ផ្លែឈើ គឺជាទ្រព្យអាហារធម្មជាតិដែលមានផ្ទុកកាឡូរីទាប ប៉ុន្តែសម្បូរទៅដោយវីតាមីនជាច្រើន និងជាតិសរសៃ (Fiber) ដែលផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់ការសម្រកទម្ងន់។
ដោយសារតែផ្លែឈើមានរសជាតិផ្អែម និងមានជាតិស្ករពីធម្មជាតិ ដូច្នេះទើបមនុស្សជាច្រើនសន្មត់ថាវាជាប់ទាក់ទងនឹងការឡើងទម្ងន់ ប្រសិនបើអ្នកបរិភោគច្រើន ឬបរិភោគជាប្រចាំ។ ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវជាច្រើនបានបើកបង្ហាញថា ការបរិភោគផ្លែឈើអាចជួយដល់ការគ្រប់គ្រងទម្ងន់នៃរាងកាយឱ្យមានតុល្លភាព និងទទួលបានសុខភាពល្អ។
ការបរិភោគផ្លែឈើ អាចផ្តល់អារម្មណ៍ឆ្អែតដល់អ្នកបានយូរ គ្រប់គ្រងចំណង់ឃ្លាន នេះក៏ជាហេតុផលមួយដែលផ្លែឈើគឺជាជម្រើសល្អក្នុងនាមជាជំនួយការក្នុងការសម្រកទម្ងន់របស់អ្នក។
ផ្លែឈើ គឺជាអាហារសម្រន់ដែលផលិតដោយធម្មជាតិដែលផ្ទុកទៅដោយវីតាមីន ជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងទៀតដែលជួយដល់របបអាហារដែលមានសុខភាពល្អ។
ខាងក្រោមនេះជាប្រភេទផ្លែឈើល្អបំផុត ទាំង ៦ ដែលអ្នកអាចទទួលទានជាជំនួយការក្នុងការសម្រកទម្ងន់៖
ផ្លែប៉ោម
ផ្លែប៉ោម ផ្ទុកកាឡូរីទាប និងមានជាតិសរសៃខ្ពស់ (Fiber) ប្រមាណ 116 កាឡូរី និង ជាតិសរសៃ 5.4 ក្រាមក្នុងមួយផ្លែ។ ក្នុងមួយផ្លែធំ ។
ផ្លែប៉ោមមានផ្ទុកសារធាតុ Polyphenols ដែលអាចជួយការពារការប្រមូលផ្តុំជាតិខ្លាញ់ Visceral ជាជាតិខ្លាញ់អាក្រក់ ដែលបណ្តាលឱ្យអ្នកឡើងទម្ងន់។
ផ្លែផាស់សិន (Passion)
ប្រភេទផ្លែឈើនេះ មានផ្ទុកកាឡូរី ត្រឹមតែ 18 ក្រាម តែប៉ុណ្ណោះ ហើយវាក៏ជាប្រភពនៃផ្លែឈើដែលសម្បូរទៅដោយជាតិសរសៃ, វីតាមីន C, វីតាមីន A, ជាតិដែក និងប៉ូតាស្យូម ។
ផ្លែត្រសក់ស្រូវ
ផ្លែត្រសក់ស្រូវ មានកាឡូរីទាប និងមានជាតិទឹកខ្ពស់បំផុតសម្បូរទៅដោយជាតិសរសៃ (Fiber) ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាវីតាមីន C ជាដើម។ ដូច្នេះហើយ ទើបផ្លែឈើមួយនេះ ដើរតួយ៉ាងសំខាន់ក្នុងុការជួយអ្នកឱ្យសម្រកទម្ងន់បាន។
ផ្លែក្រូច
ប្រសិនបើអ្នកទទួលទាន ផ្លែក្រូចមួយផ្លែ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ហើយគ្រប់គ្រងការឃ្លានរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាពល្អ។ លើសពីនេះ នៅក្នុងផ្លែឈើមួយនេះក៏មានផ្ទុកនូវ វីតាមីន C ល្អចំពោះសុខភាពស្បែកដូចគ្នា។
ផ្លែប័រ
បើទោះបីផ្លែប័រ ជាប្រភេទផ្លែឈើដែលមានផ្ទុកជាតិខ្លាញ់ខ្ពស់ជាងផ្លែឈើណាៗទាំងអស់ ប៉ុន្តែសូមកុំបារម្ភ ព្រោះជាតិខ្លាញ់ទាំងនោះ គឺជីវជាតិពីធម្មជាតិ ដូច្នេះវាមិនធ្វើឱ្យអ្នកឡើងគីឡូទេ។ ការទទួលទានផ្លែបឺរអាចបង្កើនអារម្មណ៍ឆ្អែត បន្ថយចំណង់អាហារ និងបង្កើនកម្រិតកូឡេស្តេរ៉ុលក្នុងរូបរាងកាយរបស់អ្នក។
ផ្លែចេក
មនុស្សជាច្រើនព្យាយាមចៀសវាងការទទួលទានផ្លែចេក នៅពេលពួកគេកំពុងធ្វើការសម្រកទម្ងន់ ដោយគិតថាផ្លែចេកមានផ្ទុកជាតិស្ករ និងកាឡូរីខ្ពស់។ ប៉ុន្តែមានអំណះអំណាងជាច្រើនបានលើកឡើងថា ផ្លែចេកគឺសម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ កាឡូរីទាប និងអាចជួយគ្រប់គ្រងជាតិស្ករក្នុងខ្លួន ការពារកុំឱ្យឡើងគីឡូ៕