ជាធម្មតា ស្បែកជើងរបាំបាឡេ គឹពាក់បានតែពេលរាំរបាំបាឡេតែប៉ុណ្ណោះ ដូច្នេះហើយប្រសិនបើអ្នកស្រឡាញ់ស្បែកជើងមួយនេះ អ្នកប្រហែលជាអាចនឹងពិបាកក្នុងការពាក់វាចេញទៅក្រៅបន្តិចហើយ។
ប៉ុន្តែជាដំណឹងល្អ ឥឡូវនេះនៅក្នុងវិស័យហ្វេសិនមានការផ្ទុះល្បី (Viral) យ៉ាងខ្លាំងឡើងគួរឱ្យកត់សម្គាល់ទៅលើ ប្រភេទម៉ូតស្បែកជើងរបាំបាឡេ (Ballet Flats) បែបសុភាពនារី និងអាចពាក់គួបផ្សំជាមួយគ្រប់ទម្រង់សម្លៀកបំពាក់ ម្យ៉ាងបានផ្តល់នូវភាពងាយស្រួល រួមទាំងផាកសុខភាពយ៉ាងខ្លាំង ធ្វើឱ្យអ្នកមានភាពជឿជាក់ថែមមួយកម្រិតទៀតជាមួយស្ទីលហ្វេសិនរបស់អ្នក។
ជាមួយប្រភេទស្បែកជើងរបាំបាឡេ (Ballet Flats) អ្នកអាចវាពាក់វាជាមួយនឹងរ៉ូបស្តើង ឬរ៉ូបខ្លី សំពត់ខ្លី និងខោខូវប៊យជើងត្រង់។ មិនថាចូលរួម ពិធីអាពាហ៌ពិពាហ៌ កម្មវិធីជប់លៀង ការិយាល័យការងារ ធ្វើដំណើរកំសាន្ត ការណាត់ជួបពិសេស… ម៉ូតស្បែកជើងរបាំបាឡេ (Ballet Flats) គឺជាជម្រើសដ៏សាកសមបំផុត។