នៅក្នុង Collection Fall Winter24 របស់ម៉ាកប្រេនដ៏ល្បី Balenciaga បានដាក់បង្ហាញនូវម៉ូតហ្វេសិនប្លែក ដែលប្រេនធំៗដទៃទៀតមិនមាន។ ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយ ប្រេនដ៏ល្បីល្បាញ និងចំណាស់មួយនេះតែងតែពាំនាំមកនូវ Collection Fashion ថ្មីៗជានិច្ចទៅតាមរដូវកាលប្រចាំឆ្នាំ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងបំផុត គឺនៅក្នុង Collection Fall Winter ឆ្នាំ 2024 គេឃើញម៉ាកដ៏ល្បីនេះបានបើកបង្ហាញនូវរបស់ប្លែកៗចំនួន 4។ ដោយហេតុដែល Balenciaga បានចេញនូវរបស់ប្លែកៗបែបនេះ ទើបផ្ទុះការជជែកវែកញែកគ្នានៅក្នុងវិស័យហ្វេសិនជាលក្ខណៈអន្តរជាតិ។
Scotch Tap Bracelet
កងដៃ ដែលមានទម្រង់ជាស្កុត។ ហ្វេសិនកងដៃស្កុតប្រភេទនេះ បានផ្ទុះភាពល្បីល្បាញកាលពីឆ្នាំ 2023 រួចមកហើយ ប៉ុន្តែនៅក្នុង Collection Fall winter 24 នេះ គេឃើញ Balenciaga បើកបង្ហាញប្រភេទកងដៃទម្រង់ស្កុតនេះម្តងទៀត គ្រាន់តែមានសភាពភ្លឺថ្លាជាង Collection ចាស់។
Rodeo Bag
ប្រភេទកាបូបយួរដៃរបស់ស្រ្តីដែលរចនាដោយមានបន្តោងសោរ (Keychain) ជាច្រើនអមសងខាងនៃដៃកាបូប។ ការចេញម៉ូតបែបនេះ ដូចកំពុងបង្វែរចំណាប់អារម្មណ៍របស់អ្នកដែលមានទម្លាប់ព្យួរកូនបន្តោងតាមជាប់កាបូប។
Eyewear for FW24
វ៉ែនតាមួយប្រភេទនេះ ហាក់មើលទៅដូចជារូបរាងផ្ទាំងកញ្ចក់មួយដែលបាំងមុខរបស់អ្នកជិត ប៉ុន្តែនៅក្នុងនោះដែរ វាបង្កប់ទៅដោយភាពហ្វេសិន និងឡូយឆាយខ្លាំងបំផុតដែលធ្វើឱ្យ Balenciaga ជាប់ឈ្មោះជាប្រេនដាក់លក់របស់ប្លែកៗប្រចាំឆ្នាំ។
Magic beanie
ជាប្រភេទមួក (Beanie )ដំបូងបំផុត ដែលអ្នកអាចពាក់គ្របកែវភ្នែកទាំងគូរបស់អ្នក ប៉ុន្តែនៅតែអាចមើលឃើញបាន នេះហាក់ដូច Balenciaga កំពុងដឹកដៃហ្វេសិនដើរទៅរកវិស័យបច្ចេកវិទ្យាទំនើបដែលមិនធ្លាប់មាន។