ភ្នំពេញជាបេះដូងនៃប្រទេសកម្ពុជា និង ជាទីកន្លែងដែលប្រមូលផ្តុំទៅដោយកន្លែងកម្សាន្តគ្រប់ប្រភេទ។ Bar Pub និង ក្លឹបរាត្រី ជាទីស្ថានពេញនិយមបំផុត សម្រាប់ទេសចរបរទេសដែលចូលចិត្តប្រើប្រាស់ជីវិតបែប Night Life។
មិនថាអ្នកចូលចិត្តហូបភេសជ្ជៈ មើលទេសភាពមាត់ទន្លេ ឫ រកកន្លែងស្ងប់ស្ងាត់ដើម្បី enjoy alone នោះទេ គឺនៅក្នុងទីក្រុងភ្នំពេញ មានកន្លែងទាំងអស់នោះសម្រាប់បម្រើអារម្មណ៍លោកអ្នក។ បន្ទាប់ពីក្រេបភេសជ្ជៈត្រជាក់ៗរួច ប្រាកដជាដល់ពេលវេលាសម្រាប់ការរាំលេងកម្សាន្ត ដែលគេនិយមហៅថា Dance the night away ! កុំបារម្ភ មានក្លឹបរាត្រីច្រើនកន្លែងសម្រាប់អ្នកបញ្ចេញ style រាំ ក៏ដូចជារាប់អានមិត្តថ្មីៗ មកពីជុំវិញពិភពលោក។
Ladies Magazine សូមណែនាំ បារ និង ក្លឹបរាត្រីពេញនិយម នៅក្នុងទីក្រុងភ្នំពេញ សម្រាប់លោកអ្នកពិចារណា ទៅកម្សាន្តនៅថ្ងៃចុងសប្តាហ៍ ឈប់សម្រាកពីការងារ។

1. Cadillac Bar & Manhattan Lounge

Cadillac Bar & Manhattan Lounge ជាភោជនីយដ្ឋាន និង បារ នៅក្នុងកន្លែងតែមួយ ដែលផ្តល់នូវបរិយាកាស តន្រ្តីទស្សវត្សន៍ 60។ ម្ហូបល្បីៗមានដូចជា Texas chilli, pot pie, meatloaf, gumbo, chicken parmesan, roast beef, lasagna, pizza និង burgers ជាដើម។
សម្រាប់ភេសជ្ជៈ មានដូចជា cocktails, ciders, mojitos និង beers។
ទីតាំង ៖ 219E Preah Sisowath Quay
ម៉ោងបើក ៖ ចាប់ពី 7 យប់រហូតដល់ កណ្តាលអាធ្រាត្រ
2. Candy Bar

Candy Bar ជាកន្លែងកម្សាន្តដ៏ពេញនិយមមួយ បម្រើសេវាកម្មភេសជ្ជៈ 24 ម៉ោង ក្នុងក្រុងភ្នំពេញ។ ភ្លេងចាក់នៅក្នុងបារនេះ ភាគច្រើនជាប្រភេទ Hip-Hop និង Rock ប៉ុន្តែបើកនៅក្នុងកម្រិតសំឡេងល្មម ភ្ញៀវអាចជជែកគ្នាបាន។ នៅរៀងរាល់ថ្ងៃសៅរ៍ មាន Live DJ សម្រាប់ចាក់ភ្លេង កំដរភ្ញៀវរាំកម្សាន្ត។ ចំណែកម្ហូបអាហារ មានជម្រើសឆ្ងាញ់ៗ ទាំងម្ហូបអឺរ៉ុប ម្ហូបខ្មែរ និង ម្ហូបថៃ។ ភ្ញៀវអាចលេង pool បណ្តើរ ក្រេបរសជាតិភេសជ្ជៈត្រជាក់ៗបណ្តើរ ធ្វើឱ្យជីវិតពេលរាត្រីកាន់តែមានន័យ។
ទីតាំង ៖ #24-25 Street 136
3. Club Love

Club Love ជាក្លឹបរាត្រីដែលលក់ភេសជ្ជៈតម្លៃសមរម្យ សម្រាប់ភ្ញៀវទាំងខ្មែរនិងបរទេស។ ស្ថិតនៅក្នុងតំបន់បឹងកេងកង 1 ក្លឹបនេះ ទទួលបានការពេញនិយមខ្លាំង។ ស្ថិតនៅជាន់ខាងលើនៃ Duplex Cafe ភ្ញៀវអាចហូបអាហារឆ្ងាញ់ៗបែប ខ្មែរ និង អឺរ៉ុប មុនពេលឡើងទៅខាងលើនៃក្លឹប Love ដើម្បីរាំលេងកម្សាន្ត និង ស្វែងរក soulmate។
Club Love បើកទទួលភ្ញៀវជារៀងរាល់ថ្ងៃ ជាមួយចង្វាក់ភ្លេងបែប Hip-Hop, trap, house និង pop។ ចំណែក Happy Hours គឺមានចាប់ពីម៉ោង 11 យប់តទៅ ហើយ នារីៗ តែងទទួលបាន promotion ពិសេសៗ ទៅលើភេសជ្ជៈ និង free shot ជាដើមនៅរៀងរាល់រាត្រីថ្ងៃពុធ។
ទីតាំង ៖ 3, Street 278, Wat Lanka
ម៉ោងបើក ៖ រៀងរាល់យប់ ចាប់ពីម៉ោង 10 រហូតដល់ម៉ោង 4 ទៀបភ្លឺ
ខ្មែរ
English








