មហោស្រពភាពយន្តទីក្រុងកាន លើកទី ៧៧ បានឈានមកដល់ថ្ងៃចុងក្រោយហើយ ក្រោយពីបានធ្វើឡើងចាប់តាំងពីថ្ងៃទី ១៤ ខែឧសភា។ ផលិតករ សិល្បករ និង និង អ្នកជំនួញមកពីជុំវិញពិភពលោក បានចូលរួមនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តដ៏ធំមួយនេះ។
ក្រៅពីការដើរនៅលើកម្រាលព្រំក្រហម គេនឹងរកឃើញភាពយន្តដែលនឹងឈ្នះពានរង្វាន់ ភាពយន្តល្អបំផុតប្រចាំព្រឹត្តិការណ៍ នៅក្នុងរាត្រី ថ្ងៃទី ២៥ ខែឧសភា នេះហើយ។ រឿង Emilia Perez ដែលចូលរួមសម្តែងដោយតារាចម្រៀង Selena Gomez ត្រូវបានគេចាប់អារម្មណ៍ខ្លាំង និងរំពឹងថាមានភាគរយខ្ពស់អាចនឹងឈ្នះពាន។
ក្រៅពីនោះមានរឿងមួយចំនួនទៀតដែលស្ថិតនៅក្នុងបញ្ជីសម្រាប់ប្រជែងយកពាន ដែលមានដូចជារឿង The Substance, Anora, All We Imagine As Light, Caught By The Tides, The Girl With The Needle និង រឿង The Seed of The Sacred Fig។ ភាយន្តដែលបានរៀបរាប់ខាងលើនេះ សាច់រឿងសុទ្ធសឹងតែបានផ្តោតលើតម្លៃរបស់ស្រ្តី។ គួររំលឹកថា កាលពីឆ្នាំ ២០២៣កន្លងទៅ ភាពយន្ត Anatomy of a Fall របស់ផលិតករបារាំង នាង Justin Triet ឈ្នះពាន Palme d‘Or ជាភាពយន្តល្អបំផុត នៅក្នុងមហោស្រពភាពយន្តទីក្រុងកាន លើកទី ៧៦។
រឿង Anatomy of a Fall របស់ផលិតករបារាំង នាង Justin Triet ឈ្នះពាន Palme d‘Or កាលពីឆ្នាំ ២០២៣