នៅក្នុងបរិបទនៃការរីកដុះដាលនៃវិស័យហ្វេស្សិន មនុស្សមានជម្រើសច្រើនក្នុងការជ្រើសរើសនូវប្រភេទសម្លៀកបំពាក់ តាមបែបស្តាយតែងខ្លួនដែលពួកគេស្រឡាញ់ ពេញចិត្ត។ ការជ្រើសរើសសម្លៀកបំពាក់ ពាក់ឱ្យត្រូវតាមកាលៈទេសៈ ក៏ជារឿងសំខាន់ដែលមិនអាចមើលរំលងបាន។ ព្រោះនេះជាអ្វីដែលនឹងធ្វើឱ្យគេ មើលមកដឹងថាយើងជាមនុស្សមានរសនិយមសម្បូរបែប ទៅលើការស្លៀកពាក់។
Banana Republic Poplin Lantern-Sleeve Mini Dress
នេះជាម៉ូត Summer ពេញនិយមមួយសម្រាប់នារី ដែលសាច់របស់រ៉ូបនេះផលិតចេញពីក្រណាត់ cotton មួយរយភាគរយ។ មិនត្រឹមតែផ្តល់នូវភាពត្រជាក់ នៅពេលបានស្លៀករ៉ូបនេះនោះទេ ប៉ុន្តែអ្នកនឹងមានអារម្មណ៍ថាខ្លួនជាមនុស្សបែប stylish កាន់តែខ្លាំងថែមទៀត។
Free People Freddie Oversize Cotton Button-Up Shirt
នេះជាអាវម៉ូតពាក់បែបរលុងៗ សម្រាប់នារីចូលចិត្តតែងខ្លួនស្លៀកពាក់បែប Oversize។ ជាម៉ូតអាវ ធ្លាក់ស្មា និងមានប្រវែងហៀរផុតចង្កេះ ផ្តល់នូវសេរីភាព freestyle ដល់មិត្តនារី។ អាវនេះ សាច់របស់វាផលិតចេញពីក្រណាត់ cotton មួយរយភាគរយ។
J.Crew Callie Sandals
នេះជាស្បែកជើង អាចពាក់ជាមួយនឹងខោ ខោប៊យ ឫ សំពត់ ដែលវាផ្តល់ទាំងភាពងាយស្រួលក្នុងការពាក់ ហើយក៏ជាម៉ូតនេះជួយលើកសម្រស់សម្លៀកបំពាក់របស់យើង។ ស្បែកជើងនេះ មាន ៤ពណ៌ ប្រផេះ បៃតង ត្នោត និង ខ្មៅ ជាមួយទំហំចាប់ពីលេខ ៥ ដល់ លេខ ១២។ វាត្រូវបានរចនាជាមួយម៉ូតបែប classic slip-on ជាមួយនឹងការបង្កប់កែងបន្តិចផងដែរ។