• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ម្ហូបខ្មែរ ៥មុខ CNN Travel ណែនាំភ្ញៀវបរទេស គួរតែសាក ពេលមកលេងកម្ពុជា

by Sothearith
Thursday May 9th, 2024
in Travel
325
SHARES
Share on FacebookShare on Twitter

ម្ហូបខ្មែរ គឺជាការលាយបញ្ចូលគ្នានូវរសជាតិដ៏ច្រើនប្រភេទ ឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេស និងឥទ្ធិពលចម្រុះ។ គេអាចសម្គាល់បាន ដោយការប្រើប្រាស់គ្រឿងទេស និងគ្រឿងផ្សំកម្រមួយចំនូន ដោយម្ហូបខ្មែរផ្តល់នូវរសជាតិ និងសោភ័ណភាពដ៏គួរឱ្យទាក់ទាញ។ អង្ករ និងត្រីទឹកសាប បង្កើតបានជាគ្រឿងផ្សំសំខាន់នៃអាហារជាច្រើន និងមុខម្ហូបពិសេសដូចជា នំបញ្ចុក ជាដើម។

ខាងក្រោមនេះ ជាអាហារ ពេញនិយមទាំង ៥ ដែលប្រជាជនកម្ពុជា និយមបរិភោគ ហើយត្រូវបានសារព័ត៍មានល្បីនៅលើពិភពលោក CNN ចុះផ្សាយ ៖

១. នំបញ្ចុក


នំបញ្ចុក មានឈ្មោះដើមហៅថា “នំបុកប៉ែន” គឺជានំដែលគេយកម្សៅទៅស្ងោរ រួចហើយទើបគេស្រង់យកទៅបុកលាយទឹក រួចគេយកទៅចាក់ក្នុងប៉ែន ទើបយកស្នូលឈើឆ្នុកសង្កត់ប៉ែន ដើម្បីធ្វើជាសសៃៗ រោយវា ទម្លាក់ទៅក្នុងទឹកក្ដៅពុះ ដើម្បីចំអិនសសៃម្សៅឲ្យឆ្អិនល្អ ក្រោយមកទើបគេស្រង់ដាក់ក្នង ជាល កញ្ជ្រែង ឬ កញ្ជើល ដោយរៀបជាចង្វាយៗ ដើម្បីងាយស្រួលក្នុងការចាប់យកតាមបរិមាណ សមល្មមរបស់ពួកគេ។ នំបញ្ចុក ជាប្រភេទនំចំអែតក្រពះ ឬ ហៅថា អាហារសម្រន់ ដែលពលរដ្ឋកម្ពុជាពេញនិយមបរិភោគ ជាអាហារពេលព្រឹក ឬ ជាអាហារសម្រន់ សម្រាប់ពេលរសៀល។ នំបញ្ចុក ជាអាហារដែលស្រដៀងគ្នាទៅនិង មីទាញ ឬ គុយទាវ របស់ចិន ហើយនំបញ្ចុកក៏មានឈ្មោះទៅតាម ការហៅរបស់ប្រទេសមួយចំនួនដែលជាប់ប្រទេសកម្ពុជា ដូចជា (ថៃ ហៅ ខៈណុមជិន) និង (ឡាវ ហៅ ខោពុន)។ នំបញ្ចុក មានការឆ្លុះបង្ហាញ តាមរយៈអក្សរសិល្ប៍ដ៏ល្បីល្បាញ របស់ខ្មែរ រឿងធ្មេញជ័យ (ធ្មេញ្ជ័យ) ដែលផ្សារភ្ជាប់ទៅនិង ប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ដោយលោក វ៉ាន់ឌី កាអ៊ុន នៅឆ្នាំ ១៩៦៤។

