រៀងរាល់ថ្ងៃអាទិត្យសប្ដាហ៍ទី២ក្នុងខែឧសភា ត្រូវបានកំណត់ថាជា ទិវាមាតានៅក្នុងប្រទេសភាគច្រើន។ទិវានេះត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសជាច្រើនក្នុងទ្វីបអាហ្រ្វិក អឺរ៉ុប អាស៊ី អូស្ត្រាលី និងអាមេរិក ប៉ុន្តែប្រពៃណីដើម្បីប្រារព្ធពិធីបុណ្យនេះមានដើមកំណើតនៅសហរដ្ឋអាមេរិក។
នៅកម្ពុជា ត្បិតថាទិវានេះនៅ មិនទាន់មានឥទ្ធិពលជាទូទៅ ប៉ុន្តែគេឃើញមានខ្លះក្នុងសង្គមសិល្បករ។ ពួកគេខ្លះ បានយកថ្ងៃទិវាអ្នកម្ដាយ ដើម្បីផ្ដល់ជូនអ្នកមានគុណនូវអំណោយខ្លះដើម្បីបង្ហាញពីការស្រឡាញ់ ដឹងគុណ គោរព និងឲ្យតម្លៃ ហើយវាដូចគ្នានឹងទិវាលោកឪពុកដែរ។
ទោះបីជាការប្រារព្ធទិវាមាតាពិភពលោកត្រូវបានជះឥទ្ធិពលដោយទំនៀមទំលាប់ផ្សេងៗគ្នាក៏ដោយ ពួកវាទាំងអស់សុទ្ធតែមានប្រភពដើម។ ទិវាមាតាដំបូងបំផុតត្រូវបានប្រារព្ធនៅឆ្នាំ 1908 នៅសហរដ្ឋអាមេរិក នៅពេលដែល Anna Jarvis បានរៀបចំពិធីរំលឹកគុណម្តាយរបស់នាង។
បន្ទាប់មកនាងបានចាប់ផ្តើមយុទ្ធនាការមួយដើម្បីបង្កើតទិវាមាតាជាថ្ងៃបុណ្យជាតិ ហើយក្រោយមកជាអន្តរជាតិ។ សភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់មួយនៅថ្ងៃទី 8 ខែឧសភា ឆ្នាំ 1914 ដែលបានកំណត់យកថ្ងៃអាទិត្យទី២ក្នុងខែឧសភាជា “ទិវាមាតា”។ ថ្ងៃឈប់សម្រាកនេះត្រូវបានប្រកាសដោយប្រធានាធិបតី Woodrow Wilson នៅថ្ងៃបន្ទាប់ជាថ្ងៃឈប់សម្រាកនៅពេលដែលពលរដ្ឋអាមេរិកទាំងអស់ លើកទង់ជាតិជាកិត្តិយសដល់ម្តាយដែលកូនប្រុសរបស់ពួកគេបានស្លាប់នៅក្នុងសង្គ្រាម។
ទិវាមាតាបានក្លាយជាការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសផ្សេងទៀត។ សកម្មភាពចម្បងៗមានក្នុងថ្ងៃឈប់សម្រាកនៃ “ទិវាអ្នកម្ដាយ” រួមមានការទៅព្រះវិហារ ការចែកចាយផ្កា (ផ្កា carnations គឺជាផ្កានិមិត្តសញ្ញា) និងអាហារពេលល្ងាចជាលក្ខណៈគ្រួសារ។ ប្រទេសជាង 80 ជុំវិញពិភពលោកប្រារព្ធទិវាមាតាតាមប្រពៃណីរបស់អាមេរិក៕ ប្រភព៖ awarenessdays