• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ដៃគូអភិវឌ្ឍន៍បារាំងសន្យាបន្តផ្តល់ជំនួយ ២០០លានអឺរ៉ូ ដល់កម្ពុជារៀងរាល់ឆ្នាំ និង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២

by Ken My
Wednesday May 22nd, 2024
in Economic & Development
325
SHARES
Share on FacebookShare on Twitter

នៅក្នុងជំនួបរវាង រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អគ្គនាយករងប្រតិបត្តិនៃទីភ្នាក់បារាំងសម្រាប់ការអភិវឌ្ឍ (AFD) នៅក្នុងនោះបារាំងនឹងបន្តគាំទ្រកម្ពុជា ដោយផ្តល់ជំនួយចំនួន ២០០ លានអឺរ៉ូជារៀងរាល់ឆ្នាំ។

ឯកឧត្តមគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក្រសួងសេដ្ចកិច្ច និងហិរញ្ញវត្ថុ  បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកជំទាវ Marie-Helene LOISON ដែលជាអគ្គនាយករងប្រតិបត្តិនៃទីភ្នាក់បារាំងសម្រាប់ការអភិវឌ្ឍ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនបារាំង តាមរយៈ AFD ចំពោះការគាំទ្រយ៉ាងពេញទំហឹងដល់ការស្តារ និងការអភិវឌ្ឍនៅកម្ពុជា។

ជាក់ស្តែងគិតចាប់ពីឆ្នាំ ១៩៩៣ មកដល់បច្ចុប្បន្ន នេះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ចំនួនប្រមាណ ១ ១៥០ លានអឺរ៉ូ ក្នុងនោះ រួមមានហិរញ្ញប្បទានឥតសំណង ចំនួន ២១៧ លានអឺរ៉ូ និងឥណទានសម្បទានសម្រាប់រយៈពេល ១១ឆ្នាំ ប្រមាណជិត ៨០០ លានអឺរ៉ូ ។

ចំពោះ រាជរដ្ឋាភិបាលនិតិកាលទី៧ បានផ្តល់អាទិភាពគន្លឹះដល់៖ មនុស្ស (ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈបច្ចេកទេស និងជំនាញទេសចរណ៍), ផ្លូវ (ការអភិវឌ្ឍប្រព័ន្ធផ្លូវនៅតាមបណ្តាខេត្ត), ទឹក (ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងរោងច្រកផលិតទឹកស្អាត), ភ្លើង (ការអភិវឌ្ឍបណ្តាញខ្សែ បញ្ជូនអគ្គិសនី), និង បច្ចេកវិទ្យាឌីជីថល។

AFD បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការហិរញ្ញសប្បទានទ្វេភាគី កម្ពុជា-បារាំង ដែលមានការរីកម្រើនជាលំដាប់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់គោលនយោបាយលើកទី៧ ដោយជោគជ័យ និងទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

ទន្ទឹមនេះ AFD បានបញ្ជាក់ថា​ បារាំងនឹងនៅតែបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់កម្ពុជា ដោយនៅតែរក្សាទំហំឥណទានសម្បទាន ចំនួន ២០០ លានអឺរ៉ូ ក្នុងមួយឆ្នាំ ព្រមទាំងនឹងបន្តជួយកៀរគរជំនួយបច្ចេកទេសពី Expertise France, ហិរញ្ញប្បទាន់ឥតសំណងពីសហគមអឺរ៉ុប និង សហហិរញ្ញប្បទានពីប្រភពផ្សេងទៀត សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសង្គម-សេដ្ឋកិច្ចកម្ពុជា សម្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

នៅក្នុងកិច្ចពិគ្រោះយោបល់នេះ បានផ្តល់ឱកាសដល់ភាគីទាំងពីរ ធ្វើការត្រួតពិនិត្យរួមគ្នា និងឯកភាពលើទិសដៅគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ ក្នុងវិស័យអាទិភាព ក៏ដូចជា បញ្ជីគម្រោងសម្រាប់បណ្តាឆ្នាំខាងមុខ ដោយកំណត់យកអាទិភាព៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ក្នុងគោលដៅចម្បងដើម្បីរក្សាចលនការនៃសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម ព្រមទាំងដើម្បីកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍជាតិ តាមរយៈការកសាងភាពធន់នៃវិស័យទាំង៥ រួមមាន៖ វិស័យសាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យធនធានមនុស្ស និងសង្គម, វិស័យបរិស្ថាន ,និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

រួមជាមួយនោះ ភាគីទាំងពីរ បានចុះហត្ថលេខាលើ ២ចំណុច (១). កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែមចំនួន ២៥ លានអឺរ៉ូ សម្រាប់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា(Top up for Rural Infrastructure Development for Cambodia Program-RID4CAM), និង (២). អនុស្សារណៈស្តីពីក្របខណ្ឌ ២០៥០ ដំណាក់កាលទី២ (Facility 2050 Phase 2) ផងដែរ។

Tags: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
Previous Post

 រាជនីក្រមា យកក្រមាច្នៃធ្វើជារ៉ូបដ៏ស្រស់ស្អាត ស្លៀកដើរលើមហោស្រពទីក្រុងកាន

Next Post

តំបន់ជំរំសត្វទោច ចាហ៊ូ នៅកែវសីមា នឹងគ្រោងពង្រីករហូតដល់ ១០០០ ហិកតា

Ken My

Ken My

kenmy@ladies.com.kh

Related Posts

Best of India Expo 2025
Entertainment

Best of India Expo 2025

by Pisey Dim
Monday August 25th, 2025
Cambodia v-Pass Soft-Launched to Streamline Entry for International Travellers
Socialize

Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

by Choraney Duong
Thursday July 3rd, 2025
CamTech Summit 2024: Celebrating Five Years of Fintech Innovation and Sustainability
Economic & Development

CamTech Summit 2024: Celebrating Five Years of Fintech Innovation and Sustainability

by Ken My
Saturday September 28th, 2024
Economic & Development

Huawei and CAFT Sign MoU to Strengthen Cambodia’s Fintech Industry through Cybersecurity, Resilient Banking, and Personal Data Protection

by Ken My
Tuesday September 17th, 2024
Load More
Next Post
តំបន់ជំរំសត្វទោច ចាហ៊ូ នៅកែវសីមា នឹងគ្រោងពង្រីករហូតដល់ ១០០០ ហិកតា

តំបន់ជំរំសត្វទោច ចាហ៊ូ នៅកែវសីមា នឹងគ្រោងពង្រីករហូតដល់ ១០០០ ហិកតា

ADVERTISEMENT

Recent.

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

Wednesday September 3rd, 2025
U.S. Embassy Celebrates 75 Years of U.S.-Cambodia Diplomatic Relations with “Embassy Week Sihanoukville 2025:  75 Years of Partnership and Friendship” in Preah Sihanouk Province

U.S. Embassy Celebrates 75 Years of U.S.-Cambodia Diplomatic Relations with “Embassy Week Sihanoukville 2025: 75 Years of Partnership and Friendship” in Preah Sihanouk Province

Wednesday September 3rd, 2025
Best of India Expo 2025

Best of India Expo 2025

Monday August 25th, 2025

ALL CATEGORIES

  • Entertainment (373)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (180)
  • Relationship (11)
  • Travel (217)
  • Technology and Innovations (34)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (108)
  • Recipes (26)
  • Socialize (112)
  • Entrepreneurship (21)
  • Health & Beauty (278)
  • Economic & Development (134)
  • Fashion (453)
  • Business Investment (24)
  • Leadership (6)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.