មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសបង់ក្លាដែសមកត្រឹម 5.7% សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន ឆ្នាំ២០២៤ ធ្លាក់ចុះពីការព្យាករណ៍ពីមុនរបស់ខ្លួនចំនួន ៦% នៅក្នុងខែតុលា និង ៦.៥% នៅក្នុងខែមេសាឆ្នាំមុន។
អ្នកសេដ្ឋកិច្ចបានបង្ហាញថា បើទោះជារដ្ឋាភិបាលបង់ក្លាដែសបានកំណត់គោលដៅកំណើន GDP ចំនួន ៧,៥% សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ក៏ដោយ ក៏ការកំណត់នេះមិនអាចសម្រេចបានទេ ដោយសារអតិផរណាខ្ពស់ និងវិបត្តិប្រាក់ដុល្លារ។
សម្រាប់ IMF បានព្យាករណ៍ថា តម្លៃទំនិញប្រើប្រាស់ក្នុងប្រទេសនឹងកើនឡើង ៧,៩% ចុងឆ្នាំសារពើពន្ធ ហើយកំណើន GDP របស់ប្រទេសទំនងជាអាចកើនឡើងបន្តិច ចំនួន ៦,៦% ក្នុងឆ្នាំសារពើពន្ធ២០២៤-២០២៥។
ចំពោះ ធនាគារពិភពលោកបានព្យាករណ៍ថាកំណើន GDP របស់ប្រទេសបង់ក្លាដែសក្នុងឆ្នាំសារពើពន្ធ ២០២៣-២០២៤ ដល់ ៥.៦% និងធនាគារអភិវឌ្ឍន៍អាស៊ីមាន ៦.១%។
នៅក្នុងនោះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា សេដ្ឋកិច្ចពិភពលោកត្រូវបានកំណត់សម្រាប់ឆ្នាំមួយទៀតនៃកំណើនយឺត ប៉ុន្តែមានស្ថិរភាព ជាមួយនឹងកម្លាំងរបស់សហរដ្ឋអាមេរិកបានជំរុញឱ្យទិន្នផលពិភពលោកឆ្លងកាត់ការបន្តពីអតិផរណាខ្ពស់ តម្រូវការទន់ខ្សោយនៅក្នុងប្រទេសចិន និងអឺរ៉ុប និងការផ្ទុះចេញពីសង្គ្រាមក្នុងតំបន់ពីរ ផងដែរ។