ការរៀបកម្មវិធីជប់លៀងអាពាហ៍ពិពាហ៍ ហាក់បានរាលចេញពីទម្លាប់ចាស់ដែលរៀបនៅសាល ឬអគារ មកជាការរៀបនៅតំបន់ឆ្នេរ ដែលផ្ដល់រសជាតិថ្មីសម្រាប់ភ្ញៀវកិត្តិយសទាំងអស់។ និន្នាការនេះ ក៏នឹងជះឥទ្ធិពលលើសំលៀកបំពាក់របស់ភ្ញៀវកិត្តិយសដែរ។ ភ្ញៀវកិត្តិយស ប្រហែលជារើសយកការស្លៀកពាក់ដែលផ្ដោតលើរ៉ូបដែលមានពណ៌ស្រាល ហើយស្ដើង ដើម្បីឲ្យស៊ីនឹងកាលៈទេសៈ ទីកន្លែង រួមទាំងអាកាសធាតុផង។
នៅទីនេះ ឡេឌីស៍ មានគំរូររ៉ូបស្ដើងៗសម្រាប់កម្មវិធីជប់លៀងអាពាហ៍ពិពាហ៍ ឬកម្មវិធីជប់ជុំនៅលើមាត់ឆ្នេរ ហើយវាក៏អាចស្លៀកសម្រាប់ការជួបជុំនៅក្នុងក្រុងដែរ។