Boat Shoes ត្រូវបានគេហៅថា “ស្បែកជើងទូក” ប៉ុន្តែនេះមិនមែនមានន័យថាត្រូវពាក់ចុះទៅនេសាទនោះទេ។ ឈ្មោះមួយនេះត្រូវបានគេហៅតាំងពីយូរណាស់មកហើយ គួរបញ្ជាក់ផងដែរថា ស្បែកជើង Boat Shoes លេចរូបរាងឡើងតាំងពីឆ្នាំ 1935 មកម្លេះ ប៉ុន្តែថ្មីៗនេះគេបានឃើញថានៅក្នុងវិស័យហ្វេសិនបានគាស់កកាយម៉ូតស្បែកជើងប្រភេទនេះ មកពាក់ជា Trending ដ៏ក្តៅគគុកម្តងទៀត។ បើទោះបី Boat Shoes មិនបានបាត់ស្រមោលឆឹងតែម្តង ប៉ុន្តែមនុស្សមួយចំនួនអាចនឹងភ្លេច Signature Style និងរបៀបក្នុងការស្លៀកពាក់តម្រូវម៉ូតស្បែកជើងប្រភេទនេះ។
Boat shoes មានទម្ងន់ស្រាល ស្រួកពាក់ ជាពិសេសជាប្រភេទស្បែកជើងរាបបាត និងធ្វើឡើងពីសាច់ក្រណាត់ទន់អមជាមួយខ្សែពាត់ជុំវិញ ទុកជាការចំណាំម៉ូតតំណាងរបស់ខ្លួន។ Boat Shoes មិនត្រឹមតែផ្តល់នូវភាពស្រស់ស្អាត និងផាសុកភាពដល់អ្នកពាក់ទេ វាត្រូវបានគេនិយមពាក់ទៅគ្រប់ទីកន្លែង មិនថាដំណើរកំសាន្ត ឬការថ្មើរជើងតាមដងវិថីនៅក្នុងវត្តរដូវណាមួយ។
Collection ម៉ូតថ្មីៗ ដែលកំពុង Trending ខ្លាំង “Boat Shoes” … ទស្សនាម៉ូតខាងក្រោម អ្នកនឹងទទួលបានចំណីអារម្មណ៍ប្លែក ហើយប្រាកដជាគិតថាស្បែកជើងប្រភេទនេះសាមញ្ញពិតមែន ប៉ុន្តែបង្កប់ភាពស្រស់ស្អាតយ៉ាងខ្លាំង។