Elain Lim ជាអ្នកផាត់មុខឱ្យតារាល្បីៗជាច្រើនរូបនៅតំបន់អាស៊ី។ ស្នាដៃនៃការផាត់មុខរបស់នាង គឺជាពិតជាធ្វើឱ្យគេកោតស្ងប់ស្ងែង ដោយរួមបញ្ចូលនូវភាពច្នៃប្រឌិត ជួយលើកសម្រស់តារាៗ ឱ្យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។
ដោយឡែក នៅអំឡុងរដូវកាល កូវីដ Elain Lim មិនបានចេញទៅផាត់មុខឱ្យតួនៅខាងក្រៅទេ ដោយមួយថ្ងៃៗស្នាក់នៅតែក្នុងផ្ទះ ជាហេតុបណ្តាលឱ្យនាងមានការធុញថប់ តប់ប្រមល់ជាខ្លាំង។ នៅតែក្នុងបន្ទប់ ៤ជ្រុង ពីមួយថ្ងៃទៅមួយថ្ងៃ នាងបានគិតឃើញគំនិតមួយដែលអាចឱ្យនាងកាត់បន្ថយនូវការអផ្សុក និង ជាវិធីមួយអាចរំលឹកនូវកិច្ចការដែលជាអាជីពនាងធ្លាប់ធ្វើ។
វិធីនោះ Elain Lim បានយកគ្រឿង make up ចាស់ៗដែលប្រើការលែងកើត មកគូរជាគំនូរនៅលើផ្ទាំងក្រដាស។ រូបភាពដែលនាងបានគូរ ត្រូវបានគេចែកចេញពេញបណ្តាញសង្គម និងមានអ្នកបញ្ចេញមតិថា រូបភាពដែលនាងបានគូរចេញពីគ្រឿង make up នេះគឺពិតជាស្រស់ស្អាត មិនចាញ់ជាងគំនូរអាជីពប៉ុន្មានទេ៕