មានគោលដៅទេសចរណ៍កំពូលៗគួរឱ្យទាក់ទាញជាច្រើននៅអាស៊ី។ ជាមួយនឹងជើងហោះហើរតម្លៃថោករវាងមជ្ឈមណ្ឌលសំខាន់ៗនៅអាស៊ី អ្នកអាចចាប់បាន ២ ទៅ ៣កន្លែង ឬច្រើនជាងនេះនៃកន្លែងដើរកម្សាន្តកំពូលៗដែលទាក់ទាញ បានយ៉ាងងាយស្រួលក្នុងការធ្វើដំណើរតែមួយ។ មិនថាអ្នកចាប់ផ្តើមនៅទីណាទេ អ្នកនឹងអាចចូលទៅកាន់កន្លែងវប្បធម៌ សម្បត្តិបេតិកភ័ណ្ឌរបស់អង្គការយូណេស្កូ កោះធម្មជាតិ និងគោលដៅស្រស់ស្រូបអាហារដ៏សម្បូរបែប។
ប្រសិនបើរៀបចំគម្រោងដំណើរកម្សាន្តដ៏ធំលើកដំបូងរបស់អ្នកទៅកាន់ទ្វីបអាស៊ី សូមពិចារណាការទិសដៅកំពូលមួយក្នុងចំណោមគោលដៅកំពូលទាំងនេះសម្រាប់អ្នកធ្វើដំណើរលើកដំបូង។
១.ឈៀងម៉ៃ ប្រទេសថៃ
អ្នកធ្វើដំណើរជាច្រើនចូលចិត្តរាជធានីភាគខាងជើងដ៏រីករាយរបស់ប្រទេសថៃ ជាងជីវិតដ៏មមាញឹកនៅក្នុងទីក្រុងបាងកក។ សកម្មភាពទេសចរណ៍ភាគច្រើនកើតឡើងនៅក្នុងទីក្រុងចាស់របស់ឈៀងម៉ៃ។
នៅទីនោះមានរៀបចំពិធីបុណ្យវប្បធម៌ជាច្រើន និងមានផ្សាររាត្រីដ៏ធំទូលាយ ការដើរលេងតាមភ្នំ និងប្រាសាទដ៏ស្រស់ស្អាតជាច្រើន។ ឈៀងម៉ៃបានទាក់ទាញភ្ញៀវទេសចរជាងមួយលាននាក់ក្នុងមួយឆ្នាំៗដែលស្ទើរតែមិនអាចរង់ចាំត្រឡប់មកវិញបាន។ ឈៀងម៉ៃ គឺពិតជាពេញនិយមបំផុតក្នុងចំណោមកន្លែងទេសចរណ៍កំពូលទាំង ១០ នៅប្រទេសថៃ។
២.ទីក្រុង Penang ប្រទេសម៉ាឡេស៊ី
ត្រូវបានគេស្គាល់ថាជា “គុជនៃទិសបូព៌ា” ទីក្រុង Penang គឺជាកន្លែងសម្រាកលំហែកាយ ញ៉ាំអាហារឆ្ងាញ់ៗ ដើម្បីរំសាយទុក្ខ និងមើលឃើញពីសកក្តានុពលរបស់ម៉ាឡេស៊ីតាមរបៀបថ្មី។ ប្រជាជនម៉ាឡេស៊ីពិតជាមានមោទនភាពចំពោះកោះដ៏ធំរបស់ពួកគេ។
កេរដំណែលនៃអន្តោប្រវេសន៍ និងការធ្វើអាណានិគមនៅក្នុងរដ្ឋ Penang បានបន្សល់នូវមុខម្ហូបដ៏ល្អបំផុតមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់។ អាហាររបស់ម្ចាស់ហាង Penang រួមបញ្ចូលគ្នានូវអាហារម៉ាឡេដ៏ល្អបំផុតជាមួយនឹងឥទ្ធិពលពីជនអន្តោប្រវេសន៍ចិន និងឥណ្ឌា បង្កើតបាននូវមុខម្ហូបថ្មី យ៉ាងទាក់ទាញ។
អាហារដ៏អស្ចារ្យ មិនមែនជាអាហារតែមួយគត់នៅលើកោះនោះទេ។ អ្នកនឹងឃើញសារមន្ទីរ និងវិចិត្រសាលសិល្បៈ រួមជាមួយនឹងកិច្ចការជាច្រើនទៀតដែលត្រូវធ្វើនៅ Penang ។ Penang មានភាពងាយស្រួលក្នុងការធ្វើដំណើរ ហើយពិតជាស្ថិតក្នុងចំណោមគោលដៅទេសចរណ៍កំពូលក្នុងប្រទេសម៉ាឡេស៊ី។
៣.សិង្ហបុរី
សឹង្ហបុរី គឺជាប្រទេសបៃតងដ៏ទំនើបដែលមានតម្លៃសម្រាប់ការទស្សនា ស្រស់ស្រូបអាហារ ការដើរទិញឥវ៉ាន់នៅផ្សារទំនើប និងការបញ្ចូលគ្នានៃវប្បធម៌ប្លែកៗ។
