• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

រោគសញ្ញារាងកាយ ដែលបញ្ជាក់ថាអ្នកកំពុង ស្រ្តេស (Stress) ខ្លាំង

by Pisey Dim
Thursday June 27th, 2024
in Health & Beauty
325
SHARES
Share on FacebookShare on Twitter

ស្រ្តេស មិនត្រឹមតែប៉ះពាល់ផ្លូវចិត្ត ផ្លូវអារម្មណ៍នោះទេ វាអាចបង្កជាហានិភ័យដល់រូបរាងកាយ និងសុខភាពស្បែករបស់អ្នកដូចគ្នា។ នៅទីនេះ ឡេឌីស៍ នឹងនិយាយអំពីបញ្ហារូបរាងកាយដែលបង្កឡើងដោយ អារម្មណ៍ស្រ្តេស។ មនុស្សមួយចំនួនអាចគិតថា ស្រ្តេសគ្រាន់ជាអារម្មណ៍សាមញ្ញ ប៉ុន្តែបើយើងក្រឡេកទៅមើលផលអវិជ្ជមានដែលស្រ្តេសហុចមកអោយផ្លូវកាយ និងផ្លូវចិត្ត អ្នកប្រាកដជាគិតថា វាមិនមែនជារឿងតូចតាចទេ។

វាពិតជាត្រឹមត្រូវហើយដែល របបអាហារ ផលិតផលថែទាំស្បែក និងទម្លាប់រស់នៅល្អប្រចាំថ្ងៃ បានចូលរួមលើកកម្ពស់សុខភាពស្បែករបស់អ្នក ប៉ុន្តែប្រសិនបើអ្នកមិនបានគ្រប់គ្រងស្រ្តេស បន្ធូរបន្ថយអារម្មណ៍តានតឹង ស្មុគស្មាញ មួរម៉ៅច្រើន របស់ទាំងនោះនឹងក្លាយទៅជាអាសារបង់ជាក់មិនខាន ។

តាមរយៈការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញឱ្យដឹងថា អារម្មណ៍ស្ត្រេសខ្លាំង អាចបណ្តាលឱ្យចេញរោគសញ្ញាមួយចំនួននៅលើរូបរាងកាយដូចជា ៖

រលាកស្បែក និងឡើងកន្ទួល
ស្ត្រេស អាចបណ្តាលឱ្យស្បែករបស់អ្នកកើតមាន កន្ទួលក្រហមៗ របកស្បែក រលាកស្បែក អាឡែកហ្សី និងជម្ងឺត្រអក។ នៅពេលដែលខួរក្បាលរបស់អ្នកដំណើរការហួសកម្រិត (Stress) វាធ្វើឱ្យអ័រម៉ូនក្នុងរាងកាយ ពិបាកគ្រប់គ្រងស្បែក និងរក្សាតុល្យភាពស្បែក។
ម្យ៉ាងវិញទៀត ការរលាកស្បែកអាចបណ្តាលឱ្យមានការកើតមុននៅលើស្បែកដូចគ្នា មុនទាំងនោះមិនងាយសះ ហើយមានបង្កប់ខ្ទុះធំៗ និងមានការឈឺចាប់ខ្លាំង។

បង្កឱ្យស្បែកមុខឡើងខ្លាញ់ខ្លាំង
ស្រេ្តស អាចបង្កហានិភ័យខ្ពស់ទៅលើការកើតមុននៅលើស្បែក ជាពិសេសចំពោះស្ត្រីភេទ។ នៅពេលប្រព័ន្ធសរសៃប្រសាទនៃស្បែករបស់យើងរងការប៉ះពាល់ មិនអាចគ្រប់គ្រងបាន នោះសរីរាង្គកាយនៃស្បែកនឹងធ្វើការផលិតខ្លាញ់ច្រើនជាអតិបរមា ដែលខ្លាញ់ទាំងនោះអាចបណ្តាលឱ្យកើតមានមុនពាសពេញរាងកាយ និងផ្ទៃមុខរបស់អ្នក។

