្បីទប់ទល់នឹងការស្រ្តេស អាចជួយឱ្យយើងមានអារម្មណ៍ថាមិនសូវមានភាពតានតឹង ការព្រួយបារម្ភលើសកម្រិត ជាពិសេសគឺជួយដល់សុខុមាលភាពផ្លូវចិត្ត និងរាងកាយរបស់យើងបានច្រើន។
ការកាត់បន្ថយកម្រិតស្ត្រេសរបស់អ្នកមិនត្រឹមតែអាចធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលតែប៉ុណ្ណោះទេ ប៉ុន្តែក៏អាចការពារសុខភាពរបស់អ្នកបានយូរអង្វែងផងដែរ។ ជាឧទាហរណ៍ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការធ្វើអន្តរាគមន៍ដើម្បីកែលម្អសុខភាពផ្លូវចិត្តអាចមានឥទ្ធិពលល្អលើសុខភាពសរសៃឈាមបេះដូង។
អំណះអំណាងជាច្រើនបញ្ជាក់ថា អ្នកស្រាវជ្រាវបានផ្តល់អនុសាសន៍ឱ្យបង្កើនឥទ្ធិពលវិជ្ជមានទៅលើអារម្មណ៍របស់អ្នក— មានដូចជា សុភមង្គល ភាពរីករាយ និងភាពស្កប់ស្កល់។យុទ្ធសាស្ត្រក្នុងការកាត់បន្ថយស្រ្តេសរួមមាន ៖
· កំណត់អ្វីដែលបណ្តាលឱ្យស្រ្តេស : តាមដានស្ថានភាពផ្លូវចិត្តរបស់អ្នកជារៀងរាល់ ប្រសិនបើអ្នកមានអារម្មណ៍តានតឹង ចូរសរសេរមូលហេតុ គំនិត និងអារម្មណ៍របស់អ្នក។ នៅពេលដែលអ្នកដឹងថាអ្វីដែលរំខានអ្នក សូមបង្កើតផែនការសម្រាប់ដោះស្រាយវា។
· ធ្វើសមាធិផ្លូវចិត្ត : ការស្រាវជ្រាវបង្ហាញថា សកម្មភាពដូចជា យូហ្គា និងលំហាត់ប្រាណបន្ធូរអារម្មណ៍ មិនត្រឹមតែជួយកាត់បន្ថយស្ត្រេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនមុខងារនៃប្រព័ន្ធភាពស៊ាំផងដែរ។
· ស្វែងរកជំនួយ : ប្រសិនបើអ្នកបន្តមានអារម្មណ៍ធុញថប់ សូមពិគ្រោះជាមួយអ្នកចិត្តសាស្រ្ត ឬអ្នកជំនាញសុខភាពផ្លូវចិត្តដែលមានអាជ្ញាប័ណ្ណផ្សេងទៀត ដែលអាចជួយអ្នករៀនពីរបៀបគ្រប់គ្រងភាពតានតឹងប្រកបដោយប្រសិទ្ធភាព។