ជាការពិត សិង្ហបុរី មានតម្លៃទំនិញថ្លៃជាងប្រទេសជិតខាងម៉ាឡេស៊ី ឬតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ទោះជាយ៉ាងណាក៏ដោយ ទីក្រុងនេះមានបរិយាកាសរីករាយ បូកបញ្ជូលគ្នានូវវប្បធម៌ឥណ្ឌា និងចិនដ៏រស់រវើក ប្រជាជននៅទីនោះនិយាយភាសាអង់គ្លេសបានល្អ រីករាយគ្រប់គ្រាន់សម្រាប់ការដើរលេងកម្សាន្ត។ អ្នកអាចចំណាយពេលរាប់ខែរស់នៅក្នុងប្រទេសសិង្ហបុរី ហើយនៅតែរកឃើញកន្លែងទេសចរណ៍លាក់ខ្លួន និងកន្លែងញ៉ាំអាហារជាច្រើនកន្លែង។
៤. កោះ Borneo ម៉ាឡេស៊ី
កោះ Borneo នៅអាស៊ីអាគ្នេយ៍ គឺជាកោះធំជាងគេទី 3 នៅលើពិភពលោក។ កោះ Borneo ម៉ាឡេស៊ីគឺជាឋានសួគ៌ធម្មជាតិ។ ហើយជាមួយនឹងព្រៃទឹកភ្លៀងដ៏ច្រើនសន្ធឹកសន្ធាប់ សត្វស្វា Orangutansដែលជិតផុតពូជ និងវប្បធម៌ជនជាតិដើមភាគតិច កោះនេះនឹងធ្វើឱ្យអ្នកទៅលេងកម្សាន្ត ខកចិត្តនោះទេ ។
៥. កោះនៅប្រទេសថៃ
ពីកោះធំល្មមសម្រាប់អាកាសយានដ្ឋានដ៏មមាញឹក ទៅកាន់ឋានសួគ៌តូចៗ កោះក្នុងប្រទេសថៃគឺស្ថិតក្នុងចំណោមកោះដ៏ស្រស់ស្អាតបំផុតរបស់ពិភពលោក។ ស្រមៃមើលខ្សាច់ពណ៌ស និងទឹកសមុទ្រពណ៌ខៀវ ជាជម្រើសរបស់អ្នកចូលចិត្តភាពស្ងប់ស្ងាត់ ឬជីវិតពេលយប់ដ៏មានក្តីសុខ។
៦.ខេត្តសៀមរាប ប្រទេសកម្ពុជា
ខេត្តសៀមរាប គឺជាច្រកចូលទៅកាន់ការរុករកតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែលគួរឱ្យចាប់អារម្មណ៍បំផុតមួយនៅអាស៊ីអាគ្នេយ៍ នោះគឺប្រាសាទអង្គរវត្ត។ ប្រាសាទអង្គរដ៏ស្រស់បំព្រង មានអ្នកទស្សនា រាប់លាននាក់ក្នុងមួយឆ្នាំៗ។
៧. ទីក្រុងប៉េកាំង ប្រទេសចិន
ទីក្រុងប៉េកាំងគឺជាបេះដូងនៃប្រទេសចិន។ តំបន់បេតិកភណ្ឌពិភពលោកដ៏អស្ចារ្យរបស់អង្គការយូណេស្កូ ដូចជាមហាកំផែងធ្វើឱ្យដំណើរកម្សាន្តរបស់អ្នកទៅកាន់ដែនដីដ៏ធំរបស់អាស៊ី កាន់តែរំភើប។
៨.កោះបាលី ប្រទេសឥណ្ឌូនេស៊ី
កោះបាលីដែលមានឆ្នេរសមុទ្រជាច្រើនគីឡូម៉ែត្រ និងទេសភាពភ្នំភ្លើង គឺហាក់ប្រៀបបានទៅនឹងទេសភាពដ៏ស្រស់ស្អាត គ្មានផ្ទឹមនៃផ្ទាំងគំនូរ។ ធ្លាប់ជាគោលដៅសំខាន់សម្រាប់ក្រេបទឹកឃ្មុំ កោះបាលីឥឡូវនេះជាគោលដៅកំពូលមួយនៅអាស៊ី។
ឆ្នេរដ៏អស្ចារ្យ វប្បធម៌ហិណ្ឌូ និងទេសភាពដ៏ស្រស់ស្អាតធ្វើឱ្យកោះបាលីក្លាយជាកន្លែងមមាញឹកបំផុតសម្រាប់ទស្សនានៅក្នុងប្រទេសឥណ្ឌូនេស៊ី។
៩.តូក្យូ ប្រទេសជប៉ុន
ប្រហែលជាមិនមែនជាកន្លែងថោកបំផុតសម្រាប់ទស្សនានៅអាស៊ីទេ ប៉ុន្តែទីក្រុងតូក្យូដែលមានភាពអ៊ូអរ គឺជាទីក្រុងសេដ្ឋកិច្ចធំមួយរបស់ពិភពលោក។
១០. Rajasthan ប្រទេសឥណ្ឌា
សម្បូរទៅដោយប្រវត្តិសាស្ត្រ រឿងរ៉ាវស្នេហា សត្វអូដ្ឋ និងបន្ទាយដ៏គួរឱ្យចាប់អារម្មណ៍ Rajasthan គឺជាគោលដៅទេសចរណ៍ដែលមិនអាចបំភ្លេចបាន។