Jennie Kim តារា K-pop ល្បីល្បាញក្នុងចំណោមស្រទាប់យុវវ័យ បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមដ៏លេចធ្លោ Met Gala 2024 កាលពីពេលថ្មីៗនេះ។ ហើយតារាកំពូលរបស់ក្រុម BLACKPINK បានឆក់យកបេះដូងអ្នកគាំទ្រនៅជុំវិញពិភពលោក ក្រោយពីនាងបានស្លៀកឈុតខៀវ មើលទៅថ្លៃថ្នូរ ហើយសិចស៊ីថែមទៀតផង។
តារា K-pop វ័យ ២៨ ឆ្នាំរូបនេះបានស្លៀករ៉ូបតូចពណ៌ខៀវ Alaïa ដែលច្នៃម៉ូតដោយខ្លួនឯង។ នាងបានបន្ថែម ខ្សែពាក់ចង្កេះ និងក្រវិលគុជ ដែលត្រូវគ្នានឹងអារម្មណ៍សំខាន់នៃកូដសំលៀកបំពាក់ “Garden of Time”។
Jennie Kim at Met Gala 2024
