តារាចម្រៀងផលិតកម្មហង្សមាស ពេជ្រ សោភា បានប្រែរូបរាងកាន់តែស្អាត ខុសមុនស្ទើរ ១៨០ដឺក្រេ បើទោះបច្ចុប្បន្ននាងមានវ័យច្រើនហើយក៏ដោយ។ ឧទាហរណ៍របស់តារាចម្រៀងស្រី ជាសារមួយសម្រាប់នារីគ្រប់រូបថា ទោះក្នុងកាលៈទេសៈណាក៏ដោយ កុំទុកខ្លួនឯងចោល។
គិតមកដល់បច្ចុប្បន្ន ពេជ្រ សោភា មានវ័យ 40 ឆ្នាំហើយ នេះបើយោងលើថ្ងៃខែឆ្នាំកំណើត ៥ មិថុនា ១៩៨៤ ដែលចុះផ្សាយរួចហើយដោយសារព័ត៌មានក្នុងស្រុកដូចជា Freshnews, Sabay ជាដើម។
វ័យនេះ ពេជ្រ សោភា ដែលជាតារាស្រីមានរូបសម្ផស្សស្រស់ស្អាតស្រាប់ បានដើរបញ្ច្រាសពីការវិវត្តន៍តាមទំនោរធម្មជាតិពីក្មេងទៅចាស់ទៅៗ មកកាន់តែក្មេងទៅៗ។ ទាំងនេះ បានស្ដែងចេញតាមរយៈរូបរាងរបស់នាងដែលមានសម្បុរស្បែកកាន់តែស ធៀបកាលពីមុននាងសម្បុរស្រអែម។
ក្រៅពីនេះ នាងកាន់តែស្លីមជាងមុន ទម្រង់មុខ ច្រមុះស្រួច ភ្នែកប្រាក់ ដែលទាំងនោះ គេជឿថា បានពីការកែកុន និងថែទាំតាមមធ្យោបាយផ្ទាល់ខ្លួនរបស់នាង។ មិនថា នាងកែកុនតាមរបៀបណា ប្រើផលិតផលអ្វី ប៉ុន្តែភាពស្រស់ស្អាតរបស់នាងកើតមានឡើងក្នុងវ័យ ៤០ឆ្នាំនេះ គឺជារឿងមិនសាមញ្ញពេកទេ។ ដូច្នេះ គួរទុកខ្លួនឯងចោលដែរឬទេ?
រូបភាព៖ ហ្វេសប៊ុក ពេជ្រ សោភា