២. ប្រហុកខ្ទិះ

ប្រហុកខ្ទិះ ជាម្ហូបខ្មែរដែលពេញនិយមបំផុតមួយ និង ជាពិសេសជាមុខម្ហូបដែលអ្នកស្រុកតែងតែចំអិនសម្រាប់ការបរិភោគនៅក្នុងគ្រួសារ។ ប្រហុក ដែលប្រើក្នុង ម្ហូបខ្មែរ ជា គ្រឿងទេស ឬ គ្រឿង។ វាមានដើមកំណើតធ្វើអំពីត្រី ក្នុងកំឡុងខែដែលគ្មានត្រីស្រស់សម្រាប់ផ្គត់ផ្គង់ច្រើន។ ដោយសារតែវាមានជាតិប្រៃ និងក្លិនខ្លាំង វាត្រូវបានគេប្រើប្រាស់ជាអាហារបន្ថែមក្នុង ម្ហូបខ្មែរ ដូចជាសម្ល និងទឹកជ្រលក់ជាដើម។ ដូចពាក្យខ្មែរមួយឃ្លាថា “គ្មានប្រហុក គ្មានអំបិល” សំដៅលើម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់។ ប្រហុកមានសារៈសំខាន់ ជាគ្រឿងផ្សំដែលមិនអាចខ្វះបាននៅក្នុងម្ហូបខ្មែរ។ ប្រហុក​មាន​ក្លិន​ខ្លាំង និង​ប្លែក​ពី​គេ ដែល​ទទួល​បាន​រហស្សនាម​ថា “ឈីស​ខ្មែរ”។ ប្រហុកត្រូវបានបរិភោគជាមុខម្ហូបសំខាន់ជាមួយ បាយ និងបន្លែស្រស់ដូចជា សណ្តែកកួរ តាសក់ និង ត្រប់ស្រួយជាដើម។

៣. នំអន្សម

នំអន្សម គឺជានំប្រពៃណី របស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។ ហើយនំប្រភេទនេះ ទំនងអាចមានប្រវត្តិ កើតមានក្នុងរាជព្រះបាទ ជ័យវរ្ម័នទី២ ដែលមានជំនឿគោរពទៅលើ ព្រះឥសូរ ឬ ព្រះសិវៈ ដែលតំណាងឱ្យ សសរភ្លើងឥស្វរៈ នៃដើមកំណើតព្រះឥសូរ ដែលនាំយក សិវៈលិង្គមកគោរពបូជា ក្នុងលទ្ធិទេវរាជរបស់ព្រះអង្គ។ ប៉ុន្តែក្រោយមកការគោរពនូវ សិវៈលិង្គ នៃផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានបោះបង់ចោល និង សាបរលាបទាំងស្រុង ដោយការយល់ឃើញថា ការមានជំនឿទៅលើរឿងប្រដាប់ភេទចំអេសចំអាស វាជារឿងមិនសមហេតុផល និង ជារឿងខ្វះសីលធម៌។ ដូចនេះហើយ នំអន្សម នៅក្នុងប្រពៃណីរបស់កម្ពុជាត្រូវបានចាត់ទុកជានំតំណាង ឱ្យការដឹងគុណឪពុក ដែលលោកខំបីបាច់រក្សាកូនៗឱ្យធំដឹងក្ដីក្នុងលោកយើងនេះ ។

៤. សម្លកកូរ 

សម្លកកូរ គឺជាសម្លបែបប្រពៃណីរបស់កម្ពុជា។ សម្លនេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មុខ​ម្ហូប​មួយចំណោមសម្លផ្សេងៗទៀត​ ដែលតំណាងឱ្យមុខម្ហូបជាតិខ្មែរ​។ អ្នកខ្លះពេញនិយមចូលចិត្តសម្លកកូរ ដែលជាម្ហូបមានឱជារសជាតិឆ្ងាញ់ពិសា។ សម្លកកូរ មានគ្រឿងផ្សំច្រើនបន្តិចតែសុទ្ធតែជាបន្លែធម្មជាតិ និងប្រើរយៈពេលយូរបន្តិចក្នុងការចម្អិនម្ហូបបែបនេះ។ សម្លកកូរជាអាហារបែបធម្មជាតិភាគច្រើនផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពបានល្អប្រសើរ។

