នេះហាក់ដូចជាសុបិនអ៊ីចឹង ដែលត្រូវមកពាក់ខោខូវប៊យរលុងជើងធំៗខ្លាំង “Baggy Jeans” ប៉ុន្តែសូមកុំយល់ច្រឡំ នៅក្នុងវិស័យហ្វេសិនប៉ែកលោកខាងលិច (អឺរ៉ុប) កំពុងផ្ទុះ Trending ខ្លាំងជាថ្មីម្តងទៀត។
នៅក្នុងទសវត្សរ៍ទី 90 និងឆ្នាំ 2000 និន្នាការម៉ូតខោបានគ្របដណ្ដប់ទៅដោយ ខូវប៊យរលុងៗ ជើងធំ រូបរាងដូចជាបាវខ្សាច់ ហើយពេលនេះបានវាត្រឡប់មកវិញហើយ បើទោះបីមើលទៅស្ទីលបែបនេះដូចជាចម្លែកបន្តិច ប៉ុន្តែនៅក្នុងវិស័យហ្វេសិន គេបានចាត់ទុកថាវាប្រភេទខោដ៏ស៊ីវីល័យបំផុត។
តើអ្នកដឹងទេ?… ការស្លៀកខោប្រភេទនេះហាក់កំពុងតែផ្តល់នូវអារម្មណ៍ដូចជាមានអ្វីម្យ៉ាងគ្រប់ដណ្តប់ត្រឹមបង្កេះចុះក្រោមហើយមានប្រវែងពេញលេញ និងធ្វើឱ្យអ្នកមានផាសុកភាពក្នុងការស្លៀកវា ជាពិសេសមិនចេះហួសសម័យ និងជាប្រភេទខោក្នុងវិស័យហ្វេសិន គ្មានថ្ងៃគេបំភ្លេចចោលបាន។
អមជាមួយវែនតាខ្មៅក្រឹប កាបូបដៃ និងបន្ថែមជាមួយម៉ូតស្បែកជើង Boots, Sandals, Sneakers ឬស្បែកជើងកែង គឺសាកសមបំផុត!