ស្បែកក្បាលមានក្លិនមិនល្អ ជ្រុះសក់ និងរបកស្រទាប់ក្រចក
បញ្ហាទាំងនេះ តែងកើតមានឡើងទៅលើបុគ្គលដែលទទួលរងភាពតានតឹងផ្លូវអារម្មណ៍ (Stress) ខ្លាំង។ បើអ្នកចាប់អារម្មណ៍រោគសញ្ញាទាំងនេះកំពុងកើតមាននៅលើខ្លួន សូមព្យាយាមដកឃ្លាអារម្មណ៍។
អ្នកគួរជៀសវាងការងូតទឹកក្តៅខ្លាំង ដើម្បីការពារសុខភាពស្បែកក្បាល ព្យាយាមធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និង ទទួលទានអាហារសម្បូរសារធាតុចិញ្ចឹមដូចជាបន្លែ ផ្លែឈើ។

1. ស្បែកស្តើង និងងាយរងប្រតិកម្ម

2. មិនងាយសះរបួស

3. រង្វង់ភ្នែកខ្មៅ និងធ្លាក់

4. កើតមានស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ

5. កើតមានកន្ទួលរមាស់ខ្លាំងនៅលើដងខ្លួន

6. ស្ត្រេស ក៏អាចបណ្តាលឱ្យស្បែករបស់អ្នកមានសភាពស្ងួតខ្លាំងផងដែរ។

Previous Post

តើមានកត្តាអ្វីដែលជម្រុញចិត្ត លោកស្រី សូ សុខណា សម្រេចចិត្តចាប់យកអាជីពជាអ្នកបញ្ជាយន្តហោះ?

Next Post

ចូលរដូវក្តៅហើយ..ត្រូវលាបឡេការពារកម្តៅថ្ងៃជាប្រចាំ

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Wonyoungism: lifestyle inspired by Jang Wonyoung of IVE
Entertainment

Wonyoungism: lifestyle inspired by Jang Wonyoung of IVE

by ChiChi
Friday March 28th, 2025
(Khmer) ការសង្រ្គោះបឋមនៅផ្ទះ
Health & Beauty

Over-the-Counter Treatment for Minor Injuries at Home: A Quick Practical Guide

by Pisey Dim
Friday January 10th, 2025
(Khmer) បច្ចឹមវ័យ និងការសម្រាន្តមិនលក់
Health & Beauty

Age-Related Sleep Changes and Strategies for Improvement

by Pisey Dim
Friday January 10th, 2025
How to Protect Yourself From Job-related Skin Problems
Health & Beauty

How to Protect Yourself From Job-related Skin Problems

by Pisey Dim
Wednesday January 8th, 2025
Load More
Next Post
ចូលរដូវក្តៅហើយ..ត្រូវលាបឡេការពារកម្តៅថ្ងៃជាប្រចាំ

ចូលរដូវក្តៅហើយ..ត្រូវលាបឡេការពារកម្តៅថ្ងៃជាប្រចាំ

ADVERTISEMENT

Recent.

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

Wednesday September 3rd, 2025
U.S. Embassy Celebrates 75 Years of U.S.-Cambodia Diplomatic Relations with “Embassy Week Sihanoukville 2025:  75 Years of Partnership and Friendship” in Preah Sihanouk Province

Best of India Expo 2025

Best of India Expo 2025

Monday August 25th, 2025

ALL CATEGORIES

  • Entertainment (379)
  • Sport (390)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (182)
  • Relationship (11)
  • Travel (219)
  • Technology and Innovations (34)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (109)
  • Recipes (26)
  • Socialize (118)
  • Entrepreneurship (22)
  • Health & Beauty (279)
  • Economic & Development (134)
  • Fashion (454)
  • Business Investment (24)
  • Leadership (6)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.