ក្រូចថ្លុង
វាអាចជារឿងភ្ញាក់ផ្អើលមួយដែលក្រូចផ្លុង គឺជាប្រភេទផ្លែឈើអាហារដែលមានការប្រតិកម្មជាមួយដំណើរការនៃថ្នាំរបស់អ្នក ដូចជា ថ្នាំសម្រាប់គ្រប់គ្រងសម្ពាធឈាម ថ្នាំជំងឺបេះដូង និងប្រភេទេជំងឺរ៉ាំរ៉ៃផ្សេងៗទៀតដែលកំពុងព្យាបាល។ ប៉ុន្តែ ដើម្បីកុំឱ្យខកខានការទទួលបានជាតិវីតាមីន C អ្នកអាចទទួលទានប្រភេទផ្លែក្រូចផ្សេងទៀតបានជំនួសក្រូចថ្លុងបាន។
បន្លែឆៅ
វ័យកាន់តែចាស់ សារពាង្គកាយអាចមានការចុះខ្សោយមានដូចជា ក្រពះ និងធ្មេញរបស់អ្នក។ ការបរិភោគបន្លែឆៅអាចបណ្តាលឱ្យមានផលប៉ះពាល់ដល់ក្រពះរបស់អ្នក ដូចជា ចុកឆ្អល់ រាគរូស និងឡើងអាស៊ីតក្រពះខ្លាំង។ រីឯឥទ្ធិពលបន្លែឆៅចំពោះសុខភាពធ្មេញវិញ វាអាចធ្វើឱ្យអ្នកពិបាកក្នុងការទំពារ និងស្រ៊ាំធ្មេញខ្លាំង ព្រោះបន្លែឆៅខ្លះមានសភាពរឹង រួមមាន ការ៉ុត ត្រសក់…។
គ្រឿងស្រវឹង
ពិតណាស់ គ្រឿងស្រវឹងគឺជាប្រភពទីមួយដែលអ្នកមានវ័យចំណាស់គួរកាត់បន្ថយ និងចៀសវាងក្នុងការទទួលទាន ព្រោះជាតិអាល់កុលនៅក្នុងសុរាធ្វើឱ្យរំខានដល់ដំណេក និងអាចបង្កើនសម្ពាធឈាមរបស់អ្នកកាន់តែខ្ពស់ផងដែរ។ វាថែមទាំងប៉ះពាល់ដល់ក្រពះយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់សតិដូចគ្នា (ភ្លេចភ្លាំងច្រើន ឈឺក្បាល មួរម៉ៅបន្ទាប់ពីផឹកស្រារួច)។
ជាតិកាហ្វេអ៊ីន
ជាតិកាហ្វេអ៊ីន ក៏អាចបង្កើនចង្វាក់បេះដូងរបស់អ្នកទ្វេដងដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាថប់បារម្ភខ្លាំង ឬមានអាការញ័រទ្រូង ហើយវាក៏បណ្តាលឱ្យអ្នកមានបញ្ហាដំណេកផងដែរ (ពិបាកក្នុងការគេង គេងមិនលក់) ។
អាហារដែលមានជាតិប្រៃខ្ពស់
នៅក្នុងអំបិលមានផ្ទុកជាតិសូដ្យូម ហើយកាលណាអ្នកបរិភោគសារធាតុសូដ្យូមច្រើនពេកអាចធ្វើឱ្យសម្ពាធឈាមអ្នកឡើងខ្ពស់ រួមទាំងមានការប្រឈមខ្ពស់ជាមួយជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
សណ្តែកបណ្តុះឆៅ
ការបរិភោគសណ្តែកបណ្តុះឆៅ អាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយ ព្រោះបន្លែប្រភេទនេះត្រូវបានដាំដុះក្នុងអាកាសធាតុក្តៅ និងសើម ដូច្នេះហើយបន្លែសណ្តែកបណ្តុះទំនងជាផ្ទុកបាក់តេរីមេរោគច្រើនជាងបន្លែស្រស់ៗដទៃ។
• សាច់ឆៅ
• ទទួលទានផលិតផលផលិតពីសារជាតិទឹកដោះគោច្រើនពេក
• សណ្តែកដី
• បន្លែ Cruciferous
• អាហារដែលមានជាតិស្ករលើសកម្រិត
• អាហារបំពងខ្លាញ់