តន្ត្រីបងប្អូនជនជាតិដើមភាគតិចដែលមានចំណងជើងថា ពេលយប់ងងឹតគួរឱ្យខ្លាច គឺជាស្នាដៃនិពន្ធទំនុកច្រៀង និងទំនុកភ្លេងផ្ទាល់ដោយជនជាតិដើមភាគតិច “ពូនង” របស់ក្រុមពូនង (Bunong Music) ត្រូវបានតារាចម្រៀងដ៏ល្បីឈ្មោះ ខាយ-KAI យកមក Cover បំពេរអារម្មណ៍ហ្វេនៗនារាត្រីដ៏ស្ងាត់ជ្រងំ ជាមួយសម្លេងដ៏ពិរោះរណ្តំ។
ក្រុមពូនង គឺជាក្រុមតន្ត្រីករជនជាតិដើមភាគតិចនៅ ក្រុងសែនមនោរម្យ ខេត្តរតនគីរី ដែលបាននិពន្ធចម្រៀងជាភាសាជនជាតិដើមភាគតិចក្នុងតំបន់ ប្រកបដោយអត្ថន័យ និងសំនៀងដ៏ពិរោះជូនប្រជាជនទាំងអស់ស្តាប់កំសាន្ត។
ខាយ-KAI ត្រូវបានមហាជនស្គាល់ថាជាម្ចាស់បទ “Mascara ទឹកភ្នែក” ដែលមានសំនៀងស្រាលទន់ ពោរពេញទៅដោយទឹកដមពិរោះយ៉ាងរណ្តំគួរឱ្យចាប់ចិត្ត។ គួរបញ្ជាក់ផងដែរថា បទចម្រៀងដែលផ្ទុះខ្លាំងបំផុតរបស់ ខាយ-KAI មិនមែនមានតែបទ “Mascara ទឹកភ្នែក” តែមួយនោះទេ បទចម្រៀងរបស់លោកផ្សេងៗទៀតរួមមាន បទ “គេង” បទ “រាត្រីសួស្តី” “ខ្យល់” និងបទ “បើជាសុបិន” រួមទាំងបទដែលបាន Cover ផ្សេងទៀត។
សូមទស្សនាវីដេអូចម្រៀង Cover ខាងក្រោមនេះ ជាចំណីសោតបំពេរកំដរអារម្មណ៍។
រូបភាព ៖ Bunong Song