ប្រេន Montblanc ត្រូវបានគេស្គាល់ថាជាប្រេនលំដាប់ថ្នាក់ពិភពលោកមួយ ដែលមានការឈរជើងជិតមួយសតវត្សមកហើយទៅលើដំណើរការនៃផ្នែកឧបករណ៍សរសេរ (ប៊ិច សៀវភៅ) និងសម្ភារៈធ្វើអំពីស្បែក (កាបូប)។ ក្រោយមកម៉ាកមួយនេះ ក៏បានពង្រីកវិសាលភាពប្រេនរបស់ខ្លួនដោយមានការបង្កើតនូវប្រភេទនាឡិកាដ៏ប្រណីត និងមានគុណភាពខ្លាំងបំផុត ហើយក៏ទទួលបានប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារក្នុងអំឡុងឆ្នាំ 2000។
បន្ថែមពីនេះ នៅឆ្នាំ 2010 គឺជាឆ្នាំដែល Montblanc ទទួលបានការជោគជ័យខ្លាំងបំផុតទៅលើវិស័យបណ្តាក់ទុនផលិតនាឡិកាដៃសម្រាប់បុរសជាមួយនឹងការបង្កើត Metamorphosis ដែលផ្លាស់ប្តូរទម្រង់រចនាម៉ូតមុខនាឡិកាស្ទីលមួយទៅស្ទីលមួយទៀតភ្ជាប់នឹងយន្តការថ្មីៗជានិច្ច និងប្រកបដោយការច្នៃប្រឌិតពាក់ព័ន្ធនឹងធាតុផ្សំនីមួយៗចំនួន 50 ដែលធ្វើចលនាស្របគ្នាតាមលក្ខណៈបច្ចេកទេសផ្ទាល់។
សម្រាប់និន្នាការនៃការចេញលក់នាឡិការដៃដ៏ធំសម្បើមជាប្រចាំឆ្នាំ 2024 របស់ខ្លួន Montblanc បានផលិតនាឡិកាដៃដែលអាចជ្រមុជទឹកដោយមិនមានអុកស៊ីហ្សែន នាឡិកាដៃសម្រាប់ការឡើងភ្នំដោយប្រើប្រាស់កាបូនឌីអុកស៊ីត…។
Montblanc Iced Sea Zero Oxygen Deep 4810
Montblanc Iced Sea Date Bronze and Burgundy
Montblanc 1858 Geosphere Zero Oxygen CARBO2
Montblanc 1858 The Unveiled Minerva Monopusher Chronograph