• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

CEO ប្រ៊េនខោអាវក្នុងនារី ផលិតជាពិសេសសម្រាប់អ្នកមានដើមទ្រូងតូច មានប្រវត្តិរកស៊ីក្នុងវិស័យ Fashion តាំងពីនៅតូច

by Sothearith
Friday May 31st, 2024
in Entrepreneurship, Fashion
325
SHARES
Share on FacebookShare on Twitter

Gomi Hayakawa ជាសហគ្រិនស្រ្តីជនជាតិជប៉ុន ដែលបានបង្កើតម៉ាកយីហោ “feast” ជាប្រ៊េនខោទ្រនាប់ និង អាវទ្រនាប់ បង្កើតឡើងសម្រាប់នារីមានសុដន់តូច និង ត្រគៀកតូច ឱ្យមានភាពជឿជាក់លើរូបរាងកាយរបស់ខ្លួនជាងមុន។ នៅក្នុងប្រទេសជប៉ុន នាងជាសហគ្រិនស្រ្តីទី១ ហើយដែលនឹកឃើញគំនិត ក្នុងការបង្កើតខោអាវក្នុង ដែលគិតគូដល់នារី ផ្តល់ភាពជឿជាក់ដល់ពួកគេជាងមុន។

Gomi Haayakwa កើតនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន​ ឆ្នាំ ១៩៩៥។ នាងមានគំនិតរកស៊ី តាំងពីនៅរៀនថ្នាក់វិទ្យាល័យ ដោយបានច្នៃម៉ូតស្រោមបា លក់។ ដឹងថាខ្លួន ស្រលាញ់ផ្នែកហ្វេស្សិន ធ្វើឱ្យនាងលង់កាន់តែខ្លាំង ផុងកាន់តែជ្រៅលើវិស័យរចនាម៉ូត។ នៅអំឡុងពេលចូលរៀនជំនាញ Graphic Design នៅ Tama Art University នាងបានបង្កើតប្រ៊េនផ្ទាល់ខ្លួន ឈ្មោះថា “feast” នៅឆ្នាំ ២០១៤។

ខោអាវក្នុងនារីដែល Gomi Hayakawa បង្កើតឡើងក្រោមឈ្មោះមួយពិសេសថា “Cinderella busts”។ ហើយគំនិតក្នុងការបង្កើតឡើងនូវប្រ៊េននេះឡើង គឺមកពីស្ថាបនិកស្រ្តីរូបនេះ ជួបប្រទះនូវបញ្ហាខ្លួនឯងផ្ទាល់។ CEO ស្រីរូបនេះ និយាយថា ៖ “ហេតុអ្វីខ្ញុំចាំបាច់ខ្វល់ខ្វាយច្រើនម៉្លេះ អំពីសុដន់របស់ខ្ញុំដែលមានទំហំតូច? ហេតុអ្វី ខ្ញុំមិនអាចធ្វើការជ្រើសរើសអាវទ្រនាប់ cute cute ដូចនារីដទៃ?” នាងបន្តថា “វាជាការពិតហើយ ប្រសិនបើអ្នកមានសុដន់តូច នោះអ្នកនឹងមានគេប្រាប់ឱ្យទិញ អាវទ្រនាប់ ដែលមានទំហំធំជាងខ្លួនមួយលេខ។ ហើយបើទោះបីជាអ្នករកបានទំហំដែលត្រូវជាមួយសុដន់អ្នកក៏ដោយ ក៏ម៉ូតទាំងអស់នោះត្រូវបានរចនាមកដើម្បីកល់ឱ្យឃើញដើមទ្រូងធំ ហើយនៅចុងបញ្ចប់ អ្នកនឹងមិនមើលមកឃើញស្អាតទេ លុះត្រាណាតែដើមទ្រូងរបស់អ្នកមានទំហំធំដែរ”។

ក្រោយអង្គុយគិត គេងគិត និង សូម្បីពេលដើរក៏គិត ទីបំផុត CEO វ័យក្មេងរូបនេះ បានរកឃើញមធ្យោបាយមួយដើម្បីជួយស្រ្តីទាំងអស់ដែលមានសុដន់តូច និង មិនសូវមានដើមទ្រូង ឱ្យមានភាពជឿជាក់មកលើខ្លួនឯងជាងមុន។ Gomi Hayakawa បានបង្កើតប្រ៊េនមួយឈ្មោះ feast ជាខោអាវក្នុង ផលិតជាពិសេសយកចិត្តទៅដាក់ទៅលើនារីមានសុដន់តូច។ ក្នុងនាមជាអ្នកហ៊ា​នបង្កើតគម្រោងនេះឡើង នាងបាននិយាយថា “មិនថាអ្នកមានសុដន់តូច ឫ ធំទេ វាមិនមែនជាបញ្ហាធំ ក្នុងការកំណត់ថារូបរាងរបស់អ្នកស្អាត ឫ មិនស្អាតឡើយ។ អ្វីដែលសំខាន់ គឺស្រ្តីត្រូវមានភាពជឿជាក់មកលើរូបរាងធម្មជាតិរបស់ពួកគេ និងពេញចិត្តនូវអ្វីដែលធម្មជាតិបានបង្កើតមក”។

