សមាជិកក្រុម BLACKPINK តារាស្រីរូបស្រស់ Lisa បានធ្វើឱ្យអ្នកគាំទ្ររបស់នាង ភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញការបង្ហោះលើនៅបណ្តាញសង្គម Instagram។ Lisa បានបង្ហោះរូបភាពនាង ស្លៀកឈុតសម្លៀកបំពាក់ ធ្វើឡើងពីកាក់មាស។
ឈុតសម្លៀកបំពាក់របស់ Lisa ត្រូវបានច្នៃម៉ូតដោយ PIPATCHARA របស់ថៃ។ យោងតាមការឱ្យដឹងពីម្ចាស់ក្រុមហ៊ុនច្នៃម៉ូតនេះ គឺ Phet Phipatchara បានថ្លែងថា នាងនិងក្រុមការងារបានចំណាយពេល ៧ ថ្ងៃដើម្បីច្នៃម៉ូតអាវ និង សំពត់ធ្វើពីកាក់មាសនេះ។ សម្លៀកបំពាក់មួយឈុតនេះ ត្រូវបានផលិតឡើងជាពិសេសសម្រាប់ Lisa តែមួយគត់។
Lisa បានបង្ហោះនៅលើ Instagram ផ្លូវការរបស់ខ្លួនថា “Pit stop in Monaco” ដោយមានអ្នកចូលទៅ likes និង comments រាប់សិបមុឺននាក់។ រូបភាពដែលតារា K-Pop រូបនេះបានបង្ហោះគឺនៅលើនាវាប្រណិតលំដាប់អភិជន នៅក្នុងប្រទេសម៉ូណាកូ។