សិល្បករខ្មែរបានបង្កើតការចាប់អារម្មណ៍ខ្លាំងនៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តទីក្រុងកានលើកទី៧៧។ ប៉ុន្តែគេមិនភ្លេចពីស្ត្រីជំនួញកម្ពុជា២រូបទៀតដែលជាបងប្អូនបង្កើតនឹងគ្នា ដែលមានរបៀបលេងខ្លួនគួរអោយចាប់អារម្មណ៍។
ឈុតរំដួលស្នេហ៍ ច្នៃដោយ អូលីវ៉ា គង់ ស្លៀកដោយ អ៊ឹមផាន វណ្ណឌី
ស្ត្រីអ្នកជំនួញកម្ពុជា២រូបនេះ មានឈ្មោះថា អ៊ឹមផាន វណ្ណឌី ជាបងស្រី។ ដោយឡែកប្អូនស្រីមានឈ្មោះថា អ៊ឹមផាន វណ្ណដា។ ស្ត្រីទាំងពីររូប ត្រូវបានគេស្គាល់ថាជាអ្នកជំនួញគ្រឿងអលង្ការដ៏ធំមួយនៅកម្ពុជា យីហោ “ជាង បាក់ វណ្ណ ហុង”។
ស្ត្រីអភិជនកម្ពុជា បានចូលរួមដើរលើកម្រាលព្រំក្រហមទីក្រុងកានលើកទី៧៧ ជាមួយសិល្បករខ្មែរជាច្រើនរូបទៀត។ អ្នកទាំងពីរ មានស្ទីលនៃការតុបតែងកាយ គួរអោយចាប់អារម្មណ៍ទាំងនៅលើកម្រាលព្រំ និងសូម្បីពេលវេលាផ្ទាល់ខ្លួនលើទឹកដីអឺរ៉ុប។
ខាងក្រោមនេះ ជាម៉ូតសំលៀកបំពាក់របស់ វណ្ណឌី និង វណ្ណដា ដែលឈុតខ្លះ ច្នៃដោយលោក អូលីវ៉ា គង់៖