ក្នុងនាមជាអ្នកប្រឡូក រកស៊ីនៅក្នុងវិស័យហ្វេស្សិន មួយរូប Gomi Hayakawa មានជំនឿចិត្តយ៉ាងមុតមាំទៅលើអ្វីដែលនាងកំពុងធ្វើ និង ប្រើយុទ្ធសាស្រ្តវាយលុកទីផ្សារតាមរបៀប ផ្លាស់ប្តូរការគិតរបស់មនុស្ស។ ក្រៅពីខោទ្រនាប់ និង អាវទ្រាប់ នាងមានគម្រោងបង្កើតសម្លៀកបំពាក់សម្រាប់ស្រ្តី ដែលមានលក្ខណៈមួយ ធ្វើឱ្យពួកគេទិញពាក់ទៅមានអារម្មណ៍ពិសេស ហើយេគិតថាខោអាវនេះគឺផលិតមកសម្រាប់តម្រូវពួកគេតែម្នាក់គត់ ពោលគឺ “គ្មាននរណាម្នាក់ពាក់ ឈុតនេះ សមស្អាតជាងខ្ញុំទេ”។ នេះហើយជាគំនិត concept បែបចិត្តសាស្រ្ត និង ផ្លាស់ប្តូរការគិតរបស់នារីមកលើរូបរាងពីធម្មជាតិរបស់ពួកគេ។ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ ២០១៤ បើគិតមកទល់ពេលបច្ចុប្បន្នមានរយៈពេល ១០ឆ្នាំគត់ ប្រ៊េន feast របស់ Gomi Hayakawa ទទួលបានការគាំទ្រខ្លាំងពីអតិថិជននារីនៅក្នុងប្រទេសជប៉ុន៕

feast.Tokyo collection by Gomi Hayakawa

Tags: សហគ្រិនស្ត្រីFashion
Previous Post

ការរាំងរដូវ ឬមករដូវយឺត អាចមកពីទទួលទានរបបអាហារប្រចាំថ្ងៃមិនបានត្រឹមត្រូវ!

Next Post

ហ្វីលីពីន រកឃើញម្ចាស់ម្កុដ បវរកញ្ញាឯក Miss Universe ជាកូនកាត់ អាមេរិក-ស្បែកខ្មៅ

Sothearith

Sothearith

Related Posts

Cambodian First Lady Honored with “Smile Asia Philanthropic Visionary Award”
Entertainment

Cambodian First Lady Honored with “Smile Asia Philanthropic Visionary Award”

by Pisey Dim
Tuesday August 19th, 2025
Auto Draft
Entertainment

A BOLD NEW EXHIBITION BY CAMBODIAN AT ROSEWOOD GALLERY

by Pisey Dim
Monday August 18th, 2025
Givenchy’s New Gentlemen
Celebrity

Givenchy’s New Gentlemen

by ChiChi
Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team
Celebrity

IVE’s An Yujin Joins Lacoste Team

by ChiChi
Friday April 11th, 2025
Load More
Next Post
ហ្វីលីពីន រកឃើញម្ចាស់ម្កុដ បវរកញ្ញាឯក Miss Universe ជាកូនកាត់ អាមេរិក-ស្បែកខ្មៅ

ហ្វីលីពីន រកឃើញម្ចាស់ម្កុដ បវរកញ្ញាឯក Miss Universe ជាកូនកាត់ អាមេរិក-ស្បែកខ្មៅ

ADVERTISEMENT

Recent.

Cambodian First Lady Honored with “Smile Asia Philanthropic Visionary Award”

Cambodian First Lady Honored with “Smile Asia Philanthropic Visionary Award”

Tuesday August 19th, 2025
Auto Draft

A BOLD NEW EXHIBITION BY CAMBODIAN AT ROSEWOOD GALLERY

Monday August 18th, 2025
(Khmer) អបអរសាទរខួបលើកទី 79 នៃបុណ្យឯករាជ្យជាតិនៃប្រទេសឥណ្ឌា

Embassy of India in Phnom Penh Celebrates 79th Independence Day

Monday August 18th, 2025

ALL CATEGORIES

  • Entertainment (366)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (180)
  • Relationship (11)
  • Travel (212)
  • Technology and Innovations (34)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (107)
  • Recipes (26)
  • Socialize (103)
  • Entrepreneurship (20)
  • Health & Beauty (277)
  • Economic & Development (133)
  • Fashion (453)
  • Business Investment (23)
  • Leadership (6)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.