៥. បាយសាច់ជ្រូក

បាយសាច់ជ្រូក ជាម្ហូបដែលផ្សំឡេីងពីសាច់ជ្រូក ប្រលាក់ជាមួយស្ករត្នោត ខ្ទឹមស ខ្ទិះដូង និងទឹកត្រី។ ការប្រឡាក់សាច់ជ្រូកគឺអាស្រ័យទៅតាមតំបន់។ បាយសាច់ជ្រូកត្រូវបានគេបរិភោគជាមួយទឹកស៊ុប ហេីយក្នុងទឹកស៊ុបនោះ ជាធម្មតាអ្នកលក់តែងតែដាក់ឆៃថាវនិងរោយស្លឹកខ្ទឹមបន្ថែម។ បាយសាច់ជ្រូកជាទូទៅគេតែងតែយកសាច់ជ្រូកទៅអាំងនៅលេីភ្លេីងធ្យូងក្តៅៗ ជាចំណុចមួយបង្កើនរសជាតិឱ្យអាហារមួយនេះកាន់តែមានរសជាតិឆ្ងាញ់ និងគួរឱ្យចង់បរិភោគ។ បាយសាច់ជ្រូក ជាប្រភេទអាហារពេលព្រឹកដ៏ពេញនិយម នៅក្នុងប្រទេសកម្ពុជា៕

Tags: ម្ហូបខ្មែរសេដ្ឋកិច្ច និងទេសចរណ៍
Previous Post

កៀកជិតដល់ទិវាអ្នកម្តាយហើយ… សូមយកចិត្តទុកដាក់បន្ថែមទៅលើសុខភាពផ្លូវកាយរបស់គាត់

Next Post

Montblanc បើកបង្ហាញម៉ូតនាឡិកាដៃថ្មីប្រចាំឆ្នាំ 2024 “A Zero-Oxygen, Hardcore Dive Watch and More”

Sothearith

Sothearith

Related Posts

(Khmer) ការតាំងពិព័រណ៍ប្រកួតស្នាដៃពហុសិល្បៈឯករាជ្យលើកទី២ លើប្រធានបទ “ទឹក” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ
Entertainment

Art and Water Converge: Sofitel Phnom Penh’s 2nd Ekarieach Multi-Arts Competition

by Pisey Dim
Monday January 6th, 2025
(Khmer) Agoda ចាត់ចំណាត់ថ្នាក់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា ជាទីក្រុងដែលអ្នកទេសចរអាចចំណាយថវិកាសមរម្យបំផុតក្នុងតំបន់អាស៊ី!
Entertainment

Cambodia’s Phnom Penh emerged as the most affordable capital city

by Pisey Dim
Saturday January 4th, 2025
Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia
Travel

Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia

by Ken My
Wednesday September 11th, 2024
Ministry of Cat : A Paradise for Cat Lover in Phnom Penh
Entertainment

Ministry of Cat : A Paradise for Cat Lover in Phnom Penh

by Sothearith
Tuesday July 30th, 2024
Load More
Next Post
Montblanc បើកបង្ហាញម៉ូតនាឡិកាដៃថ្មីប្រចាំឆ្នាំ 2024 “A Zero-Oxygen, Hardcore Dive Watch and More”

Montblanc បើកបង្ហាញម៉ូតនាឡិកាដៃថ្មីប្រចាំឆ្នាំ 2024 “A Zero-Oxygen, Hardcore Dive Watch and More”

ADVERTISEMENT

Recent.

Givenchy’s New Gentlemen

Givenchy’s New Gentlemen

Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team

IVE’s An Yujin Joins Lacoste Team

Friday April 11th, 2025
IVE Star Becomes Dyson Ambassador

IVE Star Becomes Dyson Ambassador

Friday April 11th, 2025

ALL CATEGORIES

  • Entertainment (355)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (207)
  • Technology and Innovations (33)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (104)
  • Recipes (26)
  • Socialize (99)
  • Entrepreneurship (16)
  • Health & Beauty (268)
  • Economic & Development (132)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.